នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មាន សូមច្រានចោលនូវខ្លឹមសារទាំងអស់ ដែលបានចុះផ្សាយដោយ បណ្តាញសង្គម “Pheng Vannak News” ដែលបានសរសេរអត្ថបទ ពាក់ព័ន្ធនឹងសិទ្ធិអំណាច ចាត់ចែងមុខជំនួញជ្រូក មាន់ ទា គោ ក្របី និងបានធ្វើឲ្យប៉ះពាល់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ទោះបីកម្ពុជាគ្មានជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្ដែប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្ដចូលរួមថែរក្សាសុខភាព និងអនាម័យឲ្យបានល្អ កុំឲ្យឆ្លងជំងឺកូវីដ១៩ឲ្យសោះ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ បានប្រកាសថា កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយអស់ ១០០ភាគរយ។...
ពោធិ៍សាត់៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សហការនិងកម្លាំងនគរបាល នៃអធិការដ្ឋានស្រុកតាលោសែនជ័យ ចុះប្របតិបត្តិការចាប់ខ្លួន បានតាមដីកាបង្គាប់អោយចាប់ខ្លួន របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តពោធិ៍សាត់ លេខ២៩ ពស ចុះថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ ២០១០ ពីបទប្លន់ប្រដាប់អាវុធ ប្រព្រឹត្តឡើងកាលពីថ្ងៃទី ២៥...
បរទេស៖ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញានេះ ក្រសួងការពារជាតិនៃប្រទេសចិន បានប្រកាសថា ខ្លួននឹងចូលរួមក្នុងសមយុទ្ធយោធាមួយ នៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី ដែលប្រព្រឹត្តធ្វើឡើង នៅក្នុងខែកញ្ញានេះ ជាមួយនឹងប្រទេសផ្សេងទៀត ដូចជា អាមេនី បេឡារូស អ៊ិរ៉ង់ មីយ៉ាន់ម៉ា និងប៉ាគីស្ថានផងដែរ។ សមយុទ្ធយោធា ដែលមានឈ្មោះថា Caucus 2020 ដែលនឹងដាក់ពង្រាយ...
បរទេស៖ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញានេះ កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បានចុះផ្សាយថា ចំនួនកុមារដែលធ្វើតេស្តឃើញវិជ្ជមានកូវីដ មានចំនួនកើនឡើងដល់ទៅ ៣៤ ភាគរយនៅក្នុងរដ្ឋហ្វ្លរីដា ចាប់តាំងពីសាលារៀន នៅទូទាំងរដ្ឋមួយនេះ បានដំណើរការឡើងវិញ កាលពីខែមុន។ របាយការណ៍នេះ បានដកស្រង់ទិន្នន័យ ពីនាយកដ្ឋានសុខាភិបាល របស់រដ្ឋដោយបញ្ជាក់ទៀតថា មានកុមារចំនួន ១០៥១៣ នាក់ ដែលស្ថិតនៅអាយុក្រោម...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្តល់ប្រាក់កម្ចី ១២៧.៨លានដុល្លារ គាំទ្រការកសាងបណ្តាញបញ្ជូន និងអនុស្ថានីយអគ្គិសនី ដើម្បីជួយឱ្យរាជធានីភ្នំពេញ និងខេត្ត៣ ផ្សេងទៀតនៃប្រទេសកម្ពុជា ទទួលបានការផ្គត់ផ្គង់អគ្គិសនី ប្រកបដោយស្ថេរភាព និងអាចទុកចិត្តបាន។ យោងតាម សេចក្តីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី១០ កញ្ញា បានឲ្យដឹងថា គម្រោងកម្ចីនេះ ក៏នឹងសាកល្បងប្រព័ន្ធផ្ទុកថាមពល ដើរដោយអាគុយ...
(ភ្នំពេញ) ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០៖ យើងសង្កេតឃើញថាតាំងពីដីវាល…សំណង់តូចៗរហូតក្លាយជាតំបន់ និងទីក្រុងពាណិជ្ជកម្មដែលពោរពេញដោយអាគារខ្ពស់ៗធំស្កឹមស្កៃ …ហាងអាហារ…ហាងកាហ្វេ…និងផ្សារទំនើបលំដាប់អន្តរជាតិជាច្រើនកំពុងបង្ហាញខ្លួនបន្តបន្ទាប់ដូចផ្សិត…! ទាំងអស់នេះហើយបានធ្វើឱ្យតម្រូវការនៃម៉ាស៊ីនត្រជាក់ម៉ូឌែល Samsung 360 Cassette មានការគាំទ្រខ្លាំងព្រោះ Samsung 360 Cassette អាចធ្វើឱ្យបរិយាកាស និងផ្នែកខាងក្នុងនៃអាគាររបស់លោកអ្នកទាំងអស់កាន់តែមានភាពស្រស់ស្រាយ…ស្រស់ស្អាត…មានផាសុកភាព និងមើលទៅកាន់តែល្អឥតខ្ចោះ (កាន់តែព្រីមៀម) ជាមួយនឹងចំណុចពិសេស និងបច្ចេកវិទ្យាទំនើបអស្ចារ្យដូចជា៖ * សោភ័ណភាព៖ លោកអ្នកអាចជ្រើសរើស Samsung 360 Cassette តាមតម្រូវការដែលអ្នកចង់បានមិនថាពណ៌ខ្មៅ ឬពណ៌ស! បន្ទះ Panels មានរាងមូល និងជ្រុងដែលសមស្របទៅតាមទីកន្លែងរបស់លោកអ្នកទោះបីជា ពិដាន…ឈើ…បេតុង…ផ្ទាំងរូបភាព…ថ្នាំពណ៌ប្រភេទផ្សេងៗដែលធ្វើឱ្យបន្ទប់ទាំងមូលមានភាពកាន់តែទាន់សម័យ និងទាក់ទាញបំផុត…!! * ប្រសិទ្ធភាព៖ – បញ្ចេញខ្យល់ត្រជាក់ល្អឥតខ្ចោះ…ត្រជាក់លឿន…មានផាសុកភាពដោយកាត់បន្ថយខ្យល់ស្ងួតមកប៉ះដោយផ្ទាល់! – សន្សំសំចៃថាមពល – គ្មានសំឡេងរំខាន – បរិមាណខ្យល់ត្រជាក់បញ្ចេញបាន 100% អាចបាញ់ខ្យល់ត្រជាក់សាយភាយបានសព្វគ្រប់ទីកន្លែងបានល្អ! – អាចបើកប្រើជាប់បានពេញមួយថ្ងៃដោយគ្មានបញ្ហា * ការច្នៃប្រឌិត – ការបង្ហាញភ្លើង LED ដែលធ្វើឱ្យលោកអ្នកដឹងពីការកំណត់នូវលំហូរខ្យល់យ៉ាងងាយស្រួលដែលមានការកំណត់បីរួមបញ្ចូលទាំងខ្យល់ផ្តេក និងខ្យល់ត្រង់ ម៉ាស៊ីនត្រជាក់ម៉ាក Samsung 360 Cassette ជាជម្រើសដ៏ល្អបំផុតសម្រាប់អាជីវកម្មដ៏ជោគជ័យរបស់លោកអ្នក! បើទិញម៉ាស៊ីនត្រជាក់ 360...
តូក្យូ៖ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Taro Kono បានលើកឡើងថា លោករំពឹងថា នឹងមានការបោះឆ្នោតសកលមួយ ដែលអាចនឹងកើតមាននៅខែតុលា បន្ទាប់ពីអ្នកដែលស្នងតំណែង ពីនាយករដ្ឋមន្រ្តីជប៉ុន ដែលបានផុតអាណត្តិ គឺលោកស៊ីនហ្សូ អាបេ ត្រូវបានជ្រើសរើសនៅសប្តាហ៍ក្រោយ។ លោកកូណូ បានឲ្យដឹង នៅក្នុងព្រឹត្តិការណ៍តាមអ៊ីនធឺណិត ជាមួយមជ្ឈមណ្ឌល សម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិថា“ យើងរំពឹងថា...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានធ្វើពាណិជ្ជកម្មជាមួយចិន ជុំវិញការទាមទារដែនសមុទ្រ របស់ទីក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង ស្របពេលដែលមានការព្រួយបារម្ភ អំពីការគ្រប់គ្រងតឹងតែង នៅក្នុងទីក្រុងហុងកុង ខណៈដែលរដ្ឋមន្ត្រីការបរទេស បានចូលរួមនៅក្នុងកិច្ចប្រជុំថ្នាក់តំបន់មួយ កាលពីថ្ងៃពុធ។ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាក់ស្តែង នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលមានសមាជិក ១៨ នាក់ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានលើកឡើងថា...
ភ្នំពេញ ៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាពេលនេះ លោក ម៉ាសាហ៊ីរ៉ូ មិកាមិ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានជូនពរឲ្យប្រជាពលរដ្ឋខ្មែរ ធ្វើដំណើរប្រកបដោយសុវត្ថិភាព និងសប្បាយរីករាយ នៅពេលជួបជុំគ្រួសារ។ តាមរយៈវិដេអូឃ្លីបបង្ហោះ នៅលើហ្វេសប៊ុករបស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០លោកទូតបានថ្លែង ថា «ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ...