ព័ត៌មានអន្តរជាតិ

ចិននិងប្រទេសផ្សេងទៀត នឹងចូលរួមសមយុទ្ធយោធាដ៏ធំមួយ នៅភាគខាងត្បូងប្រទេសរុស្ស៊ី

បរទេស៖ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញានេះ ក្រសួងការពារជាតិនៃប្រទេសចិន បានប្រកាសថា ខ្លួននឹងចូលរួមក្នុងសមយុទ្ធយោធាមួយ នៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី ដែលប្រព្រឹត្តធ្វើឡើង នៅក្នុងខែកញ្ញានេះ ជាមួយនឹងប្រទេសផ្សេងទៀត ដូចជា អាមេនី បេឡារូស អ៊ិរ៉ង់ មីយ៉ាន់ម៉ា និងប៉ាគីស្ថានផងដែរ។

សមយុទ្ធយោធា ដែលមានឈ្មោះថា Caucus 2020 ដែលនឹងដាក់ពង្រាយ ជាមួយនឹងយានយន្តយោធា ព្រមទាំងអាវុធធន់ស្រាល ជាពិសេសយន្តហោះយោធា បច្ចេកវិទ្យាចុងក្រោយ របស់ប្រទេសចិនផងដែរ នេះបើតាមការបញ្ជាក់បន្ថែម ពីក្រសួងការពារជាតិចិនដដែល។

គួរឲ្យដឹងដែរថា សមយុទ្ធយោធានេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែកញ្ញាខាងមុខ នេះ ហើយដោយគោលបំណងធំ នៃការធ្វើសមយុទ្ធយោធានេះ គឺនឹងផ្តោតសំខាន់ទៅលើវិធិសាស្ត្រ នៃការការពារ ព្រមទាំងការគ្រប់គ្រងកម្លាំងទ័ព និងការបញ្ជាទ័ពផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top
×