បរទេស ៖ នៅក្នុងវិធានការមួយ ដែលបង្ហាញពីល្បឿន របស់រដ្ឋាភិបាលទីក្រុងមូស្គូ ក្នុងការបង្កើនផែនការ របស់ខ្លួនក្នុងការចែកចាយវ៉ាក់សាំង ដ៏ចម្រូងចម្រាស ដែលមានឈ្មោះថា Sputnik V – នៅសប្តាហ៍នេះខ្លួនបានយល់ព្រម ក្នុងការលក់វ៉ាក់សាំង ជាច្រើនទៅឲ្យមន្ទីរពិសោធន៍ របស់ក្រុមហ៊ុនថ្នាំឥណ្ឌា Dr Reddy ។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងដោយមូល និធិវិនិយោគផ្ទាល់រុស្ស៊ី...
ភ្នំពេញ ៖ លោក តេង ភីស៊ាន តំណាងលោក ទៀ សុខា ប្រធានសមាគមចលនាយុវជន កម្ពុជាក្រុម១៥៧ សាខាខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំសមាជិក សមាជិកា ចុះសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អំណោយមួយចំនួន ជូនដល់ក្រុមគ្រួសារសព ក្មេងស្រីអាយុ១៣ឆ្នាំ ស្លាប់ដោយសារកើតជំងឺ...
ព្រៃវែង៖ រយៈពេល៥ថ្ងៃ ក្នុងអំឡុងពេល ឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ មានសមាជិក ប.ស.ស. ជាកម្មការិនីសម្រាលកូនចំនួន ៧៩នាក់ នៅខេត្តព្រៃវែង ត្រូវបានក្រុមការងារ ប.ស.ស. សាខាខេត្តព្រៃវែង ដែលប្រចាំការនៅតាមមន្ទីរពេទ្យ គោលដៅនានា (ភ្នាក់ងារ ប.ស.ស. ប្រចាំការតាមមន្ទីរពេទ្យ)...
ការ៉ាកាស៖ សារពត៌មានបរទេសនៅថ្ងៃព្រហស្បតិ៍នេះ បានចេញផ្សាយថាមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បានធ្វើការប្រកាសច្រានចោល ការអះអាងដែលថារដ្ឋាភិបាលរបស់ខ្លួនបានបញ្ជូន ពលរដ្ឋសញ្ជាតិអាមេរិកម្នាក់ទៅកាន់ ប្រទេសវេណេស៊ុយអេឡា ដែលជាកន្លែងដែលគាត់ត្រូវបានចោទប្រកាន់ ពីបទរៀបចំផែនការវាយប្រហារភេរវកម្ម។ រំលឹកដែរថាកាលពីប៉ុន្មានថ្ងៃមុន អាជ្ញាធរវេណេស៊ុយអេឡា បាននិយាយថាពួកគេបានចាប់ខ្លួនបុរសម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះថា Matthew John Heath ដោយរួមមានទាំងគ្រឿងអាវុធ និងសាច់ប្រាក់មួយចំនួន។ ពួកគេបាននិយាយទៀតថាបុរសរូបនេះបាននឹង កំពុងរៀបចំផែនការវាយប្រហារលើទីតាំងយោធា រោងចក្រចម្រាញ់ប្រេង និងសេវាកម្មអគ្គិសនី...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះប្រទេសញូវសឺឡេនបានធ្លាក់ចូលទៅ ក្នុងវិបត្តិសេដ្ឋកិច្ចដ៏ជ្រៅបំផុតមួយរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានទសវត្សនេះបន្ទាប់ពីមានវិធានការតឹងរឹងក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ១៩ ដែលត្រូវបានគេកោតសរសើរជាទូទៅ។ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសបានធ្លាក់ចុះ ១២,២ភាគរយនៅចន្លោះខែមេសានិងមិថុនាដោយសារការជាប់គាំងនិងការបិទព្រំដែន ។ វាជាវិបត្តិសេដ្ឋកិច្ចលើកដំបូងរបស់ប្រទេសនេះបានជួយប្រទះចាប់តាំងពីវិបត្តិសេដ្ឋកិច្ចពិភពលោកនិងអាក្រក់បំផុតចាប់តាំងពីឆ្នាំ ១៩៨៧ ប៉ុន្តែរដ្ឋាភិបាលសង្ឃឹមថាការឆ្លើយតបនឹងជំងឺរាតត្បាតរបស់ខ្លួននឹងមានធូរស្រាលក្នុងពេលឆាប់ៗនេះ។ គួរឲ្យដឹងដែរថាប្រទេសដែលមានចំនួនពលរដ្ឋជិត ៥ លាននាក់នេះត្រូវបានប្រកាសជាសាធារណៈជាប្រទេសមិនមានវិរុសកូវីដ១៩ទៀតឡើយ ទោះបីជាកន្លងមកមានករណីឆ្លងមួយចំនួនតូចក៏ដោយនិងបានសម្លាប់មនុស្សតែ ២៥ នាក់ប៉ុណ្ណោះក្តី៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាប្រទេសអាល្លឺម៉ង់បានរាយការណ៍អំពីតួលេខ ច្រើនបំផុតនៃករណីឆ្លងកូវីដ១៩ ពោលគឺ២១៩៤នាក់ជាចំនួនច្រើនបំផុត មិនធ្លាប់មានតាំងតែពីខែមេសា។ គួរឲ្យដឹងដែរថាមកដល់ពេលនេះតួលេខសរុប នៃអ្នកឆ្លងកូវីដ១៩បានកើនឡើងទៅដល់២៦៥៨៥៧នាក់ ហើយនៅទូទាំងប្រទេសខណៈដែលអ្នកស្លាប់ មានចំនួនដល់ទៅ៩៣៧១នាក់។ ចុងក្រោយនេះផងដែរថាស្រុកចំនួន៩ មិនមានរាយការណ៍ករណីឆ្លងចំនួន៧ថ្ងៃចុងក្រោយមកនេះ។ គិតចាប់តាំងតែពីថ្ងៃទី៩ខែកញ្ញាមក ប្រទេសអាល្លឺម៉ង់បានប្រកាសបន្តដាក់ បម្រាមដល់ការធ្វើដំណើរដដែលចំពោះប្រទេសចំនួនជាង១៦០ បូករួមទាំងប្រទេសមិនមែនសហភាពអ៊ឺរ៉ុបផងដែររហូតដល់ចុងខែកញ្ញានេះ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ ជនសង្ស័យ ដែលបន្លំធ្វើជាបុគ្គលិក ផ្ទះសំណាក់ ចូលយកសោរថយន្ដពីភ្ញៀវ ក្នុងផ្ទះសំណាក់ នៅខេត្តតាកែវ ហើយបើករថយន្តយកទៅបាត់ ត្រូវបានអាវុធហត្ថជំនាញ នៃការិយាល័យស្រាវជ្រាវ បង្រ្កាបបទល្មើសព្រហ្មទណ្ឌអាវុធ ហត្ថរាជធានីភ្នំពេញ រួមជាមួយ អាវុធហត្ថ ខណ្ឌជ្រោយចង្វារ ដូនពេញ និងចំការមន ឃាត់ខ្លួនបាន នៅកោះពេជ្រ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០។...
បរទេស៖ លោក Yoshihide Suga បានចាប់ផ្តើមធ្វើជានាយករដ្ឋមន្រ្តីថ្មី របស់ប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍ ដែលមានរយៈពេលមួយថ្ងៃ បន្ទាប់ពីបានឡើងកាន់តំណែងកំពូល និងបានបង្កើតគណៈរដ្ឋមន្រ្តី របស់លោក។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Suga បានប្រាប់អ្នកយកព័ត៌មាននៅការិយាល័យនាយករដ្ឋមន្ត្រីថា...
បរទេស៖ លោក Prawit Wongsuwon ឧបនាយករដ្ឋមន្រ្តីថៃ នឹងបើកមជ្ឈមណ្ឌលប្រតិបត្តិការ ត្រួតពិនិត្យការប្រមូលផ្តុំប្រឆាំង នឹងរដ្ឋាភិបាល នៅថ្ងៃសៅរ៍ នៅពេលមេដឹកនាំបាតុកម្ម រំពឹងថា នឹងមានមនុស្សយ៉ាងតិច ៤០.០០០ នាក់ចូលរួម ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា...
បរទេស ៖ នៅក្នុងខែនេះ កងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិក ប្រចាំនៅអឺរ៉ុប តាមសេចក្តីរាយការណ៍ នឹងដឹកនាំសហសមយុទ្ធពហុជាតិមួយ ដែលមានការចូលរួមដោយកងទ័ព មកពីសហរដ្ឋអាមេរិក ក៏ដូចជាប្រទេសប៉ូឡូញ ឡាតវី លីទុយអានី និងស៊ុយអែតផងដែរ។ យោងតាមការឲ្យដឹងពីកងកម្លាំង ទ័ពអាកាសអាមេរិក សហសមយុទ្ធពហុជាតិ Astral Knight 2020 នេះ គឺត្រូវបានរចនា បង្កើតឡើង...