ព័ត៌មានអន្តរជាតិ

កងទ័ពអាកាសអាមេរិក នឹងដឹកនាំសមយុទ្ធ Astral Knight 2020 នៅក្នុងប្រទេសប៉ូឡូញ

បរទេស ៖ នៅក្នុងខែនេះ កងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិក ប្រចាំនៅអឺរ៉ុប តាមសេចក្តីរាយការណ៍ នឹងដឹកនាំសហសមយុទ្ធពហុជាតិមួយ ដែលមានការចូលរួមដោយកងទ័ព មកពីសហរដ្ឋអាមេរិក ក៏ដូចជាប្រទេសប៉ូឡូញ ឡាតវី លីទុយអានី និងស៊ុយអែតផងដែរ។

យោងតាមការឲ្យដឹងពីកងកម្លាំង ទ័ពអាកាសអាមេរិក សហសមយុទ្ធពហុជាតិ Astral Knight 2020 នេះ គឺត្រូវបានរចនា បង្កើតឡើង ជាសមយុទ្ធការពារដែនអាកាស និងមីស៊ីលរួមគ្នាមួយ ដែលមានបណ្ដុំប្រតិបត្តិការហោះហើរ និងសេណារីយ៉ូ ដែលជួយដោយកុំព្យូទ័រ។

នៅក្នុងសមយុទ្ធនោះ នឹងមានការចូលរួមដោយយន្តហោះអាមេរិកនានា គឺយន្តហោះចម្បាំងកងទ័ពអាកាស F-16 Fighting Falcon យន្តហោះចម្បាំង F-15 Eagle យន្តហោះ KC-135 Stratotanker យន្តហោះ KC-10 Extender យន្តហោះ E-3 Sentry និងយន្តហោះទម្លាក់គ្រាប់ B-52 Stratofortress ក៏ដូចជាយន្តហោះចម្បាំងប៉ូឡូញ F-16 យន្តហោះចម្បាំង SU-22 និងយន្តហោះចម្បាំង Mi-17៕
ប្រែសម្រួល៖ប៉ាង កុង

To Top