ព័ត៌មានជាតិ

ប្រធានចលនា យុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តព្រះសីហនុ ចុះសួរសុខទុក្ខនិងផ្ដល់ថវិការមួយចំនួន ដល់ក្រុមគ្រួសារសពក្មេងស្រី ស្លាប់ដោយសារ ជំងឺរលាកស្រោមខួរ

ភ្នំពេញ ៖ លោក តេង ភីស៊ាន តំណាងលោក ទៀ សុខា ប្រធានសមាគមចលនាយុវជន កម្ពុជាក្រុម១៥៧ សាខាខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំសមាជិក សមាជិកា ចុះសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អំណោយមួយចំនួន ជូនដល់ក្រុមគ្រួសារសព ក្មេងស្រីអាយុ១៣ឆ្នាំ ស្លាប់ដោយសារកើតជំងឺ រលាកស្រោមខួរក្បាល ដំណាក់ការធ្ងន់ធ្ងរ នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ។

អំណោយទាំងនោះរួមមាន ៖ អង្ករចំនួន១០០គី ,មី ចំនួន ១កេស ,ខារ៉ាបាវចំនួន១កេស ,ទឹកត្រី ចំនួន១យួរ ,ទឹកស៊ីអ៊ីវចំនួន១យួរ ,ទឹកសុទ្ធវីតាល់ ចំនួន១កេស ,អំបិលចំនួន១គីឡូ ,ទឹកត្រឡាច ចំនួន១កេស ថវិកាចំនួន៤០ម៉ឺនរៀល។

សូមបញ្ជាក់ថា ក្រុមការងារ បានចុះទៅសួរសុខទុក្ខ ក្មួយស្រីម្នាក់នេះ ម្តងរួចហើយ មុននិងក្មួយស្រីបានស្លាប់៕

To Top