ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក W. Patrick Murphy បានជួបរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង ដើម្បីពិភាក្សាពីកិច្ចសហការជាមួយគ្នា នៅក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ។ នេះបើតាមការបង្ហោះ ក្នុងផេកហ្វេសប៊ុកទូត នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០។ លោកទូតក៏បានកោតសរសើរ ដល់ភាគីពាក់ព័ន្ធ ចំពោះការឆ្លើយតប និងភាពជាដៃគូ...
វ៉ាស៊ីនតោន៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តសេចក្តីសម្រេចមួយ កាលពីថ្ងៃព្រហស្បតិ៍ ដោយបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការផ្លាស់ប្តូរអំណាចដោយសន្តិវិធី។ ដំណោះស្រាយ ដែលត្រូវបានណែនាំ ដោយសមាជិកព្រឹទ្ធសភាមកពីរដ្ឋ West Virginia និងអ្នកប្រជាធិបតេយ្យលោក Joe Manchin ត្រូវបានអនុម័តជាឯកច្ឆ័ន្ទមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធមិនប្តេជ្ញាចិត្ត ចំពោះការផ្លាស់ប្តូរបែបនេះ...
តូក្យូ៖ ក្រុមអ្នកជំនាញ ផ្នែកការពារមេរោគ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសជប៉ុន អាចប្រឈមមុខ នឹងការលេចចេញជាថ្មី នៃការឆ្លងជំងឺកូវីដ-១៩ ទោះបីជាចំនួនករណីមាននិន្នាការធ្លាក់ចុះ ចាប់តាំងពីចុងខែកក្កដាក៏ដោយ។ ក្រុមអ្នកប្រឹក្សា សម្រាប់ក្រសួងសុខាភិបាល បានលើកឡើងថា ល្បឿននៃការធ្លាក់ចុះនៃចំនួនអ្នកឆ្លងថ្មី បានថយចុះនាពេលថ្មីៗនេះ ដោយតំបន់ខ្លះ ថែមទាំងមានការស្ទុះងើបឡើងវិញផងដែរ។ នៅទូទាំងប្រទេសការឆ្លងថ្មី មានចំនួនសរុប ៣.២៨៧ នាក់ក្នុងរយៈពេល ៧...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា ដោយបានបញ្ជាក់ថា យោងការតាមដានជាប់ជាបន្ត សង្កេតឃើញថា ស្ថានភាពធាតុអាកាសមានការវិវត្តប្រែប្រួល រហ័ស ដោយប្រព័ន្ធសម្ពាធទាប បានរំកិលអូសបន្លាយឆ្លងកាត់លើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងភាគកណ្តាលប្រទេសវៀតណាម។ នៅថ្ងៃបន្តបន្ទាប់នេះ ប្រព័ន្ធសម្ពាធទាប នឹងរំកិលចុះមកក្រោម ឆ្លងកាត់លើភាគខាងជើងព្រះរាជាណាចក្រកម្ពុជា។ លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំ ស្ដីពីការត្រៀមរៀបចំ ទិវា គ្រូបង្រៀន ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ខាងមុខ ក្រោមប្រធានបទ “គ្រូ បង្រៀនឆ្លាតវៃ ដើម្បីការអប់រំ ឌីជីថល”។ ពិធីនេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន...
បរទេស៖ នាយករដ្ឋមន្រ្តីបារាំង លោក Jean Castex បានព្រមានដល់ពលរដ្ឋនៃប្រទេសនេះថា រដ្ឋាភិបាលអាចចេញវិធានការដាក់ឱ្យនៅដាច់ដោយឡែក ជុំវិញកើនឡើងនៃចំនួន ករណីឆ្លងថ្មីមេរោគកូវីដ១៩ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ភ្នាក់ងារ Sante Publique ដែលជាភ្នាក់ងារសុខភាពជាតិបារាំង បាននិយាយថា ប្រទេសនេះបានបញ្ជាក់ថា...
វ៉ាស៊ីនតោន៖ សមាជិកសភាសហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក នឹងបន្តការសន្ទនា ជាមួយប្រទេសកូរ៉េខាងជើង ដោយមិនគិតថា អ្នកណាឈ្នះការបោះឆ្នោតប្រធានាធិបតី នាពេលខាងមុខនោះទេ។ ទោះយ៉ាងណាក្តី សមាជិកបក្សសាធារណរដ្ឋលោក Ami Bera បានដាក់ការសង្ស័យ លើកិច្ចប្រជុំដ៏ភ្ញាក់ផ្អើលមួយ នៅខែតុលារវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម...
បរទេស៖ កាលពីខែកក្កដា សហរដ្ឋអាមេរិក បានបិទស្ថានកុងស៊ុលចិន នៅហ៊ូស្តុន រដ្ឋតិចសាស់ ដោយប្រកាសពីទីតាំងនេះ ដែលជាកន្លែងឆបោកចារកម្ម និងជាមជ្ឈមណ្ឌល សម្រាប់ការប៉ុនប៉ង លួចទិន្នន័យវេជ្ជសាស្ត្រ ទាក់ទងនឹងការបង្កើត វ៉ាក់សាំងការពារមេរោគ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តី ក្រសួងការបរទេសសហរដ្ឋអាមេរិក លោក...
សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ថា អាជ្ញាធរសុខាភិបាលជាតិ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសចិន ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ គិតត្រឹមថ្ងៃព្រហស្បតិ៍ ចំនួន៨ករណី បើធៀបនឹងថ្ងៃមុននេះមាន៧ករណី ។ គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា ករណីដែលឆ្លងទាំងអស់នេះ គឺជាអ្នកមកឭពីខាងក្រៅ...