ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានធ្វើការបដិសេធ ចំពោះការលើកឡើង របស់ឈ្មោះអេង ឆៃអ៊ាង អ្នកនយោបាយ ជាប់បម្រាមតុលាការកម្ពុជា ដែលកំពុងរស់នៅក្រៅប្រទេស ដែលបានធ្វើអត្ថាធិប្បាយ ក្នុងវិទ្យុបរទេសមួយ កាលពីយប់ថ្ងៃទី២៤ ខែកញ្ញ ឆ្នាំ២០២០ ដោយនិយាយបំផ្លើស មិនទទួលស្គាល់ការពិត ក្នុងន័យចោទប្រកាន់ អាជ្ញាធរមូលដ្ឋានថា...
បរទេស៖សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានចុះបញ្ជីខ្មៅលើមន្ត្រី និងអង្គភាពអ៊ីរ៉ង់ជាច្រើន ជុំវិញបទចោទប្រកាន់ រំលោភបំពានសិទ្ធិមនុស្ស ដែលរួមបញ្ចូលទាំងការដាក់ទណ្ឌកម្ម លើចៅក្រមមួយរូប ដែលខ្លួននិយាយថា បានជាប់ពាក់ព័ន្ធ ក្នុងករណីការទោសប្រហារជីវិត កីឡាករបោកចំបាប់អ៊ីរ៉ង់ម្នាក់ផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើលោកចៅក្រម Seyyed Mahmoud...
បរទេស៖ វ៉ាក់សាំងការពារមេរោគកូវីដ១៩ របស់រុស្ស៊ី ឈ្មោះ Sputnik V ត្រូវបានចុះបញ្ជីកាលពីខែសីហា នៅពេលដែលវា បានក្លាយជាវ៉ាក់សាំងការពារវីរុស ដែលត្រូវបានចុះបញ្ជីដំបូងគេ នៅលើពិភពលោក។ ថ្នាំនេះត្រូវបានបង្កើតរួមគ្នា ដោយមជ្ឈមណ្ឌលស្រាវជ្រាវ Gamaleya របស់ប្រទេសរុស្ស៊ី និងមូលនិធិវិនិយោគផ្ទាល់រុស្ស៊ី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា...
ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នៅថ្ងៃសុក្រ ទី ២៥ ខែកញ្ញាឆ្នាំ ២០២០ បានចាប់ផ្តើមគម្រោងថ្មីមួយ ដែលមានថវិកាចំនួន ៨,៥ លានដុល្លារដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល ដើម្បីការពារ រកនិងឆ្លើយតប ចំពោះជំងឺឆ្លងនានា នៅកម្ពុជា។ តាមរយៈគម្រោងរយៈពេល ៦ ឆ្នាំនេះ ការិយាល័យមជ្ឈមណ្ឌលការពារ និងការពារជំងឺរបស់អង្គការសហប្រជាជាតិ (USCDC)...
បរទេស៖ យោងតាម ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង របស់លោក គីម ជុងអ៊ុន បានចេញលិខិតសុំទោសដ៏កម្រមួយ ចំពោះការសម្លាប់មន្ត្រីកូរ៉េខាងត្បូងម្នាក់។ នេះបើយោងតាម ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា លោក គីម ជុងអ៊ុន ត្រូវបានគេរបាយការណ៍ថា បានប្រាប់សមភាគីកូរ៉េខាងត្បូង លោក...
វ៉ាស៊ីនតោន៖ មន្រ្តីក្រសួងការបរទេសបានឲ្យដឹងថា សហរដ្ឋអាមេរិក ប្តេជ្ញាសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយកូរ៉េខាងត្បូង ក្នុងការទាក់ទងជាមួយកូរ៉េខាងជើង មួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានអំពាវនាវ ឱ្យមានកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីប្រកាសបញ្ចប់សង្គ្រាមកូរ៉េ។ អ្នកនាំពាក្យ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ថា“ សហរដ្ឋអាមេរិក និងសាធារណរដ្ឋកូរ៉េ សម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ លើការខិតខំរបស់យើង ទាក់ទងនឹងកូរ៉េខាងជើង”...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នេះ ប្រធានការិយាល័យ គោលនយោបាយ និងប្រធានក្រុមការងារបច្ចេកទេស នៃគម្រោង SPIN លោក ហេង សុផាន់ណារិទ្ធ ដោយមានការចាត់តាំង ពីសំណាក់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម បានបន្តដឹកនាំ កិច្ចប្រជុំក្រុមការងារ...
សេអ៊ូល៖ ក្រសួងការពារជាតិ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង បានរឹតបន្តឹងជំហរ ត្រៀមខ្លួនជាស្រេចសម្រាប់យោធា ដើម្បីបង្កើនការឃ្លាំមើល ចលនាយោធារបស់កូរ៉េខាងជើង ជាពិសេសនៅជិតព្រំដែនសមុទ្រដ៏តានតឹង បន្ទាប់ពីការសម្លាប់ ជនជាតិកូរ៉េខាងត្បួងដ៏សាហាវមួយរូប របស់ប្រទេសនេះ។ កាលពីថ្ងៃអង្គារកងទ័ពកូរ៉េខាងជើង បានបាញ់មន្ត្រីជលផល ដែលកំពុងចុះចត នៅក្នុងដែនទឹករបស់ខ្លួន ហើយបានដុតសាកសព របស់ជនរងគ្រោះចោលទៀតផង។ លោកបានបាត់ខ្លួនកាលពីថ្ងៃមុន ខណៈដែលលោកកំពុងបំពេញភារកិច្ច នៅក្បែរកោះយ៉ុនប៉ូយុង នៅព្រំដែនសមុទ្រលឿង។...
បរទេស៖ទីភ្នាក់ងារ ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេដឹងថា បានទទួលចំនួនកើនឡើងថ្មី នៃអ្នកឆ្លងកូវីដ១៩ ដែលធ្វើឲ្យតួលេខសរុបកើនឡើង ដល់ទៅ២៦២០២២នាក់ ក្រោយការរកឃើញករណីថ្មី ចំនួន៤៦៣៤នាក់រួចមក ។ ការប្រកាស ដែលត្រូវបាន ធ្វើឡើង ដោយក្រសួងសុខាភិបាល នៃប្រទេសឥណ្ឌូនេស៊ីក៏បានបង្ហាញ ដែរថាតួលេនៃអ្នកបាត់ជីវិតថ្មី មានប្រមាណជា១២៨នាក់ ដែលបានធ្វើឲ្យចំនួនអ្នកបាត់បង់ជីវិត សរុបកើនដល់១០១០៥នាក់ ។...
កោះកុង : ដើម្បីសុខសុវត្ថិភាព ភូមិ ឃុំ មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ដល់ ប្រជាពលរដ្ឋ រដ្ឋបាលខេត្តកោះកុង បានរៀបចំពិធីប្រជុំផ្សព្វផ្សាយ “ស្តីពីលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆ្នាំ២០២០ នាថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២០ ក្រោមការចូលរួមក្រោម អធិបតីភាព ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងអាជ្ញាធរ...