ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងជើង សរសេរសំបុត្រសុំទោសដ៏កម្រ ផ្ញើទៅប្រធានាធិបតី មូន ចំពោះការសម្លាប់មន្រ្តីកូរ៉េខាងត្បូង

បរទេស៖ យោងតាម ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង របស់លោក គីម ជុងអ៊ុន បានចេញលិខិតសុំទោសដ៏កម្រមួយ ចំពោះការសម្លាប់មន្ត្រីកូរ៉េខាងត្បូងម្នាក់។ នេះបើយោងតាម ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា លោក គីម ជុងអ៊ុន ត្រូវបានគេរបាយការណ៍ថា បានប្រាប់សមភាគីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ថា ឧប្បត្តិហេតុនេះមិនគួរកើតឡើងទេ។

កូរ៉េខាងត្បូងបាននិយាយថា បុរសអាយុ ៤៧ ឆ្នាំរូបនេះ ត្រូវបានគេចោទប្រកាន់ថា បានព្យាយាមផ្តាច់ខ្លួនទៅកូរ៉េខាងជើង នៅពេលដែលគាត់ត្រូវបានរកឃើញ ដោយកងទ័ពអណ្តែត នៅក្នុងដែនទឹករបស់កូរ៉េខាងជើង។ បន្ទាប់មកគាត់ ត្រូវបានគេបាញ់សម្លាប់ ហើយសាកសពរបស់គាត់ ត្រូវបានគេដុត។

ព្រំដែនរវាងកូរ៉េទាំងពីរ មានលក្ខណៈតឹងរ៉ឹង ហើយខាងជើង ត្រូវបានគេគិតថា មានគោលនយោបាយ “ បាញ់សំលាប់” នៅក្នុងកន្លែងដើម្បីការពារ ការឆ្លងវីរុសឆ្លងពីប្រទេសនេះ។

ការសុំអភ័យទោសបានធ្វើឡើង តាមទំរង់នៃលិខិតមួយ ផ្ញើទៅកាន់ប្រធានាធិបតីមូន ហើយទទួលស្គាល់ថា ឧប្បត្តិហេតុនេះមិនគួរកើតឡើងទេ។

ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានដកស្រង់ពីវិមាន Blue House ថា លោកគីមបាននិយាយថា លោក គីម មានអារម្មណ៍សោកស្តាយយ៉ាងខ្លាំង ចំពោះការខកចិត្តរបស់លោក មូន។ កូរ៉េខាងជើង ក៏បានបញ្ចេញព័ត៌មានលំអិតបន្ថែមទៀត នៃឧប្បត្តិហេតុនេះ ដោយនិយាយថា ការបាញ់ចំនួន ១០ គ្រាប់ត្រូវបានបាញ់ទៅលើបុរសនោះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top