សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ថា ព្យុះទីហ្វុង Haishen បានបង្កឲ្យមានគ្រោះបាក់ដី កើតឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទម្សិលមិញ ។ សេចក្តីរាយការណ៍ បានឲ្យដឹងថា កាលពីថ្ងៃចន្ទម្សិលមិញនេះ ទឹកទន្លេ Taehwa នៅក្រុង Ulsan ប្រទេសកូរ៉េខាងត្បូង បានជន់ឡើង ។ ព្យុះទីហ្វុងដែលមានឈ្មោះថា...
ភ្នំពេញ ៖ ធ្លាប់ជាមន្រ្តីនៅក្នុងបក្សតែមួយ ជាមួយគ្នា គឺអតីតគណបក្សសង្រ្គោះជាតិ នាពេលអតីតកាលលោក គង់ គាំ ដែលបច្ចុប្បន្នជាប្រធានកិត្តិយស គណបក្សឆន្ទៈខ្មែរ បានប្រកាសចង់ជួប លោក សុន ឆ័យ និងលោក អ៊ូ ច័ន្ទរ័ត្ន ក្នុងគោលបំណង ពិភាក្សារឿង នយោបាយ ក្រោយលោកទាំង២ បានប្រកាសបង្កើតគណបក្ស...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងនាយឧត្ត មសេនីយ៍ នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្តេជ្ញារួមគ្នាឲ្យសកម្មបន្ថែមទៀត ក្នុងការរឹ តបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសកម្ពុជា ផងដែរ។ ក្រោយបញ្ចប់ជំនួបសំណេះសំណាលរបស់ថ្នាក់ដឹកនាំ ក្រសួងសាធារណការ និងដឹកជញ្ជូន...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសុខាភិ បាលបានឲ្យដឹងថា ប្រទេសអេហ្ស៊ីប បានចុះក្នុងបញ្ជីកាលពីថ្ងៃចន្ទ ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១៧៨នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេសកើនឡើង ដល់១០០.០៤១នាក់ ។ លោក Khaled Megahed អ្នកពាំពាក្យរបស់ក្រសួង បានឲ្យដឹងនៅក្នុងសេចក្តី ប្រកាសព័ត៌មានមួយថា ទន្ទឹមនឹងនេះដែរ...
បរទេស ៖ នៅថ្ងៃចន្ទទី៧ខែកញ្ញានេះ ទីភ្នាក់ងារសារព័ត៌មានជាតិអ៊ុយក្រែន បានរាយការណ៍ ថាប្រទេសអ៊ុយក្រែន គ្រោងនឹងរៀបចំគ្រែ ប្រមាណជា ១៥០០០ បន្ថែមទៀត នៅក្នុងមន្ទីរពេទ្យសម្រាប់អ្នកជំងឺកូវីដ១៩ ដោយសារតែការកើនឡើង នៃចំនួនអ្នកអ្នកឆ្លងវីរុស នេះ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Maxim Stepanov បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃចន្ទដដែលនេះថា ប្រទេសរបស់លោកបានរៀបចំ គ្រែចំនួន...
បរទេស៖ មន្ត្រីជាន់ខ្ពស់រុស្ស៊ី តាមសេចក្តីរាយការណ៍ បានប្រារព្ធធ្វើកិច្ចពិភាក្សាគ្នាជាមួយប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាសាដ ក្នុងទីក្រុងដាម៉ាស់ នាថ្ងៃចន្ទនេះ ស្របពេលដែលមេដឹកនាំស៊ីរីកំពុងតែប្រឹងប្រែង ប្រយុទ្ធនឹងសេដ្ឋកិច្ចធ្លាក់ចុះ ដែលគម្រាមធ្វើឲ្យប៉ះពាល់ដល់ភាពជោគជ័យយោធាំ ដែលលោកទទួលបាន ដោយមានជំនួយពីទីក្រុងមូស្គូ ក្នុងជម្លោះអូសបន្លាយអស់មួយទសវត្ស។ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Yuri Borisov និងលោករដ្ឋមន្ត្រីការបរទេស Sergei Lavrov...
បរទេស៖ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសចិននឹងរីករាយបន្ត សហការយ៉ាងល្អជាមួយ អ្នកសារព័ត៌មានអាមេរិក នៅក្នុងប្រទេស ប្រសិនបើអ្នកកាសែតចិននៅអាមេរិក ក៏ទទួលបានការធ្វើដូចគ្នានេះដែរ។ លោកស្រី Hua Chunying បាននិយាយលើបណ្ដាញសង្គមធ្វីតធ័រថា ប្រទេសចិនកំពុងតែដំណើរការ ពាក្យសុំបន្ដទិដ្ឋាការ ដែលអ្នកកាសែតអាមេរិកខ្លះបានដាក់ ដោយម្នាក់គឺជាធ្វើការឲ្យទីភ្នាក់ងារ សារព័ត៌មានស៊ីអិនអិន និងថា អ្នកកាសែតដែលទទួលរងផលប៉ះពាល់ អាចបន្តរស់នៅនិងធ្វើការងារនៅចិន...
ភ្នំពេញ៖ ក្នុងដំណាក់កាលទី២ នៃការបើកសាលារៀនឡើងវិញនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវដល់គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ត្រូវប្រកាន់ភ្ជាប់នូវការអនុវត្តវិធានការ ការពារសុវត្ថិភាពសុខភាពជានិច្ច ដើម្បីការពារការចម្លងជំងឺកូវីដ១៩។ យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ថា “ខ្ញុំសូមអំពាវនាវដល់គណៈគ្រប់គ្រង លោកគ្រូ...
ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត តូន ថាញ់ត្រា អគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ រួមទាំងបុគ្គលិកនៃមន្ទីរពេទ្យជាច្រើននាក់ បានចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ខណៈដែលតម្រូវការឈាម ក្នុងមួយថ្ងៃៗនៅតែមានការកើនឡើង ។ មន្ទីរពេទ្យជោរៃភ្នំពេញ ជាមន្ទីរពេទ្យលំដាប់ថ្នាក់អន្តរជាតិ ដែលទទួលព្យាបាលជំងឺទូទៅ ប្រកបដោយគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើបៗ និងមានវេជ្ជបណ្ឌិតល្បីៗ មកពីប្រទេសវៀតណាមផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះមន្ទីរពេទ្យជោរៃភ្នំពេញ ដែលចូលរួមក្នុងសកម្មភាព ជួយសង្គមជាច្រើនផងដែរ...