ភ្នំពេញ ៖ សម្តេចហេង សំរិន ប្រធានរដ្ឋសភា បានស្នើដល់ប្រទេសអាស៊ាន ធ្វើសមាហរណកម្មតំបន់ឲ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីសម្រួលដល់លំហូរ ទំនិញ សេវាកម្ម និងប្រជាជន នៅក្នុងពេលមាន វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ១៩នេះ ។ ការស្នើដូច្នេះ បានធ្វើឡើងនៅក្នុងសុន្ទរកថាគន្លឹះរបស់សម្តេចប្រធានរដ្ឋសភា ថ្លែងទៅកាន់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ ដែលសភាប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី៨ ខែកញ្ញានេះ...
បរទេស ៖ សារព័ត៌មានបរទេសនៅថ្ងៃសៅរ៍ទី៥ ខែកញ្ញាបានសរសេរថា ប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជាក់ ពីជំហរបស់ អាមេរិកថា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយដោះស្រាយជម្លោះរវាងឥណ្ឌា និងចិន ជុំវិញព្រំដែនដែលស្ថិតនៅភាគខាងលិច ភ្នំហិម៉ាឡៃ។ លោក Trump បានប្រាប់អ្នកយកព័ត៌មានថា ស្ថានភាពនេះគឺអាក្រក់ណាស់ ដោយបន្ថែមថា ប្រទេសទាំងពីរកំពុង“ ធ្វើវាឱ្យបានខ្លាំងក្លា...
ភ្នំពេញ៖ ដើម្បីជាការអបអរ ពិធីបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ ក្រុមហ៊ុនទ្រូម៉ាន់នី បានរៀបចំប្រូម៉ូសិន ពិសេសមួយ គឺ “ផ្ញើប្រាក់ឥតគិតថ្លៃ – ផ្ញើប្រាក់ឥតគិតថ្លៃ ទៅកាន់ មនុស្សគ្រប់គ្នា ក្នុងប្រទេសកម្ពុជា” ។ នៅពេលនេះ ការផ្ញើប្រាក់បានគ្រប់ពេល គ្រប់ទីកន្លែង ទៅកាន់អ្នកណាក៏បាន នៅក្នុងប្រទេសកម្ពុជា បានក្លាយជា ការពិតហើយ...
កណ្តាល ៖ ដោយមើលឃើញពីការលំបាក ក្នុងជីវភាពមេប៉ុស្តិ៍ឃុំព្រែកអំបិល បាននាំយកសំភារៈមួយចំនួន ជូនដល់អតីតមេប៉ុស្តិ៍ឃុំព្រែកអំបិល ។ លោក ប៉ុក វិចិត្រ មេប៉ុស្តិ៍ព្រែកអំបិល បានលើកឡើង ពីសកម្មភាពចុះជួបគ្រួសារ និវត្តន៍ជន ដែលជាអតីតនាយប៉ុស្តិព្រែអំបិល នៃអធិការដ្ឋាននគរបាលស្រុកស្អាងថានៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ស្នងការ និងលោកអធិការស្រុក ខ្ញុំបាទវរសេនីយ៍ត្រី...
បរទេស៖ រដ្ឋាភិបាល បានចេញសេចក្តី ថ្លែងការណ៍ចំនួន ២ តាមរយៈក្រសួងការបរទេស និងការិយាល័យប៉ូលីសភូមិន្ទថៃ ដើម្បីឆ្លើយតប ទៅនឹងយុទ្ធនាការ ដែលបង្កើតដោយអង្គការ លើកលែងទោសអន្តរជាតិ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងយុទ្ធនាការរបស់ខ្លួន អង្គការសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០។ ក្រសួងបានបញ្ជាក់ថា តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាព អាកាសធាតុ សង្កេតឃើញថា ប្រព័ន្ធសម្ពាធទាប អូសបន្លាយឆ្លងកាត់ភាគ ខាងជើងប្រទេសថៃ...
តូក្យូ៖ ប្រភពពីរដ្ឋាភិបាលជប៉ុន បាននិយាយ កាលពីថ្ងៃសៅរ៍ថា ប្រទេសជប៉ុន បានប្រាប់សហរដ្ឋអាមេរិកថា ខ្លួនចាត់ទុកការបង្កើតនាវា ឯកទេស ដើម្បីប្រឆាំងនឹងមីស៊ីលផ្លោង ជាជម្រើសមួយដែល អាចទទួលយកបានបំផុត ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា នាវាដែលត្រូវបានបំពាក់ដោយប្រព័ន្ធរ៉ាដា និងកាំជ្រួចមីស៊ីល ដែលបានកំណត់ដំបូង...
ភ្នំពេញ៖ មន្រ្តីដែលកាន់ខាងការងារស្ថិតិ នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ ខណ្ឌចំការមន កំពុងធ្វើឫកដូចជាយក្ស ដែលប្រជាពលរដ្ឋ ត្រូវការសេវា ពិបាកនឹងទៅសុំភ្លើង។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ពលរដ្ឋម្នាក់ដែលចង់ធ្វើសៀវភៅស្នាក់នៅថ្មី បានប្រាប់ថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ លោកបានទៅជួបមន្រ្តីកាន់ការងារ ខាងស្ថិតិនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ ខណ្ឌចំការមន ដើម្បីស្នើសុំការបញ្ជាក់ផ្លាស់ប្តូរទីលំនៅឡើងវិញ ដោយសារលិខិតបញ្ជាក់ ដែលបានធ្វើលើកមុនបានបាត់...
បរទេស៖ ប្រធានគណៈកម្មាធិការអឺរ៉ុប នៅថ្ងៃចន្ទនេះបានធ្វើការបង្ហាញថា ប្រទេសអង់គ្លេស ត្រូវតែគោរពកិច្ចព្រមព្រៀងរបស់ខ្លួន ស្តីពីការដកខ្លួនចេញពីសហភាពអឺរ៉ុប ប្រសិនបើចង់មានដំណោះស្រាយមួយ ស្តីពីចំណងមិត្តភាពអនាគតណាមួយ ជាមួយសហគមន៍អន្តរជាតិដែលមានប្រទេសចំនួន ២៧ជាសមាជិកនេះ។ ការថ្លែងបែបនេះរបស់លោក Ursula von der Leyen គឺជាការឆ្លើយតបមួយ ចំពោះសេចក្តីរាយការណ៍របស់ កាសែតកាលពីថ្ងៃអាទិត្យ ដែលថា រដ្ឋាភិបាលអង់គ្លេស កំពុងតែគ្រោងច្បាប់ដើម្បី បដិសេធផ្នែកសំខាន់ៗនៃកិច្ចព្រមព្រៀង...
បរទេស៖ គណៈកម្មាធិការសហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បានបង្ហាញឲ្យឃើញ នូវក្តីព្រួយបារម្ភដ៏ជ្រៀលជ្រៅ ចំពោះការនៅតែបន្តធ្វើការបង្ក្រាប ទៅលើក្រុមប្រឆាំងក្នុងប្រទេសបេឡារុស ថាជារឿងដែលមិនអាច ទទួលយកបានទាល់តែសោះ។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា សហគមន៍អន្តរជាតិ ដែលមានប្រទេសចំនួន ២៧ជាសមាជិកនេះ ក៏នឹងធ្វើការដាក់ទណ្ឌកម្ម...