ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ បានប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានតែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ជំនួសលោកឧត្តមសេនីយ៍ទោ...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសអេហ្ស៊ីប បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ប្រទេសអេហ្ស៊ីប ត្រូវបានគេរាយការណ៍មកកាលពីថ្ងៃសៅរ៍ថា មានករណីថ្មីនៃអ្នកជំងឺកូវីដ១៩ ចំនួន១៣០នាក់ថ្មី ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺនៅក្នុងប្រទេសនេះបានកើនឡើងដល់៩៩.៧១២នាក់ ។ យោងតាមសេចក្តីប្រកាសបានឲ្យដឹងថា អ្នកជំងឺចំនួន១៦នាក់ បានស្លាប់ ដោយសារវីរុសកូរ៉ូណា នៅក្នុងអំឡុងពេល២៤ម៉ោង កន្លងទៅនេះ ដែលនាំឲ្យអ្នកស្លាប់បានកើនដល់៥.៥៥១នាក់ ។ នៅក្នុងសេចក្តីប្រកាសបានឲ្យដឹងទៀតថា...
ភ្នំពេញ ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានក្រើនរំលឹកថា បើចង់ឈ្នះឆ្នោត គ្មានអ្វីក្រៅពីអំពើល្អចំពោះប្រជាពលរដ្ឋ ហើយកត្តាឈ្នះ-ចាញ់ នៅលើអំពើល្អ របស់ការដឹកនាំ ដែលឈានទៅរកការបោះឆ្នោត មិនមែនចេញមកពីការ លួចសន្លឹកឆ្នោត។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប។ ក្នុងពិធីជួបសំណេះសំណាល និងផ្សព្វផ្សាយការងារ បោះឆ្នោត...
ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ថា សរុបទៅមានធ្វើសក្ការៈបូជា ចំនួន២០នាក់ ក្នុងនោះបូករួមទាំងក្មេងប្រុសម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីមានករណី ផ្ទុះឆេះម៉ាស៊ីនត្រជាក់ កាលពីយប់ថ្ងៃសុក្រ នៅស្រុក Narayanganj ភាគកណ្តាល របស់ប្រទេសបង់ក្លាដេស ចម្ងាយប្រមាណ២០គីឡូម៉ែត្រ ពីរដ្ឋធានីដាកា ។ ការផ្ទុះដ៏ខ្លាំងចេញពីម៉ាស៊ីនត្រជាក់ ដែលគេជឿជាក់ថា បានកើតឡើង...
ភ្នំពេញ ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានស្នើឲ្យ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស បន្តអនុវត្តអនាម័យ ដើម្បីធានាសុវត្ថិភាព ជាពិសេស ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខណៈក្រសួងអប់រំ បើកដំណើរការសាលារៀនមួយចំនួនឡើងវិញ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីបិទសាលារៀនរយៈពេល៦ខែ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់...
នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូផ្លូវការមួយ ដែលមានរយៈពេលប្រមាណជិត២០នាទី មានចំណងជើងថា « ចំណាត់ការផ្លូវច្បាប់ ចំពោះជ្រុលនិយមរឿងព្រំដែន ជានីតិវិធីស្របច្បាប់ និងស្របតាមឆន្ទៈពលរដ្ឋខ្មែរ។ រហូតមកទល់នឹងពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្រ ជាមួយប្រទេសជិតខាងកម្ពុជា បានច្រើនរួចមកហើយ ក្នុងស្មារតីធានា ឱ្យបានជាដាច់ខាតថា...
ភ្នំពេញ៖ លោក មិត្ត ឆៃយុត្តិ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តក្រចេះ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ បានចាត់អោយលោកស្រី ចក់ ករុណា អនុប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តក្រចេះ ព្រមទាំងសមាជិក-សមាជិកា សហការជាមួយលោកចៅសង្កាត់ក្រគរ ក្រុង/ខេត្តក្រចេះ និងយុវជនគណបក្ស ប្រជាជនកម្ពុជាសង្កាត់ក្រគរ នាំយកអំណោយប្រគល់ជូនដល់លោក...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹង កាលពីថ្ងៃសៅរ៍ថា ជាមួយគ្នានេះដែរមានអ្នកស្លាប់ចំនួន៦៨២នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ក្នុងរយៈពេល២៤ម៉ៅងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងដល់១២៦.២០៣នាក់ ។ ទន្ទឹមនឹងនេះដែរ សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងប្រទេស មានចំនួន៤.១២៣.០០០នាក់ ដែលបានកើនឡើង ដោយសារមានអ្នកឆ្លង កាលពីថ្ងៃមុននេះ...
គម្រោងដីឡូតិ៍ ជាប់ផ្លូវ៣០ម៉ែត្រ ខាដារិន ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ផ្តល់ជូនប្រម៉ូសិនយក្ស ដ៏អស្ចារ្យមិនធ្លាប់មាន ជាមួយការបញ្ចុះតម្លៃ រហូតដល់ ៣ ០០០ដុល្លារអាមេរិកភ្លាមៗ និងថែមទូរស័ព្ទដៃ iPhone 11Pro Max ព្រមទាំងរំលស់ ១២ខែ ដោយគ្មានការប្រាក់ផងដែរ។ មិនត្រឹមតែ ទីតាំងល្អក្នុងក្រុងនោះទេ និងជាតំបន់មានការរីកចម្រើនខ្លាំង...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីមួយកម្រិត៥,៩រ៉ិចទ័រ វាយប្រហារ មកលើតំបន់ភាគពាយ័ព្យ នៃប្រទេសឥណ្ឌូនេស៊ី ។ យោងតាមទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,៩រ៉ិចទ័រ បានអង្រួននៅចម្ងាយ ប្រមាណ១៣២គីឡូម៉ែត្រ ស្ថិតនៅក្រុង ភាគពាយព្យ Ternate នៃប្រទេសឥណ្ឌូនេស៊ី នៅវេលាម៉ោង០០និង២១នាទីម៉ោងសកល នៅថ្ងៃអាទិត្យនេះ...