ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ថា ប្រភពផ្លូវការបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងបណ្តាប្រទេស ជាសមាជិកអាស៊ាន គិតត្រឹមថ្ងៃសុក្រ មានរហូតដល់ជាង៧០០.០០០នាក់ ។ ប្រទេសហ្វីលីពីន មានអ្នកឆ្លងជំងឺកូវីដ១៩ខ្ពស់ជាងគេបំផុត ក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ាន ដែលមានអ្នកឆ្លងសរុបចំនួន៣១៦.៦៧៨នាក់ ។ នាយកដ្ឋានសុខភាពហ្វីលីពីន (DOH)គិតត្រឹមថ្ងៃសុក្រ ពលរដ្ឋជាង២៥៤.៦១៧នាក់ នៅក្នុងប្រទេសដែលបានកត់ត្រា ដោយសារជំងឺនេះ...
ស្វាយរៀង ៖ មីជាតិបានឧបត្ថម្ភ គ្រាប់ពូជបន្លែចម្រុះចំនួន១៥០កញ្ចប់ និងពូជមាន់ស្រែចំនួន ១៥០ក្បាល ដល់កសិករខ្វះខាត ចំនួន ៣០គ្រួសារ ក្នុងខេត្តស្វាយរៀង កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ដើម្បីជួយសម្រួលជីវភាពកសិករ និងចូលរួមលើកស្ទួយ វិស័យកសិកម្មលក្ខណៈគ្រួសារក្នុងខេត្ត ។ លោក ហុង សុវណ្ណ ប្រធានផ្នែកធនធានមនុស្ស ក្រុមហ៊ុនមីជាតិ...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្ញើសារទៅប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំដោយជូនពរលោក និងលោកស្រីជំទាវមីឡានៀ ត្រាំ ឲ្យជាសះស្បើយឡើងវិញ យ៉ាងឆាប់រហ័សពីជំងឺCOVID-១៩ ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា សារនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីលោក ត្រាំ បានលើកឡើងថា លោក...
ភ្នំពេញ ៖ ទំនាស់ក្នុងគ្រួសារឈាន ដល់ប្ដីបាញ់សម្លាប់ប្រពន្ធរួច បាញ់សម្លាប់ខ្លួនតាមក្រោយ ដែលហេតុការណ៍បានកើតឡើង នាម៉ោងជាង៧យប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ តាមបណ្តោយផ្លូវបេតុង ស្ថិតនៅជិតវត្តដំបូកខ្ពស់ លើផ្ទះជាន់ទី១ ក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា បុរសជាប្តី មានអាយុជាង៤០ឆ្នាំ បម្រើការងារ ជាមន្រ្តីនគរបាល ។...
ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងារគណ:ពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណ:ពង្រឹងមូលដ្ឋានស្រុកពញាឮ និងក្រុមការងារ រសៀលថ្ងៃសៅរ៍ ១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២០ នេះ...