ព័ត៌មានជាតិ

លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក ចូលរួមក្នុងពិធីបុណ្យកឋិនទាន ដើម្បីដង្ហែទៅវេរប្រគេន​ ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តទាំង ៥៣ ក្នុងស្រុកពញាឮ

ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងារគណ:ពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណ:ពង្រឹងមូលដ្ឋានស្រុកពញាឮ និងក្រុមការងារ រសៀលថ្ងៃសៅរ៍ ១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២០ នេះ បានអញ្ជើញចូលរួម ក្នុងពិធីបុណ្យកឋិនទាន ដែលបានផ្តួចផ្តើមឡើងដោយ លោកអភិបាលស្រុកពញាឮ ដើម្បីដង្ហែទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តទាំង ៥៣ ក្នុងស្រុកពញាឮ ។

ក្នុងកម្មវិធីបុណ្យនេះ លោករដ្ឋមន្រ្តី និង ក្រុម គ្រួសារ បានប្រគេនបច្ច័យដល់ វត្តទាំង ៥៣ នូវបច្ច័យចំនួន ១ លានរៀលក្នុងមួយវត្ត និង ក្រុម ការងារទាំងអស់ ចូលរួមបច្ច័យ ក្នុងមួយវត្ត ១លានរៀល បន្ថែមទៀតផងដែរ ។

ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យការសាងសង់ស្នាក់ការ គណបក្សប្រជាជនកម្ពុជា ស្រុកពញាឮ ដែលបានធ្វើការសាងសង់ កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២០ គិតមកដល់ថ្ងៃនេះ សម្រេចបានប្រមាណ ៩០ % ហើយ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top