ភ្នំពេញ ៖ លោក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និងជាប្រធាន លេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធ ប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានថ្លែងថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រយុទ្ធប្រឆាំងជំងឺអេដស៍ បើគ្មានសាធារណៈជន ចូលរួមទេ គឺមិនអាចទទួលជោគជ័យ បានឡើយ ដូច្នេះ...
បរទេស៖ នៅថ្ងៃអាទិត្យនេះ សមាជិកសភា របស់ប្រទេសអ៊ីស្រាអ៊ែល ម្នាក់ បានធ្វើការអះអាងថា ការលក់នូវយន្តហោះចម្បាំង ប្រភេទ F-35 ទៅឲ្យប្រទេសកាតា នឹងធ្វើឡើង ក្នងពេលឆាប់ៗនេះ ដោយមិនមាន ការប្រឆាំងជំទាស់ណាមួយឡើយ ពីរដ្ឋាភិបាលទីក្រុងយេរូសាឡឺម ។ លោក Yuval Steinitz ដែលក៏ជាតំណាង ឲ្យលោកនាយករដ្ឋមន្ត្រី Benjamin...
បរទេស៖ គិតមកត្រឹមពេលនេះ គឺនៅសល់តែ មួយសប្តាហ៍ទៀតប៉ុណ្ណោះ នៅមុនការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិកថ្មី នឹងត្រវមកដល់ នាខែវិច្ឆិកាខាងមុខ ។ សារព័ត៌មាន បរទេស បានចេញផ្សាយថាជំនួយការ ផ្នែកសន្តិសុខជាតិកំពូល ៗ របស់ប្រធានាធិបតីលោក Donald Trump ចំនួនពីររូប នឹងធ្វើទស្សនកិច្ច ទៅកាន់ប្រទេសឥណ្ឌា សម្រាប់ការប្រជុំ ដែលផ្តោតសំខាន់លើ...
ភ្នំពេញ-ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២០៖ ក្រុមហ៊ុនសែលកាត មានមោទនភាព ដោយប្រកាស នូវកិច្ចសហការ ជាដៃគូជាមួយអង្គការ Terre des HommesNetherlands (TdH-NL) ើម្បីដាក់ឱ្យដំណើរការ នូវយុទ្ធនាការថ្មី “គាំពារសុវត្ថិកុមារ ដើម្បីអនាគត” នៅក្នុងខេត្តសៀមរាប កាលពីថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះ (២៤ តុលា)។ យុទ្ធនាការនេះ ត្រូវបានបើកសម្ភោធ ដាក់ឱ្យដំណើរការ នៅក្នុងសន្និសិទសារព័ត៌មាន រួមគ្នាមួយ ដែលធ្វើឡើង នៅឯសណ្ឋាគារសៀមរាប...
ភ្នំពេញ ៖ កំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្រ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យប្រសើរឡើង នូវជីវភាពរស់នៅ និងសុខភាពរបស់ប្រជាជនកម្ពុជា។ ប្រជាជនដែលមានប្រាក់ចំណូល កម្រិតមធ្យម កំពុងតែ មានការកើនឡើង ជាលំដាប់ ដែលជាហេតុនាំឱ្យ ប្រជាជនភាគច្រើន ចាប់អារម្មណ៍ទៅនឹង ការបរិភោគអាហារ និងទម្លាប់នៃការហាត់ប្រាណ ដើម្បីធ្វើឱ្យជីវិតរស់នៅ របស់ពួកគាត់កាន់តែប្រសើរ និងប្រកបដោយសុខភាពល្អ ។ទោះជាយ៉ាងនេះក្តី...
បរទេស៖នៅថ្ងៃចន្ទទី២៦ខែតុលាប្រទេសចិន បានប្រកាសថាខ្លួននឹងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនយក្សការពារជាតិអាមេរិកដែលមានដូចជា Lockheed Martin, Boeing, Raytheonនិងក្រុមហ៊ុនដទៃទៀតដែលបានសម្រេចចិត្ត ក្នុងការលក់អាវុធទៅឱ្យកោះតៃវ៉ាន់។ ក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃចន្ទ ដដែលនេះដែរថា ប្រទេសចិនបានចង្អុលបង្ហាញជាច្រើនដងមកហើយថាការលក់អាវុធពីសហរដ្ឋអាមេរិកទៅឲ្យកោះតៃវ៉ាន់បានរំលោភយ៉ាង ធ្ងន់ធ្ងរទៅលើគោលការណ៍ ចិនតែមួយហើយរដ្ឋាភិបាលក្រុងប៉េកាំងក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះ ការអនុវត្តនេះផងដែរ។ អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា ទីក្រុងប៉េកាំងកំពុងចាត់វិធានការចាំបាច់ដើម្បីដាក់ទណ្ឌកម្មនិងដើម្បីធ្វើការ ការពារអធិបតេយ្យភាពជាតិប្រឆាំងនឹងអង្គភាពដែលបាន ធ្វើសកម្មភាពការលក់អាវុធទៅឱ្យកោះតៃវ៉ាន់៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin បានប្រឈមមុខនឹងការអំពាវនាវឱ្យលាលែងពីតំណែងនៅថ្ងៃច័ន្ទ ខណៈដែលការសង្ស័យបានកើតឡើងជុំវិញការគាំទ្រដែលលោកបានបញ្ជា បន្ទាប់ពីព្រះមហាក្សត្របានច្រានចោលសំណើរបស់លោកដើម្បីប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូរ៉ូណា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា នាយករដ្ឋមន្រ្តី គឺលោក Muhyiddin បានស្នើសុំវិធានការបន្ទាន់នៅពេលមានការរីករាលដាលនៃការឆ្លងថ្មីនៅក្នុងប្រទេសម៉ាឡេស៊ី និងជំងឺរាតត្បាតពិភពលោកដែលបានបំផ្លាញសេដ្ឋកិច្ច ប៉ុន្តែក្រុមអ្នករិះគន់បានចោទប្រកាន់លោកពីបទប្រើលេស ដើម្បីផ្អាកដំណើរការសភា...
ភ្នំពេញ៖គិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២០ មានទេសចរអន្តរជាតិមកទស្សនាកម្ពុជា សរុបចំនួន១,២៤៧,៦៨០នាក់ ថយចុះ ៧៤.១% និងទទួលបានភ្ញៀវទេសចរផ្ទៃក្នុង សរុបចំនួន ៧,២៨៤,៤០៩នាក់ ថយចុះ ៥១.៩% ដោយសាររងផលប៉ះពាល់ខ្លាំងពីវិបត្តិជំងឺកូវីដ១៩។ តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងទេសចរណ៍នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងដំណាក់កាលវិបត្តិកូវីដ១៩ ចាប់ពីខែមេសា ដល់ខែកញ្ញា និន្នាការទេសចរណ៍មានការប្រែប្រួលយ៉ាងខ្លាំង ជាក់ស្ដែង...
ភ្នំពេញ៖គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ដោយមានរបៀបវារៈដូចខាងក្រោម៖ ១- ការពិនិត្យសំណើសុំអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។២- ការពិនិត្យសំណើសុំអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។៣- ការពិនិត្យសំណើសុំបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នូវ៖៣.១- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា...
បរទេស៖ ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ ទំនាក់ទំនងរវាងប្រធានាធិបតី បារាំងនិងតួកគី មានភាពតានតឹង ដោយសារតែការប៉ះទង្គិច ផលប្រយោជន៍ នៅសមុទ្រមេឌីទែរ៉ាណេ ខាងកើត ហើយនឹងកាន់តែយ៉ាប់យ៉ឺន ថែមទៀត បន្ទាប់ពីសេចក្តីថ្លែងការណ៍ របស់លោក Macron ប្រឆាំងនឹងឥស្លាមរ៉ាឌីកាល់ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាម...