ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ប្រឈមមុខនឹងការឱ្យលាលែងពីតំណែង ក្រោយពីព្រះមហាក្សត្រ បដិសេធសំណើសុំដាក់ប្រទេស ក្នុងគ្រាមានអាសន្ន

បរទេស៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin បានប្រឈមមុខនឹងការអំពាវនាវឱ្យលាលែងពីតំណែងនៅថ្ងៃច័ន្ទ ខណៈដែលការសង្ស័យបានកើតឡើងជុំវិញការគាំទ្រដែលលោកបានបញ្ជា បន្ទាប់ពីព្រះមហាក្សត្របានច្រានចោលសំណើរបស់លោកដើម្បីប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូរ៉ូណា។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា នាយករដ្ឋមន្រ្តី គឺលោក Muhyiddin បានស្នើសុំវិធានការបន្ទាន់នៅពេលមានការរីករាលដាលនៃការឆ្លងថ្មីនៅក្នុងប្រទេសម៉ាឡេស៊ី និងជំងឺរាតត្បាតពិភពលោកដែលបានបំផ្លាញសេដ្ឋកិច្ច ប៉ុន្តែក្រុមអ្នករិះគន់បានចោទប្រកាន់លោកពីបទប្រើលេស ដើម្បីផ្អាកដំណើរការសភា ។

ការបដិសេធរបស់ព្រះមហាក្សត្រ Al-Sultan Abdullah ត្រូវបានគេមើលឃើញថា កំពុងបំផ្លាញអំណាចរបស់លោក Muhyiddin មួយខែបន្ទាប់ពីមេដឹកនាំប្រឆាំងលោក Anwar Ibrahim បាននិយាយថាលោកមានការគាំទ្រភាគច្រើននៅក្នុងសភារួមទាំងអ្នកចុះចូលពីសម្ព័ន្ធភាពកាន់អំណាចដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ៕ប្រែសម្រួលៈ ណៃ តុលា

To Top