ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល បង្ហាញជំហមិនជំទាស់ ការទិញលក់ F-35 ទៅឲ្យកាតាឡើយ

បរទេស៖ នៅថ្ងៃអាទិត្យនេះ សមាជិកសភា របស់ប្រទេសអ៊ីស្រាអ៊ែល ម្នាក់ បានធ្វើការអះអាងថា ការលក់នូវយន្តហោះចម្បាំង ប្រភេទ F-35 ទៅឲ្យប្រទេសកាតា នឹងធ្វើឡើង ក្នងពេលឆាប់ៗនេះ ដោយមិនមាន ការប្រឆាំងជំទាស់ណាមួយឡើយ ពីរដ្ឋាភិបាលទីក្រុងយេរូសាឡឺម ។

លោក Yuval Steinitz ដែលក៏ជាតំណាង ឲ្យលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ទទួលបន្ទុកកិច្ចការងារ សន្តិសុខជាតិ ដែរនោះបានបញ្ជាក់ ថាអ៊ីស្រាអ៊ែល នឹងមិនមានបញ្ហាអ្វីឡើយ ប្រសិនបើកាតា មានបំណងចង់ទិញយន្តហោះចម្បាំង ប្រភេទនេះ ពីអាមេរិក ហើយកាតានឹងអាចទទួលបាន វាក្នុងពេលឆាប់ៗខាងមុខនេះ
ជាមិនខាន។

គួរឲ្យដឹងដែរថា កាលពីថ្ងៃទី៧ ខែតុលា ដើមខែកន្លងមក មានការលេចឬព័ត៌មាន ថាកាតាបានធ្វើការបញ្ជាទិញ នូវយន្តហោះចម្បាំង F-35 ជាច្រើនគ្រឿង ពីអាមេរិកដែលជាប្រភេទ យន្តហោះ ត្រូវបានគេដឹងថាធ្លាប់ បានបញ្ជាទិញដោយអ៊ីស្រាអ៊ែល ម្នាក់គត់ ក្នុងចំណោមបណ្តាប្រទេសតំបន់ ៕

ប្រែសម្រួល៖ស៊ុនលី

To Top