ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានជូនដំណឹងស្ដីពី ថ្ងៃឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ ដែលមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ តុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០៕
ភ្នំពេញ ៖ ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាល ការអប់រំ ការផ្សព្វផ្សាយព័ត៌មាន ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងក្នុងដំណើរការបោះឆ្នោត» ជូនមន្រ្តីរាជការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងថា ការបណ្ដុះបណ្ដាលការងារជំនាញដល់មន្ត្រី...
ភ្នំពេញ៖ គណ:ប្រតិភូ ក្រុមការងាររៀបចំអង្គការ ចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប តំណាងដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ាណែត បានចុះប្រគល់អំណោយជាសម្ភារ: និងថវិកាដែលជាទឹកចិត្តសប្បុរសធម៌របស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតាមបណ្ដាប្រទេស និង តំបន់នៅអឺរ៉ុប និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន ប្រចាំទ្វីបអឺរ៉ុប តាមរយៈ លោក ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយទឹកជំនន់ចំនួន ១៧១៥...
ថៃ៖ យើងបានដឹងហើយថា ប្រទេសអង់គ្លេសធ្លាប់បាន ជំទាស់ទៅនឹងប្រទេសបារាំង នាសម័យកាល ពួកគេជាម្ចាស់អាណានិគម នៅក្នុងអំឡុង ស.វ ទី១៩។ ប្រទេសអង់គ្លេសជំទាស់ មិនអោយប្រទេសបារាំង ដែលជាម្ចាស់អាណានិគម នៅអតីតឥណ្ដូចិន ធ្លាប់មានផែនការ ជីកព្រែកក្រា នៅភាគខាងត្បូងប្រទេសថៃ ក៏ប៉ុន្តែប្រទេសអង់គ្លេសដែលជាម្ចាស់អាណានិគម នៅម៉ាឡេស៊ី បានជំទាស់មិនអោយជីកព្រោះនិងធ្វើអោយអង់គ្លេស បាត់បង់ចំណូល ខណៈដែលកប៉ាល់ជំនួញធំៗ ប្រើប្រាស់ច្រកម៉ាឡាកា...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសក ហេង ឃាង ត្រូវជាឪពុកបង្កើត របស់លោក ហេង សួរ ជារដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានទទួលមរណភាព នាថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១០ និង១៨នាទីយប់ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយជរាពាធ។ ជាមួយនឹងទុក្ខដ៏ក្រៀមក្រំនេះ លោក អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃ ប.ស.ស. ទាំងអស់ បានសម្តែងនូវ សមានទុក្ខសោកស្តាយ អាឡោះអាល័យក្រៃលែង និងចូលរួមរំលែក នូវមរណទុក្ខ ជាមួយលោក ហេង សួរ និងលោកស្រី រួមទាំងក្រុមគ្រួសារ បងប្អូនកូនចៅទាំងអស់ ចំពោះការបាត់បង់ នូវឪពុកបង្កើត ឪពុកក្មេក និងជីតា ជាទីគោរពស្រលាញ់ របស់ក្រុមគ្រួសារ ដែលបានចិញ្ចឹម បីបាច់ថែរក្សា អប់រំទូន្មានកូនចៅ ប្រកបដោយ ព្រហ្មវិហារធម៌ ដោយសោកស្តាយជាទីបំផុត ។ លោកអគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃ ប.ស.ស. បានឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក ហេង ឃាងបានចាប់បដិសន្ធិ ក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕
ភ្នំពេញ៖ ខណៈជំនន់ទឹកភ្លៀង នៅមិនទាន់ត្រឡប់វិលរកសភាពដើម ដោយជនរងគ្រោះជាច្រើនកំពុងប្រឈម ត្រូវការជំនួយផងនោះ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានអំណោយជាអង្គ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធ រាប់ពាន់កេស ពីសប្បុរសជនចំនួន២ក្រុម សម្រាប់ប្រើប្រាស់ ជួយទៅដល់ជនរងគ្រោះ និងជនងាយរងគ្រោះ ដោយជំនន់ទឹកភ្លៀង ។...
ផ្សារទំនើប ជីប ម៉ុង រកឃើញអ្នកឈ្នះរង្វាន់ធំ ម៉ូតូ និងទូរទស្សន៍ ទាំង២២រូបហើយ ក្នុងឱកាសអបអរ គម្រប់ខួប២ឆ្នាំរបស់ខ្លួន ក្នុងខែកញ្ញាកន្លទៅនេះ។ កម្មវិធីប្រគល់រង្វាន់ធំ ជូនអ្នកឈ្នះនេះ បានប្រព្រឹត្តទៅកាលពី ថ្ងៃទី២៥ តុលា កន្លងទៅនេះ ក្នុងកម្មវិធី «សិល្បៈស្រុកយើង» នៅ ជីបម៉ុង ណូរ៉ូ ម៉ល។ លោក Laurent Hamelet នាយកផ្នែក Supermarket និងExpress នៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានបញ្ជាក់ថា៖ «ផ្សារទំនើប ជីបម៉ុង តែងតែមានការ ផ្តល់ជូនពិសេសលើទំនិញ យ៉ាងសម្បូរបែប ដែលមានគុណភាពខ្ពស់ និងរង្វាន់ លើកទឹកចិត្តជាច្រើន ដល់អតិថិជន ដែលតែងតែគាំទ្រទិញទំនិញ នៅផ្សារទំនើប ជីប ម៉ុង និង ជីប ម៉ុង Express របស់យើង»។ ផ្សារទំនើប ជីប ម៉ុង មានលក់ផលិតផល យ៉ាងសម្បូរបែប រួមមាន គ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ ប្រចាំថ្ងៃ ភេសជ្ជៈរួម ទាំងផលិតផល ក្នុងស្រុកដូចជា ត្រី សាច់ ផ្លែឈើ បន្លែស្រស់ៗ និងផលិតផល ជាច្រើនទៀត ដែលធានាគុណភាពខ្ពស់ ការវេចខ្ចប់ស្តង់ដារ ប្រកបដោយអនាម័យខ្ពស់។ ចំណែកការដើរទិញទំនិញ គឺប្រកបដោយផាសុកភាពផងដែរ។ គួរបញ្ជាក់ថា ផ្សារទំនើប ជីប ម៉ុង និង ជីប ម៉ុង Express មាន ចំនួន ៧ទីតាំងគឺ នៅតាមបណ្តោយមហាវិថីព្រះមុន្នីវង្ស, អ៊ីឌិនហ្គាឌិន, ជីប ម៉ុង ណូរ៉ូ ម៉ល រួមទាំង ជីប ម៉ុង Express បឹងសាឡាង, ជីប ម៉ុង Express បាក់ទូក សេនធើ, ជីប ម៉ុង Express លែនម៉ាក ២៧១និង ជីប ម៉ុង Express ៤៨៤ នៅបឹងត្របែក៕
បរទេស៖ ជាមួយនឹងព្យុះម៉ូឡាវ នឹងធ្វើឱ្យមានការបាក់ដី នៅកណ្តាលប្រទេសវៀតណាម ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត អាជ្ញាធរវៀតណាម កំពុងត្រៀមជម្លៀស អ្នករស់នៅតាមឆ្នេរចំនួន ១,២ លាននាក់ ទៅកាន់ទីសុវត្ថិភាព។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា មជ្ឈមណ្ឌលជាតិព្យាករណ៍ឧតុនិយម បានឱ្យដឹងថា នៅម៉ោង ១...
ភ្នំពេញ៖ ដោយសារតែគ្រោះ ដោយជំនន់ទឹកភ្លៀង នៅតែបន្តហានិភ័យ ដែលបណ្តាលមកពីភ្លៀងធ្លាក់ និងឥទិ្ធពល នៃព្យុះពីប្រទេសជិតខាង ក្រុមការងារផលិកកម្ម បានផ្តូចផ្តើមកម្មវិធី ចែកអំណោយសប្បុរសជន និងបានចុះទៅសួរសុខទុក្ខ បរិច្ចាគជាស្បៀង ដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ និងក្រីក្រខ្លាំង ចំនួន១១០គ្រួសារ នៅតំបន់ព្រែកតាគង់៣ និងព្រែកតាគង់រុងរឿង ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមការងារផលិតកម្ម មានអ្នកដឹកនាំ ផលិករ អ្នកនិពន្ធ និងតួសម្តែង ក្នុងខ្សែភាពយន្ត ភាគស៊ើបអង្កេតពិសេស រឿងឧក្រិដ្ឋជន«Usual...
បរទេស៖ ក្រុមបាតុករ ដែលជាអ្នកការពាររាជានិយម បានប្រមូលផ្តុំគ្នា នៅខាងក្រៅស្ថានទូតអាល្លឺម៉ង់ ក្នុងទីក្រុងបាងកក នៅថ្ងៃច័ន្ទ មុនការប្រមូលផ្តុំដ៏ធំមួយ របស់ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល។ យោងតាមសារព័ត៌មាន BangkokPost ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមប្រជាជនស្លៀកពាក់ពណ៌លឿង នៅខាងក្រៅស្ថានទូតនៅលើផ្លូវ សាថន។ ពួកគេបានស្រែកថា “ជ័យយោ ព្រះមហាក្សត្រ” ហើយកាន់បដា...