អត្ថបទ

ផ្សារទំនើប ជីប ម៉ុង ប្រគល់ម៉ូតូ និងទូរទស្សន៍ ជូនអតិថិជន ឈ្នះរង្វាន់ ក្នុងឱកាស ផ្សងសំណាង គម្រប់ខួប ២ឆ្នាំរបស់ខ្លួន

ផ្សារទំនើប ជីប ម៉ុង រកឃើញអ្នកឈ្នះរង្វាន់ធំ ម៉ូតូ និងទូរទស្សន៍ ទាំង២២រូបហើយ  ក្នុងឱកាសអបអរ គម្រប់ខួប២ឆ្នាំរបស់ខ្លួន ក្នុងខែកញ្ញាកន្លទៅនេះ។ 

កម្មវិធីប្រគល់រង្វាន់ធំ ជូនអ្នកឈ្នះនេះ បានប្រព្រឹត្តទៅកាលពី ថ្ងៃទី២៥ តុលា កន្លងទៅនេះ ក្នុងកម្មវិធី «សិល្បៈស្រុកយើង» នៅ ជីបម៉ុង ណូរ៉ូ ម៉ល។ 

លោក Laurent Hamelet នាយកផ្នែក Supermarket និងExpress នៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានបញ្ជាក់ថា៖ «ផ្សារទំនើប ជីបម៉ុង តែងតែមានការ ផ្តល់ជូនពិសេសលើទំនិញ យ៉ាងសម្បូរបែប ដែលមានគុណភាពខ្ពស់ និងរង្វាន់ លើកទឹកចិត្តជាច្រើន ដល់អតិថិជន ដែលតែងតែគាំទ្រទិញទំនិញ នៅផ្សារទំនើប ជីប ម៉ុង និង ជីប ម៉ុង Express របស់យើង»។ 

ផ្សារទំនើប ជីប ម៉ុង មានលក់ផលិតផល យ៉ាងសម្បូរបែប រួមមាន គ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ ប្រចាំថ្ងៃ  ភេសជ្ជៈរួម ទាំងផលិតផល ក្នុងស្រុកដូចជា ត្រី សាច់ ផ្លែឈើ បន្លែស្រស់ៗ និងផលិតផល ជាច្រើនទៀត ដែលធានាគុណភាពខ្ពស់ ការវេចខ្ចប់ស្តង់ដារ ប្រកបដោយអនាម័យខ្ពស់។ ចំណែកការដើរទិញទំនិញ គឺប្រកបដោយផាសុកភាពផងដែរ។ 

គួរបញ្ជាក់ថា ផ្សារទំនើប ជីប ម៉ុង និង ជីប ម៉ុង Express មាន ចំនួន ៧ទីតាំងគឺ នៅតាមបណ្តោយមហាវិថីព្រះមុន្នីវង្ស, អ៊ីឌិនហ្គាឌិន, ជីប ម៉ុង ណូរ៉ូ ម៉ល រួមទាំង ជីប ម៉ុង Express បឹងសាឡាង, ជីប ម៉ុង Express បាក់ទូក សេនធើ, ជីប ម៉ុង Express លែនម៉ាក ២៧១និង ជីប ម៉ុង Express ៤៨៤ នៅបឹងត្របែក៕

To Top