បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខភាពសាធារណៈរបស់ប្រទេសថៃឡង់ដ៏ បានឲ្យដឹងកាលពីថ្ងៃពុធ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ខ្លួនថា ថៃ មានបំណងចង់ធ្វើការកាត់បន្ថយការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរ ពី១៤ថ្ងៃមកនៅត្រឹម១០ថ្ងៃ វិញ ។ ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីមានភ្ញៀវទេសចរច្រើនជាលើកដំបូង ដែលមកពីដល់ពីប្រទេសចិន កាលពីថ្ងៃអង្គារ ។ ការមកដល់របស់ភ្ញៀវទេសចរចិន គឺជាលើកដំបូងហើយសម្រាប់ប្រទេសថៃឡង់ ដ៏ដែលមានភ្ញៀវបរទេសចាប់តាំងពី បិទព្រំដែននៅក្នុងខែមីនា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នារសៀលថ្ងៃទី ២២ ខែតុលាឆ្នាំ ២០២០ នេះ បានបន្តដឹកនាំក្រុមការងារ មានប្រធានមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរដែនដី ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រ សង្កាត់បឹងកុក និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ដោយសារជំនន់ទឹកភ្លៀង ចេះតែបន្តកើនឡើង ធ្វើឱ្យមាន...
ភ្នំពេញ៖ ប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ ជប៉ុន (JICA) បានសម្រេច ផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់ប្រជាជនរងគ្រោះដោយសារ ទឹកជំនន់នៅ កម្ពុជា តាមសំណើររបស់រាជរដ្ឋាភិបាល កម្ពុជាដូចខាងក្រោម ។ សេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ឱ្យដឹងថា លេខរៀង សម្ភារៈ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ថា កាលពីថ្ងៃពុធ (២១ តុលា) ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានចោទប្រកាន់ប្រទេសចិន ពីបទព្យាយាមលួចស្រាវជ្រាវ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ពីបស្ចិមប្រទេស ដោយចាត់ទុកវាជាគូប្រជែង ដ៏សាហាវមួយ ដែលកំពុងព្យាយាមផ្តាច់មុខ...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានលើកឡើងថា ការប្រកាសបញ្ចប់ជាផ្លូវការ នូវសង្គ្រាមកូរ៉េ នឹងក្លាយជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ។ ការលើកឡើងរបស់លោក Pompeo ធ្វើឡើង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានជំរុញឱ្យមានការគាំទ្រជាអន្តរជាតិ សម្រាប់ការប្រកាសបញ្ចប់សង្គ្រាម នៅក្នុងសុន្ទរកថារបស់លោក...
ភ្នំពេញ ៖ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល និងជា ប្រធានអនុសាខាកាកបាទក្រហមស្រុក បានចុះសួរសុខទុក្ខ គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង នៅឃុំសន្លុង ចំនួន៤គ្រួសារ និងឃុំវិហារសួគ៌ ចំនួន៨គ្រួសារ សរុបទាំងអស់ ចំនួន១២គ្រួសារ ដោយមានការចូលរួម ពីប្រធានក្រុមប្រឹក្សាស្រុក និងសហការី...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចឯកភាពឲ្យលើកពេល ការប្រមូលពន្ធលើចំណេញមូលធន រយៈពេល១ឆ្នាំទៀត រហូតដល់ថ្ងៃទី១ ខែមករាឆ្នាំ២០២២ ។ យោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ចុះនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា “រាជរដ្ឋាភិបាល សម្រេចឲ្យពន្យារពេល កាលបរិច្ឆេទកំណត់ការដាក់ឲ្យអនុវត្តពន្ធ លើចំណេញមូលធន...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ថា កាលពីថ្ងៃពុធ ប្រទេសប្រេស៊ីល បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ បានកើនឡើងលើសពី១៥៥.០០០នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀត ចំនួន៥៦៦នាក់ដោយសារវីរុសកូរ៉ូណា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់១៥៥.៤០៣នាក់ ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងអំឡុងពេលដូចគ្នានេះដែរ ការធ្វើតេស្តបានរកឃើញថា មានអ្នកឆ្លងជំងឺបន្ថែមទៀត ចំនួន២៤.៨១៨នាក់...
ហុងកុង ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ថា ការឆ្លងជំងឺកូវីដ១៩បានបន្តរាលដាលនៅក្នុងបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក ខណៈដែលឥណ្ឌា មានអ្នកឆ្លងជំងឺសរុបកើន៉ឡើង់ដល់៧.៦៥១.១០៧នាក់ គិតត្រឹមថ្ងៃពុធ ទន្ទឹមនឹងនេះដែរ ឥណ្ឌូនេស៊ី បានបញ្ជាក់ថា មានករណីថ្មីចំនួន៤.២៦៧នាក់ ។ ក្រសួងសុខាភិបាល សហព័ន្ធបានចេញទិន្នន័យចុងក្រោយឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់៧.៦៥១.១០៧នាក់ ដែលតួលេខនេះបានកើនឡើង ក្រោយពីមានអ្នកឆ្លងជំងឺថ្មី ចំនួន៥៤.០៤៤នាក់ត្រូវបានចុះក្នុងបញ្ជីក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ...
ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌបឹងកេងកង បានចូលរួមសហការជាមួយកម្លាំង នាយដ្ឋានប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ ដោយមានការសម្រប សម្រួលពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងឧត្តម សេនីយ៍ទោ តាន់ គុណតារា អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានចុះបង្ក្រាបផលិតផលជាច្រើនមុខ...