ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កំពុងបន្តដឹកនាំក្រុមការងារ បច្ចេកទេស របស់ក្រសួង ព្រឹកថ្ងៃពុធ ១២រោជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២០នេះ ចុះពិនិត្យ...
បរទេស៖ ភាពតានតឹងត្រូវបានគេរំពឹងថា នឹងកើនឡើងនៅឯការតវ៉ាប្រឆាំង នឹងរដ្ឋាភិបាលនៅថ្ងៃពុធនេះ នៅទីក្រុងបាងកក បន្ទាប់ពីប៉ូលីសកាលពីថ្ងៃអង្គារ បានចាប់ខ្លួនមេដឹកនាំបាតុកម្មជាច្រើននាក់ ក្នុងនោះមានលោក Jatupat “Pai Daodin” Boonpatararaksa ផងដែរ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសកម្មភាពមួយផ្សេងទៀត...
បរទេស៖សេតវិមាន តាមសេចក្តីរាយការណ៍ កំពុងតែបន្តដំណើការលក់អាវុធចំនួន៣ឲ្យទៅតៃវ៉ាន់ ដោយក្នុងពេលថ្មីៗនេះ បានបញ្ជូនសេចក្តីជូនដំណឹងស្តីពីកិច្ចព្រមព្រៀងឲ្យសភាសុំការអនុម័ត ស្របពេលដែលប្រទេសចិនគម្រាមធ្វើការសងសឹកវិញ។ ថ្នាក់ដឹកនាំគណៈកម្មាធិការចំណងមិត្តភាពបរទេសព្រឹទ្ធសភា និងគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភា គឺត្រូវបានគេជូនដំណឹងថា សំណើលក់អាវុធគ្រោងទុកចំនួន៣ នាពេលថ្មីៗនេះ ត្រូវបានអនុម័តយល់ព្រមដោយក្រសួងការបរទេសអាមេរិក ដែលគ្រប់គ្រងលើការលក់សម្ភារៈយោធាឲ្យបរទេសរួចហើយ។ ចំណែកមន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយថា ការលក់អាវុធអាមេរិកឲ្យតៃវ៉ាន់ បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់អធិបតេយ្យភាពនិងផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិន និងបានជំរុញទីក្រុងវ៉ាស៊ីនតោន...
បរទេស៖ប្រទេសលីបង់និងប្រទេសអ៊ីស្រាអែល ដែលជាផ្លូវការនៅតែហៅថានៅមានសង្គ្រាមនឹងគ្នា ក្រោយជម្លោះជាច្រើនទសវត្សនោះ តាមសេចក្តីរាយការណ៍ នឹងចាប់ផ្តើមកិច្ចពិភាក្សាគ្នានៅថ្ងៃពុធ ដើម្បីដោះស្រាយជម្លោះដ៏យូរអង្វែងមួយ ជុំវិញព្រំដែនទឹក ដែលកាត់តាមដែនទឹកសមុទ្រមេឌីទែរ៉ានេ ជាទីសម្បូរដោយធនធានឧស្ម័ន។ កិច្ចពិភាក្សាគ្នាសម្របសម្រួលដោយសហរដ្ឋអាមេរិកនេះ គឺត្រូវបានធ្វើឡើង ក្រោយប្រើការទូតដ៏ខ្លាំងក្លារយៈពេល៣ឆ្នាំដោយទីក្រុងវ៉ាស៊ីនតោន និងបានប្រកាសពេលតិចជាងមួយខែ បន្ទាប់សហរដ្ឋអាមេរិក បានបង្កើនសម្ពាធលើសម្ពន្ធមិត្តនយោបាយរបស់ក្រុមលីបង់ ហេស៍ប៊ូឡា ដែលគាំទ្រដោយអ៊ីរ៉ង់។ ក្រៅពីនោះ កិច្ចពិភាក្សាគ្នានេះ ក៏ត្រូវបានធ្វើឡើង ក្រោយសហភាពអារ៉ាប់រួមនិងបារ៉ែន បានព្រមព្រៀងគ្នាបង្កើតចំណងមិត្តភាពពេញលេញជាមួយអ៊ីស្រាអែល...
បរទេស ៖ នៅថ្ងៃអង្គារនេះរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានធ្វើការលើកឡើងនិងអំពាវនាវ ដល់បណ្តាប្រទេសនៅអាស៊ី ឲ្យ នៅតែមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះហានិភ័យដែលមាន នៅក្នុងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលអាច នឹងធ្វើឱ្យមានការកើតឡើង នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ នៅសមុទ្រចិនខាងត្បូង និងផ្នែកផ្សេងទៀតនៃតំបន់ផង។ លោក Wang បាននិយាយនៅក្នុងសន្និសីទកាសែតរួមគ្នា ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ី ថា...
បទេស ៖ យោងតាមរបាយការណ៍ បំណុលអន្ដរជាតិ ចុងក្រោយបង្អស់ របស់ធនាគារពិភពលោក World Bank ដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទបានបង្ហាញថា បំណុលក្រៅប្រទេសសរុប នៃបណ្តាប្រទេសក្រីក្របំផុត នៅលើពិភពលោក បានកើនឡើង ៩,៥ ភាគរយស្មើនឹង ៧៤៤ ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ ២០១៩ ។ ក្រុមអ្នកឲ្យកំចីចម្រុះ...
ភ្នំពេញ ៖ ដោយសារជំនន់ទឹកភ្លៀង ជន់លិចស្ទើរតែទូទាំងប្រទេស ជាពិសេសរាជធានីពោរពេញ ទៅដោយសំរាម នោះ ទើបគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) បានលើកឡើងថា បញ្ហាគ្រប់គ្រងសំរាម ការរៀបចំប្រព័ន្ធលូទឹកនៅទីក្រុងធំៗ ការគ្រប់គ្រងទំនប់ស្តុកទឹកធំៗ ការចាត់ចែងប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយ គួរតែមានការជជែក ដេញដោលគ្នា មិនមែនជេរបញ្ចោរ លាបពណ៌គ្នានោះទេ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៤...
ភ្នំពេញ៖ និពន្ធនាយក មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោក សយ សុភា បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងសេចក្តីរាយការណ៍ព័ត៌មាន ស្តីពីស្ថានភាពគ្រោះទឹកជំនន់ដែលប្រទេសកម្ពុជា កំពុងរងការយាយីពីជំនន់ទឹកភ្លៀងនោះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានបង្កើតផ្នែកថ្មី “ស្ថានភាពទឹកជំនន់” ដើម្បីផ្តល់ភាពងាយស្រួលដល់មិត្តអាន ក្នុងការតាមដានព័ត៌មាននិងព្រឹត្តិការណ៍ កាន់តែស្រួល នៅក្នុងគេហទំព័រ សារព័ត៌មានដើមអម្ពិល “DAP-NEWS.COM” ចាប់ពីពេលនេះតទៅ។ លោក សយ...
ស្វាយរៀង ៖ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង និងជាអនុប្រធានប្រតិបត្តិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់លោកហ៊ុន ម៉ានី នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះអប់រំផ្សព្វផ្សាយអំពីវិធានការ ការពាររបស់ក្រសួងសុខាភិបាល អំពីជំងឺឆ្លងដល់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលជំនន់ទឹកភ្លៀង នៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Anatoly BOROVIK ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។