ព័ត៌មានអន្តរជាតិ

សេតវិមានបន្តលើការ លក់អាវុធ ចំនួន៣ឲ្យតៃវ៉ាន់

បរទេស៖សេតវិមាន តាមសេចក្តីរាយការណ៍ កំពុងតែបន្តដំណើការលក់អាវុធចំនួន៣ឲ្យទៅតៃវ៉ាន់ ដោយក្នុងពេលថ្មីៗនេះ បានបញ្ជូនសេចក្តីជូនដំណឹងស្តីពីកិច្ចព្រមព្រៀងឲ្យសភាសុំការអនុម័ត ស្របពេលដែលប្រទេសចិនគម្រាមធ្វើការសងសឹកវិញ។ 

ថ្នាក់ដឹកនាំគណៈកម្មាធិការចំណងមិត្តភាពបរទេសព្រឹទ្ធសភា និងគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភា គឺត្រូវបានគេជូនដំណឹងថា សំណើលក់អាវុធគ្រោងទុកចំនួន៣ នាពេលថ្មីៗនេះ ត្រូវបានអនុម័តយល់ព្រមដោយក្រសួងការបរទេសអាមេរិក ដែលគ្រប់គ្រងលើការលក់សម្ភារៈយោធាឲ្យបរទេសរួចហើយ។ 

ចំណែកមន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយថា ការលក់អាវុធអាមេរិកឲ្យតៃវ៉ាន់ បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់អធិបតេយ្យភាពនិងផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិន និងបានជំរុញទីក្រុងវ៉ាស៊ីនតោន ឲ្យទទួលស្គាល់ឲ្យច្បាស់លាស់នូវផលប៉ះពាល់ដែលពួកគេបានបង្កឡើង និងលុបចោលវិញភ្លាមៗ៕ 

To Top