បរទេស៖ លោក Joe Biden បានបង្ហាញការជឿជាក់នៅថ្ងៃពុធនេះថា លោកនឹងរក្សាការនាំមុខរបស់លោកលើលោក Donald Trump នៅក្នុងរដ្ឋសំខាន់ៗមួយចំនួនដែលគ្រប់គ្រាន់ដើម្បីប្រគល់តំណែងប្រធានាធិបតីដល់រូបលោក។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសុន្ទរកថានៅរសៀលថ្ងៃពុធលោក Biden បាននិយាយថា បន្ទាប់ពីការរាប់រាប់ដ៏យូរវាច្បាស់ថា យើងឈ្នះបណ្តារដ្ឋនានាដែលគ្រប់គ្រាន់ដើម្បីឈានដល់អង្គបោះឆ្នោតចំនួន ២៧០ ដែលត្រូវការដើម្បីឈ្នះតំណែងប្រធានាធិបតី។...
បរទេស៖ ប្រសិនបើលោក Joe Biden ឈ្នះរដ្ឋ Pennsylvania មួយទៀត នោះលោកនឹងទទួលបានអង្គបោះឆ្នោតចំនួន ២៧០ ដែលលោកត្រូវការដើម្បីឈ្នះតំណែង ប្រធានាធិបតីអាមេរិក។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា « រដ្ឋ Pennsylvania សម្រាប់យុទ្ធនាការ Biden...
ព្រុចសែល៖ អនុប្រធានប្រតិបត្តិគណៈកម្មការអឺរ៉ុបលោក Valdis Dombrovskis បានព្រមានកាលពីថ្ងៃពុធថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់សហភាពអ៊ឺរ៉ុប ពីផលប៉ះពាល់នៃជំងឺរាតត្បាត(COVID-១៩) ត្រូវបានគេរំពឹងថានឹងមានល្បឿនយឺតជាងការគិតពីមុន ដោយសារការរីករាលដាលនៃវីរុសនៅក្នុងប្លុកនេះ។ លោក Dombrovskis បានថ្លែងនៅក្នុងសន្និសីទកាសែតបន្ទាប់ពីកិច្ចប្រជុំជាក់ស្តែងរបស់រដ្ឋមន្រ្តីសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបថា“ ប៉ុន្មានខែខាងមុខនឹងមានការលំបាក សម្រាប់អ្នករាល់គ្នា ដូច្នេះវាសំខាន់ណាស់ ដែលយើងពិភាក្សា និងសម្របសម្រួលគោលនយោបាយរបស់យើង” ។ រដ្ឋមន្រ្តីទាំងអស់បានជួបពិភាក្សាគ្នាអំពីការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងប្លុកនេះ ប្រឆាំងនឹងស្ថានភាពនៃវិធានការរឹតបន្តឹង ដើម្បីទប់ស្កាត់រលកនៃការផ្ទុះឡើងជាលើកទីពីរ។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា មកដល់ពេលនេះ គ្មានអ្វីប្លែកក្នុងខ្លួនទាល់តែសោះ បាយបាន សម្រាកលក់ ពិនិត្យរបាយការណ៏ ពិនិត្យសម្រេច លើសំណើររបស់ក្រសួង ស្ថាប័ននិងចុះហត្ថលេខាលើឯកសារ នានាដូចពេលមុនៗដែរ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ បានសរសេរបញ្ជាក់យ៉ាងដូចច្នេះថា «ចាប់តាំងពីពេលយកសំណាក...
អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈ ងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែង ដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់...
ភ្នំពេញ: លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ កងពលតូចលេខ៧០ នាថ្ងៃទី៥វិច្ឆិកា ឆ្នាំ២០២០នេះ បានជួបពិធីសំណេះសំណាល ជាមួយមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នាទីបញ្ជាការកងពល(ចោមចៅ) ក្នុងឱកាស ប្រារព្ធពិធី រំលឹកខួបអនុស្សាវរីយ៍ លើកទី២៦ ថ្ងៃបង្កើតកងពល ១៥តុលា ១៩៩៤-១៥តុលា២០២០ ។ នាឱកាសនេះ លោកឧត្តមសេនីយ៍ បានមានប្រសាសន៍ថា ការរីកចម្រើនរបស់កងពល គឺការកសាងហេដ្ឋារចនាសម្ព័ន ផ្លូវថ្នល់ ការជួយសង្គ្រោះប្រជាពលរដ្ឋ ទប់ស្កាត់ គ្រោះមហន្តរាយ មណ្ឌលសុខភាព ការជួយព្យាបាលប្រជាជនដោយមិនគិតថ្លៃ។ លោកបានបន្ថែមទៀតថា ទោះបីជាយ៉ាងណាក៏ដោយ កងពលបានប្តេជ្ញា ការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល ស្របច្បាប់ និងគាំទ្រយ៉ាងមុឺងម៉ាត់ ចំពោះគោលជំហរ របស់រាជរដ្ឋាភិបាល ដែលមាន សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអ្នកដឹកនាំប្រទេស។ ជាពិសេស សម្រាប់ទិសដៅ ឆ្នាំ២០២១ កងពលមានផែនការបន្ថែម លេីការហ្វឹកហ្វឺន ដេីម្បីបង្កេីននូវ សមត្ថភាពដល់នាយទាហាននាយទាហានរង និងពលទាហានជំនាន់ក្រោយ ដែលជាយោធិនវ័យក្មេង បន្តវេនទៅខាងមុខទៀតផង។ កងពលបានត្រៀមខ្លួនជាស្រេច អនុវត្តដាច់ខាត នូវបទបញ្ជារបស់ប្រមុខ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពល ខេមរភូមិន្ទ និងបញ្ជាការដ្ឋាន ទ័ពជេីងគោក។ កងពលតូចលេខ៧០ សម្រេចបាន រហូតមកទល់នឹងបច្ចុប្បន្ននេះ គឺអាស្រ័យដោយសារការខិតខំ ប្រឹងប្រែងតស៊ូ លះបង់ពុំខ្លាចនឿយហត់ និងការធ្វើពលិកម្ម គ្រប់បែបយ៉ាងប្រកបដោយការគោរពវិន័យ ការគោរពបទបញ្ជា សាមគ្គីឯកភាពគ្នាជាធ្លុងមួយ គួបផ្សំនឹងស្មារតី ទទួលខុសត្រូវខ្ពស់របស់មេបញ្ជាការ គ្រប់ថ្នាក់ក្នុង ការបែងចែក និងចាត់ចែងអនុវត្តការងារ ប្រកបដោយជោគជ័យក្នុងរយៈពេលកន្លងមក។ សូមរំលឹក ដោយការខកខាន ពុំបានប្រារព្ធពិធីខួប ចំពេលវេលា ដោយមូលហេតុ កំពុងបំពេញកាតព្វកិច្ចជួយសង្គ្រោះ ប្រជាពលរដ្ឋដែលជាភារកិច្ចចាំបាច់ ក្នុងពេលដែលប្រទេសកម្ពុជា កំពុងរងគ្រោះដោយសារទឹកជំនន់ ។ កម្លាំងសង្គ្រោះរបស់កងពល បានបំពេញតួនាទីជម្លៀសប្រជាជន សត្វពាហនៈ រកទីទួលសុវត្ថិភាពផង ដឹកជញ្ជូនពួកគេនិងសម្ភារៈ ត្រឡប់ទៅលំនៅដ្ឋាន ពេលទឹកស្រកផងចុះព្យាបាល និងចែកថ្នាំផង និងដុសលាងសំអាតផ្ទះ ថ្នល់ជូនប្រជាពលរដ្ឋវិញផង ។ ជាក់ស្តែងកងពលតូចលេខ៧០ ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួម ទប់ស្កាត់ការរីករាលនៃមេរោគ covid19នេះ តាមរយៈការចុះបាញ់ថ្នាំ សម្លាប់មេរោគតាមបណ្តាអង្គភាពទ័ពនិងស៊ីវិល ព្រមទាំងបាញ់ថ្នាំជូនប្រជាពលរដ្ឋជាអាជីវករ តាមផ្សារក្នុងរាជធានីភ្នំពេញ ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រោមបទបញ្ជាផ្ទាល់ ពី លោក ហ៊ុន ម៉ាណែត យើងបានបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងអគារ ធ្វើការនៃទីស្តីការគណរដ្ឋមន្ត្រី ក្រោយពីរដ្ឋមន្ត្រីហុងគ្រីដែល មានជំនួបជាមួយថ្នាក់ដឹកនាំ មួយចំនួននៅទីនោះ បានចាកចេញពីកម្ពុជា និងត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកមេរោគកូវីដ១៩ នៅទីក្រុងបាងកក ដោយមន្ត្រីចត្តាឡីស័ក ។ តាមរយៈ កងប្រតិបត្តិការរុករកននិងសង្គ្រោះ គ្រោះមហន្តរាយ៧១១ ។ ជាពិសេសកងពល នៅតែបន្តរឹតបន្តឹងការពារ ជំងឺកូវីដ១៩ អោយយោធិនទាំងអស់ ធ្វេីអនាម័យ វាស់កម្តៅ និងបាញ់អាល់កុលជាប្រចាំ។ សូមជម្រាបថា កងពលតូចលេខ៧០ គឺបង្កើតឡើងនៅថ្ងៃទី១៥ តុលា ឆ្នាំ ១៩៩៤ ដែលដំបូងឡើយ គឺមានឈ្មោះថា វរសេនាតូចលេខ៧១ បន្ទាប់មកបានប្រែក្លាយទៅជា វរសេនាធំលេខ៧០ មកដល់បច្ចុប្បន្ន ទើបក្លាយជាកងពលតូចលេខ៧០៕
ស្វាយរៀង ៖ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានធ្វើការចុះបង្ក្រាបជនសង្ស័យ លួចម៉ូតូរបស់ប្រជាពលរដ្ឋ នៅត្រង់ចំណុច ភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ចាប់ឃាត់ខ្លួនបានម្នាក់ ដើម្បីយកមកសាកសួរ។ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា មានករណីលួចម៉ូតូមួយ កើតឡើងព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង ០៧ និង ០០នាទី បង្កដោយជនសង្ស័យម្នាក់ ឈ្មោះ...
ស្វាយរៀង៖ មានករណីធ្វើអត្តឃាត ដោយម្ដាយយកខ្សែចងកកូន រួចចងកសម្លាប់ខ្លួនឯងតាមក្រោយ ស្លាប់យ៉ាងអាណោចអាធ័ម នៅភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះម្ដាយរបស់ខ្លួន។ បើតាមនគរបាលស្រុករមាសហែក បានឲ្យដឹងថា មានករណីធ្វើអត្តឃាត ចងកស្លាប់ទាំងម្ដាយទាំងកូន នៅផ្ទះឈ្មោះ មាស ចន្ថា ភេទស្រី...
ភ្នំពេញ ៖ លោកនេត្រ ភត្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយ ប្រែក្លាយទីតាំងមួយចំនួនក្នុងតំបន់ការពារធម្មជាតិខ្លះ ដែលមានសក្តានុពលទេសចរណ៍ ឲ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនសេដ្ឋកិច្ច សម្រាប់សហគមន៍មូលដ្ឋាន ក៏ដូចជាចូលរួមអភិវឌ្ឍកំណើន សេដ្ឋកិច្ចជាតិ ។ តាមរយ:ប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោកនេត្រ ភត្រ្តា បានថ្លែងថា”...
ព្រៃវែង៖ នៅព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២០ អាជ្ញាធរខេត្ត ដែលដឹកនាំដោយ លោក សួនសុម៉ាលីន អភិបាលស្ដីទី អភិបាលខេត្តព្រៃវែង ដំណាងដ៏ខ្ពង់ខ្ពស់ លោក ជា សុមេធី អភិបាលខេត្ត រួមជាមួយលោក សុខ ផេង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត...