ព័ត៌មានអន្តរជាតិ

លោក Joe Biden ជឿជាក់ថា ការរក្សាការនាំមុខនៅក្នុងរដ្ឋសំខាន់ៗមួយចំនួន គឺគ្រប់គ្រាន់ដើម្បីប្រគល់តំណែង ប្រធានាធិបតីដល់រូបលោក

បរទេស៖ លោក Joe Biden បានបង្ហាញការជឿជាក់នៅថ្ងៃពុធនេះថា លោកនឹងរក្សាការនាំមុខរបស់លោកលើលោក Donald Trump នៅក្នុងរដ្ឋសំខាន់ៗមួយចំនួនដែលគ្រប់គ្រាន់ដើម្បីប្រគល់តំណែងប្រធានាធិបតីដល់រូបលោក។

យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសុន្ទរកថានៅរសៀលថ្ងៃពុធលោក Biden បាននិយាយថា បន្ទាប់ពីការរាប់រាប់ដ៏យូរវាច្បាស់ថា យើងឈ្នះបណ្តារដ្ឋនានាដែលគ្រប់គ្រាន់ដើម្បីឈានដល់អង្គបោះឆ្នោតចំនួន ២៧០ ដែលត្រូវការដើម្បីឈ្នះតំណែងប្រធានាធិបតី។

ដោយប្រើយុទ្ធសាស្ត្រខុសពីប្រធានាធិបតីដែលបាននិយាយមិនពិតកាលពីព្រឹកថ្ងៃពុធថា គាត់បានឈ្នះសេតវិមាន ប៉ុន្តែខ្ញុំមកទីនេះដើម្បីរាយការណ៍នៅពេលការរាប់ចប់យើងជឿជាក់ថាយើងនឹងក្លាយជាអ្នកឈ្នះ។ ខ្ញុំមិននៅទីនេះដើម្បីប្រកាសថាយើងបានឈ្នះនោះទេ ប៉ុន្តែខ្ញុំនៅទីនេះដើម្បីរាយការណ៍នៅពេលការរាប់ចប់យើងជឿជាក់ថាយើងនឹងក្លាយជាអ្នកឈ្នះ” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top