ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិន បានចុះផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលឆ្លើយតបនឹងជំងឺកូវីដ១៩របស់ប្រទេសរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី បានចុះក្នុងបញ្ជីដែលមានករណីនៃអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២១.៩៨៣នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតប្រចាំថ្ងៃ ខណៈដែលជំងឺឆ្លងរាតត្បាតកើតមានឡើងនារដូវរងានេះ ។ នៅក្នុងសេចក្តីប្រកាសមួយចេញដោយមជ្ឈមណ្ឌល បានឲ្យដឹងថា សរុបអ្នកឆ្លងជំងទូទាំងប្រទេសបានកើនឡើងដល់១.៨៨០.៥៥១នាក់ ក្នុងនោះរាប់ទាំងអ្នកស្លាប់ចំនួន៣២.៤៤៣នាក់ និងអ្នកជាសះស្បើយចំនួន១.៤០៦.៩០៣នាក់ ។ ក្រុងម៉ូស្គូ ជាតំបន់រងគ្រោះបំផុតរបស់រុស្ស៊ី ត្រូវបានគេរាយការណ៍មកថាមានអ្នកឆ្លងជំងឹថ្មីចំនួន៥.៩៧៤នាក់...
ភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង CDC បានដាស់តឿនក្រើនរំលឹកឲ្យប្រជាពលរដ្ឋអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នាដើម្បីជៀសវាងឆ្លងជំងឺកូវីដ១៩ ខណៈប្រទេសជិតខាងនិងពិភពលោកកំពុងបន្តរាត ត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។ បើតាមហ្វេសប៊ុករបស់CDC នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ “ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិង ពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់រដ្ឋាភិបាលហ្វីលីពីន បានរាយការណ៍ថា ឧទ្ធម្ភាគចក្រចំនួន៥គ្រឿងដំបូង ក្នុងចំណោមឧទ្ធម្ភាគចក្រ Sikorsky S-70i ចំនួន១៦គ្រឿង ដែលរដ្ឋាភិបាលហ្វីលីពីនបញ្ជាទិញ បានបញ្ជូនមកដល់ទីក្រុងម៉ានីលហើយ។ រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសហ្វីលីពីន លោក Delfin Lorenzana តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ថា ចំណែកឧទ្ធម្ភាគចក្រទី៦មួយគ្រឿង ដែលដាក់មិនចុះលើយន្តហោះដឹកទំនិញ Antonov-124 ផលិតដោយរុស្ស៊ី និងដឹកតាមនាវាមកដល់នៅក្នុងខែធ្នូ។ ...
បរទេស៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងនៅថ្ងៃសុក្រសប្ដាហ៍នេះថា លោកនឹងមិនឲ្យអាមេរិកធ្លាក់ក្នុងការជាប់គាំងដោយសារមេរោគកូរ៉ូណា ប៉ុន្តែបានថ្លែងថា ពេលវេលានឹងប្រាប់ ប្រសិនបើរដ្ឋបាលដទៃនឹងឡើងកាន់អំណាចក្នុងខែមករា ហើយធ្វើបែបនោះ។ នេះគឺហាក់ដូចជាលោកចាប់ផ្តើមទទួលស្គាល់ថា ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន បានឈ្នះលោក។ ស្របពេលមានករណីឆ្លងថ្មីៗ បង្កឲ្យចំនួនករណីប្រចាំថ្ងៃកើនដល់កម្រិតខ្ពស់នោះ នៅក្នុងសុន្ទរកថាជាសាធារណៈដំបូងរបស់លោក ចាប់តាំងពីលោក បៃដិន ត្រូវបានចាត់ថាជាអ្នកឈ្នះនោះ...
បរទេស៖ យ៉ាងហោចណាស់មានជនស៊ីវិលចំនួន១០នាក់ និងបុគ្គលិកសន្តិសុខ៥នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់គ្នាឆ្លងព្រំដែន រវាងឥណ្ឌានិងប៉ាគីស្ថាន កាលពីថ្ងៃសុក្រម្សិលមិញនេះ ហើយនេះជាការស្លាប់បាត់បង់ជីវិតមនុស្សដ៏ច្រើនបំផុតមួយ នៅតាមព្រំប្រទល់ ដែលខ័ណ្ឌចែកគូបដិបក្ខមានអាវុធនុយក្លេអ៊ែទំាងពីរ។ មន្ត្រីឥណ្ឌាបាននិយាយថា នៅខាងរបស់ខ្លួន មានជនស៊ីវិលចំនួន៦នាក់ ទាហាន៣នាក់ និងកងកម្លាំងការពារព្រំដែនម្នាក់ បានស្លាប់បាត់បង់ជីវិត ចំណែកយោធាប៉ាគីស្ថាន បាននិយាយប្រាប់ថា នៅខាងប៉ាគីស្ថាន មានជនស៊ីវិល៤នាក់ និងទាហានម្នាក់ បានស្លាប់។សូមជម្រាបថា...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី និងមិនមានករណីជាសះស្បើយនោះទេ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងបានបញ្ជាក់ថា ដោយឡែកនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា បានចំនួន ១៣០០សំណាក ដែលវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានពិនិត្យធ្វើតេស្តចំនួន ១១៩៥...
បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោសបទបញ្ជាប្រតិបត្តិការអាមេរិកមួយ ដែលហាមឃាត់ពលរដ្ឋអាមេរិកមិនឲ្យធ្វើវិនិយោគ នៅក្នុងក្រុមហ៊ុនជាកម្មសិទ្ធិយោធាចិន ដោយហៅទង្វើបែបនេះថាជាទម្រង់មួយនៃបង្កាច់បង្ខូចព្យាបាទ។ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីង បាននិយាយនៅថ្ងៃសុក្រក្នុងសន្និសីទកាសែតមួយថា បទបញ្ជាប្រតិបត្តិដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ចេញនោះ គឺជាការវាយប្រហារមួយលើគោលនយោបាយ ប្រែសម្រួល៖ប៉ាង កុង អភិវឌ្ឍន៍រួមគ្នា ធ្វើឲ្យប្រសើរឡើងនូវសហប្រតិបត្តិការក្នុងប្រទេសចិន រវាងយោធានិងវិស័យឯកជន។ លោក...
រ៉ង់ហ្គូន៖ យោងតាមលទ្ធផលនៃការបោះឆ្នោត ជាផ្លូវការដែលត្រូវបានចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថា គណបក្សកាន់អំណាចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោកស្រីអ៊ុងសានស៊ូជី បានឈ្នះអាសនៈសភាគ្រប់គ្រាន់ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា លទ្ធផលចុងក្រោយនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យបានបញ្ជាក់ថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រីស៊ូជី (NLD) ទទួលបានអាសនៈចំនួន ៣២២ ក្នុងនីតិកាលដែលចាំបាច់ ដើម្បីបង្កើតរដ្ឋាភិបាល។ គណបក្ស...