ព័ត៌មានអន្តរជាតិ

ចិនថ្កោលទោស បទបញ្ជាលោក ត្រាំ ដែលហាមការវិនិយោគ ពាក់ព័ន្ធយោធា

បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោសបទបញ្ជាប្រតិបត្តិការអាមេរិកមួយ ដែលហាមឃាត់ពលរដ្ឋអាមេរិកមិនឲ្យធ្វើវិនិយោគ នៅក្នុងក្រុមហ៊ុនជាកម្មសិទ្ធិយោធាចិន ដោយហៅទង្វើបែបនេះថាជាទម្រង់មួយនៃបង្កាច់បង្ខូចព្យាបាទ។ 

មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីង បាននិយាយនៅថ្ងៃសុក្រក្នុងសន្និសីទកាសែតមួយថា បទបញ្ជាប្រតិបត្តិដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ចេញនោះ គឺជាការវាយប្រហារមួយលើគោលនយោបាយ ប្រែសម្រួល៖ប៉ាង កុង អភិវឌ្ឍន៍រួមគ្នា ធ្វើឲ្យប្រសើរឡើងនូវសហប្រតិបត្តិការក្នុងប្រទេសចិន រវាងយោធានិងវិស័យឯកជន។ 

លោក វ៉ាង វិនពីង បានគូសបញ្ជាក់យ៉ាងដូច្នេះថា “ទង្វើនេះនឹងមិនត្រឹមតែធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិនប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍អ្នកវិនិយោគ នៅក្នុងប្រទេសផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិកផងដែរ”៕

To Top