ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេល២៤ម៉ោង រុស្ស៊ី មានអ្នកឆ្លងជំងឺ កូវីដ១៩ជិត២២.០០០នាក់

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិន បានចុះផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលឆ្លើយតបនឹងជំងឺកូវីដ១៩របស់ប្រទេសរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី បានចុះក្នុងបញ្ជីដែលមានករណីនៃអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២១.៩៨៣នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតប្រចាំថ្ងៃ ខណៈដែលជំងឺឆ្លងរាតត្បាតកើតមានឡើងនារដូវរងានេះ ។

នៅក្នុងសេចក្តីប្រកាសមួយចេញដោយមជ្ឈមណ្ឌល បានឲ្យដឹងថា សរុបអ្នកឆ្លងជំងទូទាំងប្រទេសបានកើនឡើងដល់១.៨៨០.៥៥១នាក់ ក្នុងនោះរាប់ទាំងអ្នកស្លាប់ចំនួន៣២.៤៤៣នាក់ និងអ្នកជាសះស្បើយចំនួន១.៤០៦.៩០៣នាក់ ។

ក្រុងម៉ូស្គូ ជាតំបន់រងគ្រោះបំផុតរបស់រុស្ស៊ី ត្រូវបានគេរាយការណ៍មកថាមានអ្នកឆ្លងជំងឹថ្មីចំនួន៥.៩៧៤នាក់ កាលពីថ្ងៃមុន ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបរបស់ក្រុងនេះកើនឡើងដល់៤៩៧.៥១៦នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top