អ្នកចម្ការមួយរូបមក ពីភូមិកោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានសំណាង គាស់ឈ្នះ៥លានរៀល ពីវើកWURKZ ទាំងមិនទាន់ ចេញផុតពីផ្ទះអ្នកលក់ផង នាំក្តីរំភើប រីករាយផ្អើលអស់អ្នកភូមិ។ លោក តុញ ប៉ុនធឿន អាយុ ៣០ឆ្នាំ បានរៀបរាប់ថា៖ «ដោយសារអស់កម្លាំងពេក ក្រោយត្រឡប់ ពីចម្ការត្រប់ខ្ញុំក៏ជិះទៅទិញ វើក WURKZ ១កំប៉ុងហូប ដូចរាល់ដង ពីអ្នកលក់លើផ្លូវធំ។ ដល់តែគាស់ភ្លាម ស្មានឈ្នះបាន ៥ពាន់អី ខ្ញុំក៏អរបន្តិចដែរ ដល់តែមើលឲ្យច្បាស់ ឃើញ៥លាន អរស្ទើរ លោតចេញពីម៉ូតូ ផ្អើលអស់ទាំង អ្នក លក់ទៀត»។ សម្រាប់គ្រួសារលោក ទឹកប្រាក់នេះ ពិតជាមានន័យណាស់ ព្រោះវាមកទាន់ពេលល្មម ដែលអាចដោះស្រាយ បញ្ហាជីវភាពជាពិសេស គម្រោងទិញម៉ាស៊ីនបូមទឹក ទុកសម្រាប់ប្រើនៅចម្ការពេល រដូវប្រាំងមកដល់ ព្រមទាំងទិញ គ្រាប់ពូជបន្ថែមព្រោះថា មានហើយអ្នកចាំម៉ៅយក ភោគផលរបស់គាត់ ឲ្យតែគាត់មានគ្រប់គ្រាន់សម្រាប់ឈ្មួញ។ អតិថិជនភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សុទ្ធតែអាចមានឱកាស គាស់ឈ្នះទឹកប្រាក់សំណាងដែលមានច្រើន សន្ធឹកសន្ធាប់ចរាចរណ៍ នៅលើទីផ្សារ មានដូចជារង្វាន់ ៥០លានរៀល ៥ លានរៀល ១ លានរៀល ១ ម៉ឺនរៀល ៥ពាន់រៀល និង វើក WURKZ រាប់ លាន កំប៉ុងទៀត៕
Mសេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា ប្រទេសកូរ៉ែខាងត្បូង បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៣១៣នាក់ គិតត្រឹមម៉ោង០០និង០០នាទី ព្រឹកថ្ងៃពុធនេះម៉ោងក្នុងស្រុក បើធៀបនឹងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់២៩.៣១១នាក់ ។ ក្នុងចំណោមករណីថ្មី មាន៩១នាក់គឺអ្នកស្រុកនៅក្រុងសេអ៊ូល និង៨១នាក់ជាពលរដ្ឋដែលរស់នៅខេត្ត Gyeonggi ។ ចំនួន៦៨នាក់ ជាអ្នកដែលមកពីខាងក្រៅមកពីបរទេស ដែលមិនបានរាប់តួលេខនៃការរួមបញ្ជូលគ្នាចំនួន៤.២៦២នាក់ឡើយ ។...
ភ្នំពេញ៖ លោក ដួង តារា អនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី បានអោយដឹងថា នៅព្រឹកមិញលោកបានទៅផ្តល់សំណាកបំពង់ក និងច្រមុះដល់មន្រ្តីសុខាភិបាលនៅវិមានមិត្តភាពដេីម្បីពិនិត្យរកមេីលជំងឺកូវីដ១៩។ លោកបញ្ជាក់ថា លទ្ធផលផ្លូវការនឹងចេញឆាប់ៗនេះ។ លោកបានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា «ខ្ញុំបានធ្វេីតេស្ត COVID-19 លេីកទី៤ហេីយ នៅព្រឹកមិញខ្ញុំ បានទៅផ្តល់សំណាកបំពង់ក និងច្រមុះដល់មន្រ្តីសុខាភិបាល នៅវិមានមិត្តភាព ដេីម្បីពិនិត្យរកមេីលជំងឺកូវីដ១៩។ លទ្ធផលផ្លូវការនឹងចេញឆាប់ៗនេះ។ ចំពោះបងប្អូនដែលជាប់ធ្វេីចត្តាឡីស័កសូមទៅធ្វេីតេស្តអោយបានគ្រប់៤លេីក...
ភ្នំពេញ៖ ទោះបីជាកំពុងប្រឈម នឹងវិបត្តិជំងឺកូវីដ១៩ ដូចគ្នា ប៉ុន្តែកម្ពុជា និងដាណឺម៉ាក បានសន្យាបន្តពង្រឹង វិស័យការទូតសេដ្ឋកិច្ចថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ខណៈដែលទឹកប្រាក់ នៃការដោះដូរពាណិជ្ជកម្ម កាលពីឆ្នាំ២០១៩ សម្រេចបានជាង ៣០០លានដុល្លារ។ នេះបើយោងតាម បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងជំនួបរវាងលោកអ៊ូក សោភ័ណ...
ភ្នំពេញ ៖ លោកឧត្ដមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក មេញ្ជាការទីបញ្ជាការជួរមុខ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អគ្គកលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី១៨ ខែវិច្ឆិកា...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយ ស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម ។ ទោះជាមានការខិតខំថែរក្សា...
បច្ចុប្បន្នភាព លោក អាលី រ៉ាប៊ីអី (Ali Rabiei) អ្នកនាំពាក្យរដ្ឋាភិបាល អ៊ីរ៉ង់ បានព្រមានថា កងកម្លាំងឆ្មាំបដិវត្តន៍ និងសម្ព័ន្ធមិត្តរបស់ប្រទេសនេះ នឹងកាច់បំបាក់ឆ្អឹងខ្នង របស់សហរដ្ឋអាមេរិក មិនអោយដើរចេញរួច ពីតំបន់មជ្ឈិមបូព៌ា នោះទេ ប្រសិនបើអាមេរិក ហ៊ានវាយប្រហារលើ ប្រទេសអ៊ីរ៉ង់ ទៅតាមការការចង់ បានរបស់ប្រធានាធិបតី ជិតផុតអាណត្តិ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រុមសមាជិកសភាសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានអនុញ្ញតឲ្យប្រើប្រាស់ឧបករណ៍បន្ទាន់ នូវការធ្វើតេស្ តរកមេរោគកូរ៉ូណា យ៉ាងរហ័សបំផុត ដែលអាចបង្ហាញឲ្យដឹង និងបានអភិវឌ្ឍន៍ ទាំងស្រុងនៅតាមផ្ទះ ។ ការប្រកាសនេះ បានធ្វើឡើង ដោយក្រសួងចំណីអាហារ និងឳសថ...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា យ៉ាងហោចណាស់មនុស្សចំនួន៥៥នាក់បានរងរបួស ដោយអ្នកខ្លះបានរងរបួសដោយគ្រាប់កាំភ្លើង នៅគ្រាដែលក្រុមបាតុករ បានប្រមូលផ្តុំគ្នា នៅមុខរដ្ឋសភាថៃ ដែលបានប៉ះទង្គិចគ្នាជាមួយប៉ូលិស និងក្រុមអ្នកតវ៉ាគាំទ្ររបបរាជានិយម ហើយអំពើហិង្សានេះបានកើតឡើងចាប់តាំងពីមានចលនាដឹកនាំដោយក្រុមយុវជន ដែលបានចាប់ផ្តើមនៅក្នុងខែកក្កដា ។ ប៉ូលិសបានបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ទៅលើក្រុមបាតុករ ដែលដែលបានកាត់រនាំងការពារ...
ភ្នំពេញ ៖ ក្នុងខួប១ឆ្នាំ នៃការយាងសោយព្រះពិរាល័យ របស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្តីឯក នាវេលាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ព្រះបុត្រា-បុត្រី របស់សម្តេចសព្វព្រះហឫទ័យ រៀបចំព្រះពិធីបុណ្យគម្រប់ខួប នាព្រះដំណាក់ ដោយមានការយាង និងអញ្ជើញចូលរួមដោយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ នៃក្រសួងព្រះបរមរាជវាំង ព្រមទាំងលោកគ្រូ អ្នកគ្រូ នៃរបាំព្រះរាជទ្រព្យជាច្រើនរូបផងដែរ។...