ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់ មនុស្សចំនួន៥៥ នាក់ រងរបួសដោយសារ មានអំពើហិង្សា ជាមួយប៉ូលិសបង្រ្កាបបាតុកម្ម នៅមុខរដ្ឋសភាថៃ

បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា យ៉ាងហោចណាស់មនុស្សចំនួន៥៥នាក់បានរងរបួស ដោយអ្នកខ្លះបានរងរបួសដោយគ្រាប់កាំភ្លើង នៅគ្រាដែលក្រុមបាតុករ បានប្រមូលផ្តុំគ្នា នៅមុខរដ្ឋសភាថៃ ដែលបានប៉ះទង្គិចគ្នាជាមួយប៉ូលិស និងក្រុមអ្នកតវ៉ាគាំទ្ររបបរាជានិយម ហើយអំពើហិង្សានេះបានកើតឡើងចាប់តាំងពីមានចលនាដឹកនាំដោយក្រុមយុវជន ដែលបានចាប់ផ្តើមនៅក្នុងខែកក្កដា ។

ប៉ូលិសបានបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ទៅលើក្រុមបាតុករ ដែលដែលបានកាត់រនាំងការពារ និងដករបារចេញពីខាងក្រៅរដ្ឋសភា ។ ប៉ូលិសបានបដិសេធថា ពួកគេ ប្រើកាំភ្លើងបាញ់ឡើង ក្នុងបំណងដើម្បីបន្ថយការតវ៉ា ឬប្រើគ្រាប់កៅស៊ូតែប៉ុណ្ណោះ ហើយបាននិយាយថា ពួកគេ ត្រូវបានស៊ើបអង្កេត ដែលអាចនឹងប្រើប្រាស់អាវុធ ។

ចលនានៃការតវ៉ានេះដែរ ដោយអំពាវនាវសុំឲ្យមានការកែសម្រួលរដ្ឋធម្មនុញ្ញដល់ក្រុមបាតុករជាលក្ខណៈប្រព័ន្ធមួយ ដោយបាននិយាយថា បានចូលកាន់អំណាចរបស់យោធា ដែលធ្វើឲ្យមានបញ្ហាប្រឈមខ្លាំងបំផុតដល់ការបង្កើតប្រទេសថៃឡង់ដ៏ជច្រើនឆ្នាំមកនេះ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top