ពោធិ៍សាត់ ៖ អភិបាល នៃគណះអភិបាល ខេត្តពោធិសាត់ លោក ម៉ៅ ធនិន នៅថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២០ បានអំពាវនាវ អោយបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តពោធិ៍សាត់ សូមបន្តចូលរួមបង្ការ និង ទប់ស្កាត់ការរីករាលដាល នៃជម្ងឺ (Covid-19)...
ថ្ភ្នំពេញ៖ លោកគង់ រិទ្ធា ប្រធានសមាគមចលនា យុវជនកម្ពុជា (ក្រុម157) ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ កាពីពេលថ្មីៗនេះ បានដឹកនាំសមាជិក សមាជិកា ចំនួន៣០រូប ធ្វើកម្មវិធីចែកអំណោយជូនប្រជាពលរដ្ឋខ្វះខាតចំនួន២១គ្រួសារ ស្ថិតនៅភូមិចាន់គិរី សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ពិធីនេះ មានការចូលរួមពីលោក ហឿន វិរៈ អភិបាលរងក្រុងប៉ោយប៉ែត...
ភ្នំពេញ៖ ប្រជាជន បានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមម៉ោង៨យប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៣៧,៩៦០នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន៖ ៩,០១០នាក់ អ្នកស្លាប់សរុបចំនួន៖ ១,៣៨២នាក់។...
បរទេស៖Daily Mailចេញផ្សាយនៅ ថ្ងៃចន្ទទី២៧ខែមេសានេះបានឲ្យដឹងថាមហាសេដ្ឋី មានទ្រព្យសម្បតិ្តច្រើនបំផុតលើលោកគឺលោកBill Gateបានលើកឡើងពីការយល់ឃើញរបស់គាត់ចំពោះកិច្ចការរបស់រដ្ឋាភិបាល នៃប្រទេសចិនដែលបានធ្វើកន្លងមកចាប់តាំងតែពីពេល ដែលកូវីដ១៩ដំណាក់កាលដំបូង នៅក្នុងទីក្រុងវូហាន។ លោកBill Gateដែលបានឆ្លើយតបទៅនឹងពាក្យទិតៀនជាច្រើនទៅលើរដ្ឋាភិបាលរបស់ ទីក្រុងប៉េកាំងថាគឺគ្រាន់តែជារឿងរំខានប៉ុណ្ណោះ។មកដល់ពេលនេះ វាដូចជាឆាប់ពេកថាតើចិនគួរតែទទួលនូវការស្តីបន្ទោស ចំពោះករណីរីករាលដាលនេះប៉ុន្តែលោកGate បានបញ្ជាក់ទៀតការឆ្លើយតបរបស់ប្រទេសចិនតាំងតែពីគ្រាដំបូង នៃការរីករាលដាលជំងឺរាតត្បាតគឺមានភាពត្រឹមត្រូវស្រប ទៅតាមពេលវេលាល្អណាស់។ ក្នុងនោះផងដែរលោកBill Gateបែរជាបាននិយាយថាដោយឡែកតែអាមេរិកប៉ុណ្ណោះដែលមិនបានអនុវត្តការឆ្លើយតបបានល្អឡើយប្រៀបធៀបទៅនឹងប្រទេសដទៃ។ការលើកឡើងបែបនេះបានធ្វើឡើងនៅ ក្រោយពេលដែលអាមេរិកបានប្រកាសដកប្រាក់ជំនួយទាំងអស់របស់ខ្លួនសម្រាប់WHOចេញដោយប្រធានាធិបតី ដូណាល់ត្រាំ៕ ប្រែសម្រួល៖ស៊ុនលី
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលតួកគី បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃអាទិត្យថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មី មានចំនួន២.៣៥៧នាក់ ដែលនាំឲ្យតួលេខសរុបមានរហូតដល់១១០.១៣០នាក់ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល Fahrettin Koca បានលើកឡើងនៅក្នុងបណ្តាញសង្គម Twitter ថា ទន្ទឹមនឹងនេះដែរ ចំនួននៃអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា បានកើនឡើងដល់២.៨០៥នាក់ បន្ទាប់ពីមានអ្នកស្លាប់ថ្មី ចំនួន៩៩នាក់...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ថា ប៉ូលិសនៅក្រុងឡុងដ៏ បានប្រកាសថា នៅក្នុងរយៈពេល៦សប្តាហ៍ រហូតដល់ថ្ងៃទី១៩ ខែមេសា ក្រុមមន្ត្រីនៅទូទាំងក្រុងឡុងដ៏ បានធ្វើការចាប់ខ្លួនអ្នកបង្កហេតុចំនួន៤.០៩៣នាក់ ដែលគិតជាមធ្យមក្នុង១ថ្ងៃជិត១០០នាក់ ហើយអំពើហិង្សាក្នុងស្រុក បានកើនឡើងក្នុងអំឡុងសប្តាហ៍ទី៣ នៅក្នុងរយៈពេល៦សប្តាហ៍កន្លងមកនេះ ។ លោក Sue Williams មេបញ្ជាការ ដែលដឹកនាំក្រុមប៉ូលិសល្បាត...
ភ្នំពេញ៖ លោកហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈបានអះអាងថាគិតត្រឹមត្រីមាសទី១ក្នុងឆ្នាំ២០២០ (ខែមករាដល់មីនា) ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់បណ្ដាលប្រទេសនានា នៅលើសកលលោក រងផលប៉ះពាល់ យ៉ាងខ្លាំង ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី “បច្ចុប្បន្នភាព នៃការធ្វើចត្តាឡីស័ក ចំពោះកម្មកររោងចក្រ បន្ទាប់ពីឈប់សម្រាកអំឡុងចួលឆ្នាំ ហើយត្រឡប់ចូលមកបម្រើការងារវិញ”នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ លោកហេង សួរ...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា បច្ចុប្បន្នក្រសួងមានគម្រោង ជាច្រើនជាមួយ ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក ដែលត្រូវពន្លឿន ក្នុងការអនុវត្ត ឲ្យស្របតាមផែនការ សកម្មភាពរបស់ក្រសួង និងផែនការអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចឲ្យបាន នូវសោភ័ណភាព ទីក្រុងបៃតង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអរគុណពលករខ្មែរ ជាង២០0នាក់ ដែលក្នុងនោះក៏មានកូនក្មួយអ្នកទោសចំនួន ៧៣នាក់ផងដែរ ដែលត្រូវបានផ្អាកការធ្វើដំណើរវិលត្រឡប់មកកម្ពុជា កាលពីពេលថ្មីៗ ក្នុងពេលដែលដែលប្រទេសកំពុងដាក់បម្រាមតឹងរឹងក្នុងការធ្វើដំណើរ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរ នៅលេីបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀល ថ្ងៃទី ២៧ ខែមេសា ឆ្នាំ...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ថា ប៉ូលិសឥណ្ឌូនេស៊ី បានរារាំងពលរដ្ឋរាប់ពាន់នាក់ ដែលមានបំណងធ្វើដំណើរ ទៅកាន់ស្រុកកំណើត ដើម្បីចូលរួមក្នុងពិធីបុណ្យសាសនាឥស្លាម ខណៈដែលប្រទេសនេះ កំពុងរឹតត្បិតការឆ្លងរាលដាលជំងឺកូវីដ១៩ ។ មេអគ្គបញ្ជាការប៉ូលិសចរាចរណ៍ជាតិ កាលពីថ្ងៃអាទិត្យបានថ្លែងថា រថយន្តប៉ូលិសជិត៥.០០០គ្រឿង បានដាក់បាំងផ្លូវដោយមានប៉ូលិសជំនាញ និងបានដាក់បញ្ជាដល់ពួកគេ ដើម្បីវិលត្រឡប់ទៅ កាន់ក្រុងនានារៀងៗខ្លួនវិញ ក្នុងនោះរួមមាន រដ្ឋធានីហ្សាការតា...