ព័ត៌មានអន្តរជាតិ

Bill Gate បង្ហាញជំហគាំទ្រចិន៖ រដ្ឋាភិបាលប៉េកាំង ធ្វើរឿងដ៏ត្រឹមត្រូវ តាំងតែពីដំណាក់កាល រាតត្បាតដំបូង

បរទេស៖Daily Mailចេញផ្សាយនៅ ថ្ងៃចន្ទទី២៧ខែមេសានេះបានឲ្យដឹងថាមហាសេដ្ឋី មានទ្រព្យសម្បតិ្តច្រើនបំផុតលើលោកគឺលោកBill Gateបានលើកឡើងពីការយល់ឃើញរបស់គាត់ចំពោះកិច្ចការរបស់រដ្ឋាភិបាល នៃប្រទេសចិនដែលបានធ្វើកន្លងមកចាប់តាំងតែពីពេល ដែលកូវីដ១៩ដំណាក់កាលដំបូង នៅក្នុងទីក្រុងវូហាន។

លោកBill Gateដែលបានឆ្លើយតបទៅនឹងពាក្យទិតៀនជាច្រើនទៅលើរដ្ឋាភិបាលរបស់ ទីក្រុងប៉េកាំងថាគឺគ្រាន់តែជារឿងរំខានប៉ុណ្ណោះ។មកដល់ពេលនេះ វាដូចជាឆាប់ពេកថាតើចិនគួរតែទទួលនូវការស្តីបន្ទោស ចំពោះករណីរីករាលដាលនេះប៉ុន្តែលោកGate បានបញ្ជាក់ទៀតការឆ្លើយតបរបស់ប្រទេសចិនតាំងតែពីគ្រាដំបូង នៃការរីករាលដាលជំងឺរាតត្បាតគឺមានភាពត្រឹមត្រូវស្រប ទៅតាមពេលវេលាល្អណាស់។

ក្នុងនោះផងដែរលោកBill Gateបែរជាបាននិយាយថាដោយឡែកតែអាមេរិកប៉ុណ្ណោះដែលមិនបានអនុវត្តការឆ្លើយតបបានល្អឡើយប្រៀបធៀបទៅនឹងប្រទេសដទៃ។ការលើកឡើងបែបនេះបានធ្វើឡើងនៅ ក្រោយពេលដែលអាមេរិកបានប្រកាសដកប្រាក់ជំនួយទាំងអស់របស់ខ្លួនសម្រាប់WHOចេញដោយប្រធានាធិបតី ដូណាល់ត្រាំ៕ ប្រែសម្រួល៖ស៊ុនលី

To Top