រំលឹកព្រឹត្តិការណ៍នៃគ្រោះថ្នាក់ ធម្មជាតិដ៏អាក្រក់មួយ ដែលបានកើតឡើងនាយប់ថ្ងៃទី២៩ ខែមេសាកាលពីឆ្នាំ១៩៩១ នៅក្នុងប្រទេសបង់ក្លាដេស ដោយព្យុះស៊ីក្លូនដ៏មហិមាមួយ វាយប្រហារយ៉ាងឃោឃៅ នឹងបានសម្លាប់មនុស្សរហូតទៅដល់ ១៣៥០០០នាក់ក្នុងរយៈពេលតែ១យប់ប៉ុណ្ណោះ។ បើទោះបីជាមានការប្រកាស ព្រមានឲ្យមានការស្វែងរក ទីជម្រកជ្រកកោននៅមុនពេលដែលព្យុះនេះ ធ្វើដំណើរមដល់ក្តីក៏ប៉ុន្តែកម្លាំងខ្យល់ដ៏ខ្លាំង ក្នុងល្បឿនរហូតទៅដល់ ២៤១គីឡូម៉ែត្រក្នុងរយៈពេល៩ម៉ោងជាប់គ្នា បានបោកយកផ្ទះសំបែង មនុស្សសំភារៈទាំងឡាយស្ទើរគ្មានសល់។ នៅតាមកោះខ្លះមនុស្សរាប់ពាន់នាក់ ត្រូវបាខ្យល់វាយប៉ើងចូល ទៅក្នុងសមុទ្រនិងលង់ទឹកស្លាប់ផង។ វាបានចំណាយពេល ដល់ក្រុមជួយសង្គ្រោះរបស់រដ្ឋាភិបាល...
ភ្នំពេញ៖ ក្នុងដំណាក់កាល ដែលពិភពលោក ក៏ដូចជាកម្ពុជា កំពុងប្រឈមនឹងការរីករាលដាលខ្ពស់ នៃជំងឺឆ្លងកូវីដ១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការមើលស្រាលនឹងមិនយកចិត្តទុកដាក់អំពីជំងឺនេះ គឺអាចប្រឈមនឹងការឆ្លងរោគដ៏គ្រោះថ្នាក់ខ្លាំងបំផុត។ សម្ដេចតេជោហ៊ុនសែន បានសរសេរនៅលើបណ្ដាញ ទំនាក់ទំនងសង្គមនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នេះថា «យើងត្រូវតែប្រុងប្រយ័ត្នជាមួយនឹងជំងឺឆ្លងកូវីដ-១៩គ្រប់ពេលជានិច្ច»។ សម្ដេចក៏បានបន្តអំពាវនាវ អោយបងប្អូនប្រជាពលរដ្ឋ...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នំា២០២០ថា នាយកដ្ឋានសុខភិបាល និងថែទាំសង្គម បានឲ្យដឹងកាលពីថ្ងៃសុក្រថា មនុស្សចំនួន៦៨៤នាក់បន្ថែមទៀតដែលជាអ្នកបានធ្វើតេស្តឃើញ មានវិជ្ជមាននៃមេរោគកូវីដ១៩ បានស្លាប់នៅក្នុងបណ្តាមន្ទីរពេទ្យ នៅចក្រភពអង់គ្លេស គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១៩.៥០៦នាក់ ។ នាយកដ្ឋានបានឲ្យដឹងថា កាលពីព្រឹកថ្ងៃសុក្រ មនុស្សចំនួន១៤៣.៤៦៤នាក់ បានធ្វើតេស្តឃើញមានលទ្ធផល វិជ្ជមាននៃជំងឺកូវីដ១៩ ដែលធ្វើឲ្យកើនឡើងជាប្រចាំថ្ងៃ...
សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បន្ដបាត់មុខជាសាធារណៈ ខណៈប្រព័ន្ធផ្សព្វផ្សាយ ដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹង របស់ប្រទេសនេះ បានផ្តោតលើការផ្សព្វផ្សាយ របស់ពួកគេ នៅថ្ងៃគម្រប់ខួប នៃការបង្កើតកងកម្លាំង ប្រដាប់អាវុធរបស់ខ្លួន ។ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ មិនបានរាយការណ៍ ពីសកម្មភាពសាធារណៈ របស់លោក គីម ជុងអ៊ុន នោះទេ...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងកាលពីថ្ងៃសុក្រម្សិលមិញនេះបានឲ្យដឹងថា ខ្លួននឹងកាត់បន្ថយដំណើរការអនុម័តមួយនៅចុងខែនេះសម្រាប់ការសាកល្បងគ្លីនិក និងការស្រាវជ្រាវសម្រាប់វ៉ាក់សាំង ពិសោធន៍ និងការព្យាបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩នេះ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល Park Neung-hoo បានឲ្យដឹងថាស្ថិតក្រោមការផ្លាស់ប្តូរនេះ ដំណើរការអនុម័ត នឹងត្រូវបានកាត់បន្ថយ រហូតដល់តិចជាងមួយសប្តាហ៍ ចាប់ពីមួយខែឬ២ខែ បច្ចុប្បន្ន។ លោកបានបន្ដថា ប្រសិនបើអាចធ្វើបាននោះ ដំណើរការអនុម័ត នឹងត្រូវបានលើកលែង សម្រាប់ការវិវត្តយ៉ាង...
ភ្នំពែញ៖ ក្រៅពីការអនុវត្ដយ៉ាងហ្មត់ចត់ជាបន្តបន្ទាប់ នូវផែនការពារជម្ងឺឆ្លង ចំពោះកម្លាំងអាវុធហត្ថទូទាំងរាជធានីភ្នំពេញ តាមរយៈការថែរក្សាអនាម័យផ្ទាល់ខ្លួន អនាម័យជុំវិញអង្គភាព អនាម័យតាមគ្រួសារអាវុធហត្ថនីមួយៗ ប្រើប្រាស់ម៉ាស ទឹកអាកុល ជែលសម្លាប់មេរោគ ច្នៃប្រឌិតខ្លួនឯងនូវរបាំងមុខ សម្រាប់ប្រើប្រាស់ពេលចេញប្រតិបត្តិការ, ច្នៃប្រឌិតខ្លួនឯងនូវទូរបាញ់ថ្នាំសម្លាប់មេរោគប្រើប្រាស់ នៅច្រកចូលទីបញ្ជាការរាជធានី និងបណ្តាលមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ សម្រាប់មនុស្សឆ្លងកាត់, ច្នៃប្រឌិតឧបករណ៍ចុចសាប៊ូលាងដៃដោយជាន់ជើង ជៀសវាងការប្រើដៃចុចផ្ទាល់, ប្រើប្រាស់ធុងបាញ់ថ្នាំសម្លាប់មេរោគ សម្រាប់បាញ់តាមបរិវេណអង្គភាពនិងមធ្យោបាយសម្ភារៈផ្សេងៗ ក៏ដូចជា អនុវត្តវិធានការប្រុងប្រយ័ត្ន...
សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ Jeong Kyeong-doo បានថាប្រទេសកូរ៉េខាងជើង បានបង្ហាញពីការកើនឡើងនូវភាពមិនប្រក្រតីនៅក្នុងការត្រួតពិនិត្យ ការត្រៀមកាំភ្លើងធំរបស់ខ្លួន និងអនុវត្តប្រតិបត្តិការហោះហើរ របស់កងទ័ពអាកាស ដោយបង្កើនភាពតានតឹងនៅក្នុងតំបន់។ ប្រមុខការពារជាតិកូរ៉េខាងត្បូង បានធ្វើការកត់សម្គាល់នៅក្នុងសារអបអរសាទរសម្រាប់ ពិធីប្រគល់ភារកិច្ចដល់មន្រ្តីពេទ្យ និងពេទ្យសត្វដោយកត់សម្គាល់ថា កូរ៉េខាងជើង បានផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍអាវុធរបស់ខ្លួន ខណៈដែលនៅតែមិនឆ្លើយតបនឹងការផ្តល់ជូនសម្រាប់កិច្ចពិភាក្សា។ លោកបានបន្ដថា“ កូរ៉េខាងជើង កំពុងបង្កើនភាពតានតឹងផ្នែកយោធាតាមរយៈការកើនឡើងមិនធម្មតានៃសកម្មភាពត្រួតពិនិត្យសម្រាប់ឥរិយាបថត្រៀមប្រយុទ្ធរបស់ខ្លួន ដែលភាគច្រើនជាកាំភ្លើងធំ និងនៅក្នុងប្រតិបត្តិការហោះហើរ...
បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ ទើបបានបញ្ជូនក្រុមងារមួយក្រុម ទៅកាន់ប្រទេសកូរ៉េខាងជើង ដោយរួមមានទាំងអ្នកជំនាញផ្នែកវេជ្ជសាស្ត្រផង ដើម្បីផ្តល់ការណែនាំពាក់ព័ន្ធរឿងបញ្ហាសុខភាពរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នេះយោងតាមមនុស្ស៣នាក់ ដែលដឹងពីស្ថានភាពច្បាស់។ ការធ្វើដំណើរធ្វើឡើងដោយវេជ្ជបណ្ឌិត និងមន្ត្រីចិននេះ គឺត្រូវបានធ្វើឡើង ស្របពេលមានសេចក្តីរាយការណ៍ ស្តីពីសុខភាពរបស់មេដឹកនាំកូរ៉េខាងជើង ប៉ុន្តែនៅពេលភ្លាមៗនេះ គេមិនអាចកំណត់បាននៅឡើយ ចំពោះអ្វីដែលការធ្វើដំណើររបស់ក្រុមការងារចិននេះ មានពាក់ព័ន្ធនឹងបញ្ហាសុខភាពរបស់លោក គីម...
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានថវិកាសរុបជិត១៤ លានដុល្លារ ពីការព្រះរាជទាន របស់ព្រះមហាក្សត្រ សម្ដេចម៉ែ និងការបរិច្ចាកពីសំណាក់ សប្បុរសជន និងការចូលរួមវិភាគទាន ស្មគ្រ័ចិត្តតាមរយៈការ បរិច្ចាគបៀវត្ស របស់មន្រ្តីរាជការ នៅក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លង កូវីដ-១៩ ។ នេះបើយោងតាមហ្វេសប៊ុក...