ព័ត៌មានអន្តរជាតិ

កូរ៉េខាងជេីង​ កំពុងបង្កេីនភាពតានតឹង នៅក្នុងតំបន់

សេអ៊ូល៖​ រដ្ឋមន្រ្តីក្រសួងការពារជាតិ Jeong Kyeong-doo បានថាប្រទេសកូរ៉េខាងជើង​ បានបង្ហាញពីការកើនឡើងនូវភាពមិនប្រក្រតីនៅក្នុងការត្រួតពិនិត្យ ការត្រៀមកាំភ្លើងធំរបស់ខ្លួន​ និងអនុវត្តប្រតិបត្តិការហោះហើរ របស់កងទ័ពអាកាស​ ដោយបង្កើនភាពតានតឹងនៅក្នុងតំបន់។

 ប្រមុខការពារជាតិកូរ៉េខាងត្បូង​ បានធ្វើការកត់សម្គាល់នៅក្នុងសារអបអរសាទរសម្រាប់ ពិធីប្រគល់ភារកិច្ចដល់មន្រ្តីពេទ្យ​ និងពេទ្យសត្វដោយកត់សម្គាល់ថា​ កូរ៉េខាងជើង​ បានផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍអាវុធរបស់ខ្លួន​ ខណៈដែលនៅតែមិនឆ្លើយតបនឹងការផ្តល់ជូនសម្រាប់កិច្ចពិភាក្សា។

លោកបានបន្ដថា“ កូរ៉េខាងជើង​ កំពុងបង្កើនភាពតានតឹងផ្នែកយោធាតាមរយៈការកើនឡើងមិនធម្មតានៃសកម្មភាពត្រួតពិនិត្យសម្រាប់ឥរិយាបថត្រៀមប្រយុទ្ធរបស់ខ្លួន​ ដែលភាគច្រើនជាកាំភ្លើងធំ​ និងនៅក្នុងប្រតិបត្តិការហោះហើរ របស់យន្តហោះកងទ័ពអាកាស”៕

ដោយ​ ឈូក​ បូរ៉ា

To Top
×