ព័ត៌មានអន្តរជាតិ

ចិនបញ្ជូនក្រុមការងារ រួមមានទាំងអ្នកជំនាញ វេជ្ជសាស្ត្រទៅណែនាំ ស្តីពីលោក គីម ជុងអ៊ុន

បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ ទើបបានបញ្ជូនក្រុមងារមួយក្រុម ទៅកាន់ប្រទេសកូរ៉េខាងជើង ដោយរួមមានទាំងអ្នកជំនាញផ្នែកវេជ្ជសាស្ត្រផង ដើម្បីផ្តល់ការណែនាំពាក់ព័ន្ធរឿងបញ្ហាសុខភាពរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នេះយោងតាមមនុស្ស៣នាក់ ដែលដឹងពីស្ថានភាពច្បាស់។ 

ការធ្វើដំណើរធ្វើឡើងដោយវេជ្ជបណ្ឌិត និងមន្ត្រីចិននេះ គឺត្រូវបានធ្វើឡើង ស្របពេលមានសេចក្តីរាយការណ៍ ស្តីពីសុខភាពរបស់មេដឹកនាំកូរ៉េខាងជើង ប៉ុន្តែនៅពេលភ្លាមៗនេះ គេមិនអាចកំណត់បាននៅឡើយ ចំពោះអ្វីដែលការធ្វើដំណើររបស់ក្រុមការងារចិននេះ មានពាក់ព័ន្ធនឹងបញ្ហាសុខភាពរបស់លោក គីម ជុងអ៊ុននោះទេ។ 

គណៈប្រតិភូចិន ដែលដឹកនាំដោយសមាជិកជាន់ខ្ពស់របស់នាយកដ្ឋានទំនាក់ទំនងអន្តរជាតិរបស់បក្សកុម្មុយនិស្តចិន បានចាកចេញពីទីក្រុងប៉េកាំង ទៅកូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ ហើយនាយកដ្ឋាននេះ គឺជាអង្គភាពដ៏ចម្បងរបស់ចិន ដែលដោះស្រាយបញ្ហាជាមួយប្រទេសកូរ៉េខាងជើង៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top
×