ឡុងដ៌៖ បន្ទាប់ពីមួយសប្តាហ៍នៃការចរចាពាណិជ្ជកម្មយ៉ាងខ្លាំងនៅក្នុងទីក្រុងឡុងដ៍ ប្រធានក្រុមអ្នកចរចាមកពីចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប (EU) បានយល់ព្រមកាលពីថ្ងៃសុក្រដើម្បី“ ផ្អាកការចរចា” ដោយសារតែ“ ភាពខុសគ្នាដ៏សំខាន់” ។ ចេញសេចក្តីថ្លែងការណ៍ដដែលនៅលើបណ្តាញសង្គម Twitter ប្រធានអ្នកចរចា Brexit របស់ចក្រភពអង់គ្លេសលោក David Frost និងសមភាគី EU លោក Michel Barnier...
សៀមរាប៖ដោយមានការចង្អុលបង្ហាញពី លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) តំណាងសាខាខេត្តសៀមរាបលោក ហ៊ុន ប៉ូគា និង លោកញ៉ែម សំណាង នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ បានចាត់តាំងលោក សឹង្ហ សំរឹទ្ធិ ដឹកនាំក្រុមការងារ ដើម្បីប្រគល់ជូន ម៉ាស់ និងអាកុល...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ នៅថ្ងៃសៅរ៍នេះឲ្យដឹងថា ប្រទេសកូរ៉េខាងជើង នឹងកោះប្រជុំសភាប្រជាជនជាន់ខ្ពស់ SPA នៅចុងខែមករា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ SPA ជាធម្មតាជួបគ្នាម្តងក្នុងមួយឆ្នាំក្នុងខែមេសា ដើម្បីធ្វើការសម្រេចចិត្តបោះត្រាកៅស៊ូ ដោយគណបក្សពលករ ដែលកំពុងកាន់អំណាច។ កូរ៉េខាងជើង ក៏បានប្រើវគ្គ SPA ជាវេទិកាធំមួយដើម្បីបង្ហាញ អំពីការផ្លាស់ប្តូរគោលនយោបាយឬសារគោលនយោបាយសំខាន់ៗរបស់ខ្លួនផងដែរ។ ទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលកូរ៉េ (KCNA) បានឲ្យដឹងថា“...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅពេលថ្មីៗនេះ បានបញ្ជាឲ្យកងទ័ពស្ទើរតែទាំងអស់ដកចេញ ពីប្រទេសសូម៉ាលី ហើយនោះគឺជាផ្នែកនៃដកកងទ័ពសកលធ្វើឡើង ដោយលោកប្រធានាធិបតីសាធារណរដ្ឋរូបនេះ នៅមុនពេលលោកចាកចេញពីតំណែង នៅខែក្រោយ។ មន្ទីរបញ្ចកោណបាននិយាយថា “ស្របពេលមានការផ្លាស់ប្តូរក្នុងគោលជំហរកងកម្លាំងនោះ សកម្មភាពនេះ មិនមែនជាការផ្លាស់ប្តូរក្នុងគោលនយោបាយសហរដ្ឋអាមេរិកទេ។ អាមេរិកនឹងរក្សាសមត្ថភាពធ្វើប្រតិបត្តិការ ប្រឆាំងអំពើភេរវកម្មគោលដៅ នៅក្នុងប្រទេសសូម៉ាលី និងប្រមូលព័ត៌មានព្រមានជាមុននិងអ្នកឲ្យការណ៍ ពាក់ព័ន្ធការគម្រាមកំហែងដល់មាតុភូមិ”។ គួរបញ្ជាក់ថា...
បរទេស៖ ការលាតត្រដាងនេះអាចជួយពន្យល់ អំពីការកើនឡើងនូវកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់នៅចុងទសវត្សឆ្នាំ ២០០០ ក៏ដូចជាផ្តល់នូវបរិបទបន្ថែមទៀត នៅពីក្រោយការសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ឈានមុខគេលោក Mohsen Fakhrizadeh ដែលការស្លាប់នេះមិនទាន់ត្រូវបានគេសន្និដ្ឋាននៅឡើយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានចុះផ្សាយរបាយការណ៍ដែលអះអាងថា អតីតនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Ehud Olmert...
ភ្នំពេញ ៖ ក្រោយរកឃើញស្ត្រីឈ្មោះ ឆែម សូនីតា ដែលជាកូនស្រីលោក ឆែម សាវុធ អគ្គនាយកដ្ឋានពន្ធនាគារ និងបុរសម្នាក់ទៀតឈ្មោះតាំង សេវិនអាប់ ដែលអាចជាអ្នកឆ្លងមុនគេបង្អស់ នៃព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០នេះ នៅព្រលប់ថ្ងៃដដែលនេះ ក្រសួងសុខាភិបាលបានសម្រេចបញ្ចេញរូបភាពពួកគេហើយ ដើម្បីឲ្យសាធារណណៈជនដឹងលឺនិងអ្នកពាក់ព័ន្ធដោយផ្ទាល់មកធ្វើតេស្តរកកូវីដ១៩៕
ខលហ្គែត ជាម៉ាកផលិតផលថែរក្សាមាត់ធ្មេញលំដាប់ពិភពលោកដែលឈរជើងបានយូរជាងគេ។ នៅជុំវិញពិភពលោកមានគ្រួសារចំនួន ៦២% ប្រើប្រាស់ផលិតផល ខលហ្គែត។ ជាច្រើនឆ្នាំមកហើយដែល ខលហ្គែត ប្តេជ្ញាថានឹងនាំយកនូវភាពល្អប្រសើរសម្រាប់មនុស្សជាតិ និងសង្គម ដែលជួយឱ្យអ្នកប្រើប្រាស់មានស្នាមញញឹមដ៏ស្រស់ស្អាតនិងសភ្លឺចែងចាំង និងមានទម្លាប់ធ្វើឱ្យមានសុខភាពល្អ។ សម្រាប់នៅប្រទេសកម្ពុជា ខលហ្គែត បានលក់ផលិតផលរបស់ខ្លួនអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ហើយមានគ្រួសារកម្ពុជាជាច្រើនប្រើប្រាស់ផលិតផល ខលហ្គែត។ នេះក៏ព្រោះតែខលហ្គែត ជាម៉ាកផលិតផលសុខភាពមាត់ធ្មេញឈានមុខគេនៅលើពិភពលោក។ ខលហ្គែត ជឿជាក់ថាអ្នកគ្រប់គ្នាសមនឹងទទួលបាននូវអនាគតដ៏ល្អប្រសើរដែលធ្វើឱ្យពួកគេញញឹមកាន់តែច្រើន។ ហេតុនេះបានជានៅក្នុងឆ្នាំ ២០២០ នេះ ខលហ្គែត មានកម្មវិធីប្រូម៉ូសិន កោសភ្លាមឈ្នះភ្លាម។ ឥឡូវនេះ អ្នកប្រើប្រាស់មានមូលហេតុកាន់តែច្រើនដែលធ្វើឱ្យពួកគាត់ញញឹមកាន់តែច្រើន។...
អរគុណសន្តិភាព និងអរគុណបងប្អូនទាំងអស់គ្នា ដែលបានរួមគ្នា អនុវត្តវិធានការប្រឆាំងមេរោគកូវីដ១៩ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល ព្រោះសុខភាពយើង គឺជាសុខភាពរបស់គ្រួសារនិងប្រទេសជាតិ។ សូមបងប្អូនពាក់ម៉ាស់ ដុសលាងសម្អាតដៃ អោយបានជាប្រចាំ ទាំងនៅក្នុងផ្ទះ និងនៅក្រៅផ្ទះ កុំអោយមេរោគកូវីដ១៩ នេះមកបៀតបៀនខ្លួនយើងអោយសោះ។ បងប្អូនចាំបានទេ បុគ្គលម្នាក់ (ជាទាហាន) ដែលបានប្រព្រឹត្តិអំពើហឹង្សាដោយចេតនា ទៅលើអ្នកមីង អ៊ិត រុំ អាយុ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសប្រេស៊ីលដែលជា ប្រទេសធំជាងគេបំផុត នៅអាមេរិកឡាទីននោះត្រូវបានគេមើលឃើញថាមានការកើនឡើងប្រមាណ ជា៧,៧ភាគរយគិតត្រឹមត្រីមាសទី៣ប្រៀបធៀបទៅនឹងតួលេខ ដែលមាននៅត្រីមាសទី២។ ការប្រកាសដែលត្រូវបានធ្វើឡើង ដោយរដ្ឋាភិបាល របស់ប្រេស៊ីលផ្ទាល់តែម្តងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញហើយ បញ្ជាក់ទៀតថា គឺជាអត្រាកើនឡើងខ្ពស់បំផុតក្នុងត្រីមាសទាំងឡាយគិតចាប់តាំងតែពីឆ្នាំ១៩៩៦។ គួររំលឹកដែរថាកាលពីខែមករាដល់ ខែកញ្ញាសេដ្ឋកិច្ចរបស់ប្រេស៊ីលបានដាំក្បាលចុះ៥ភាគរយធៀបទៅនឹងពេលវេលាដូចគ្នា កាលពីឆ្នាំ២០១៩បើទោះបីជាផលិតផលក្នុងស្រុកឬ GDP បែរជាមានកំណើនក្តី៕ ប្រែសម្រួល៖ស៊ុនលី