ព័ត៌មានជាតិ

សមាគមចលនាយុវជនកម្ពុជា ដឹកនាំក្រុមការងារ ប្រគល់ម៉ាស់និងអាកុល ដល់អភិបាលស្រុក ប្រាសាទបាគង

សៀមរាប៖ដោយមានការចង្អុលបង្ហាញពី លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) តំណាងសាខាខេត្តសៀមរាបលោក ហ៊ុន ប៉ូគា និង លោកញ៉ែម សំណាង នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ បានចាត់តាំងលោក សឹង្ហ សំរឹទ្ធិ ដឹកនាំក្រុមការងារ ដើម្បីប្រគល់ជូន ម៉ាស់ និងអាកុល ដល់លោក សូរ ប្លាតុង អភិបាល នៃគណៈអភិបាលស្រុកប្រាសាទបាគង លោកអធិការស្រុក លោកមេបញ្ជាការអាវុធហត្ថស្រុក លោកមេបញ្ជាការផ្នែកសឹករង ស្រុកផងដែរ ក្នុងគោលបំណងដើម្បីរួមចំណែកបង្ការ និង ការពារ ការរីករាលដាលនៃវីរុសកូរ៉ូណាដែលហៅកាត់ថាកូវីត១៩ ដែលកំពុងផ្ទុះឡើងក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ឆ្នាំ២០២០។

ក្រោយពីពិធីប្រគល់ចប់ លោក សឹង្ហ សំរឹទ្ធិ បានមានមតិសំណេះសំណាល និងសំណូមពរផ្តាំផ្ញើ ដល់កងកម្លាំង និង អាជ្ញាធរមូលដ្ឋានត្រូវមានការប្រុងប្រយត្ន័ និងការពារ ហើយរក្សាអនាម័អោយ បានល្អដើម្បីរួចផុតពីជំងឺកូវីត១៩ទាំងអស់គ្នា។

ក្នុងនោះអំណោយរួមមាន៖
១-រដ្ឋបាលស្រុក ម៉ាស់ចំនួន ៥០០០ អាកុល ៣០លីត្រ និងទឹកសុទ្ធវីតាល់ ចំនួន៥កេស
២-កងរាជអាវុធហត្ថស្រុកម៉ាស់ចំនួន២៥០០ អាកុល ៣០លីត្រ
៣-អធិការស្រុកម៉ាស់ចំនួន ២៥០០ អាកុល៣០ លីត្រ
៤-ផ្នែកសឹករងស្រុកម៉ាស់ចំនួន ២៥០០ អាកុល៣០លីត្រ
៥-លោក ឈាវ មុន្និន ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុងសៀមរាប បានជួយឧបត្ថមថវិកាចំនួន ៥៦ ម៉ឺនរៀល ជូនដល់កងកម្លាំង និងអជ្ញាធរចំនួន ២៨ នាក់ផងដែរ។

នាមសប្បុរសជន-លោក ហ៊ុន បូគា -លោក ញ៉ែម សំណាង -លោកសឹង្ហ សំរឹទ្ធិ -លោក ឈាវ មុន្និន -លោក ចែម ចន្ថា -លោក លី លាងហួត -លោក ថន ប៊ុនធួក -លោក រី រ៉ូប៊ែរតូ -លោក លន់ សុផានិត -លោក វីរៈ ឡង់ឌី -លោក ភួង ឆាំងការ -លោក ឃឹង ពិសិដ្ឋិ -លោក លឹម សម្បត្តិ អធិការស្រុក -លោក ងួនមាន -លោក អានគីមសួរ -លោក ផាត សុភា -លោកស្រី ចៅ ពិសី -លោក ឌឿន សារឿន -លោកស្រី ញ៉ែម សុគន្ធា -លោក ឆាត ឆីហ៊ុយ អធិការរងស្រុកប្រាសាទបាគង -លោកស្រីសុខ ច័ន្ទលីនណា និងស្វាមី

To Top