ស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញ ចុះផ្សព្វផ្សាយវិធានការ នៃការទប់ស្កាត់ការរីរាលដាល នៃជំងឺកូវិដ១៩ នៅក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ ថ្លែងក្នុងឱកាសនោះ លោកស្រីក៏បានពាំនាំ នូវការផ្តាំផ្ញើសួរសុខទុក្ខ...
បរទេស ៖ យោងតាមការចុះផ្សាយ ដោយគេហទំព័រព័ត៌មាន មួយឈ្មោះ Sto Vouno បានឲ្យដឹងកាលពីដើម ខែមេសានេះថា ជាមួយនឹងការរៀបចំនូវ ផែនការដោយប្រុង ប្រយ័ត្នបំផុត និងការវិនិយោគ ហិរញ្ញវត្ថុយ៉ាងច្រើន របស់លោក ប៊ីល ហ្គេត (Bill Gates) បានលើកឡើងថា ជាការរាំងខ្ទប់ដល់សេដ្ឋកិច្ចពិភពលោក និងបង្កអន្តរាយដល់...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងថា សរុបនៃអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ១០៧នាក់ ដែលមានអ្នកឆ្លងលើសពី៩នាក់ ដែលគេរាយការណ៍ ឲ្យដឹងនៅថ្ងៃអាទិត្យនេះ ។ ក្នុងចំណោមអ្នកដែលមានជំងឺឆ្លងថ្មីៗនេះ អ្នកជំងឺទំាងអស់មកពីតំបន់រ៉ងហ្គូន មិនមានប្រវត្តិធ្វើដំណើរនៅក្នុង រយៈពេល១៤ថ្ងៃ ប៉ុន្តែមានការទាក់ទង ជាមួយអ្នកជំងឺមុនៗ...
ប្រ៊ុចស៊ែល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ថា ជំងឺកូវីដ១៩ បានបន្តឆ្លងរាលដាលខ្លាំងនៅតំបន់អឺរ៉ុប ខណៈដែលស្លាប់នៅក្នុងបញ្ជីគិតត្រឹមថ្ងៃសៅរ៍ មានច្រើននាក់ នៅក្នុងទ្វីបនេះ ពិសេសបានបង្កផលប៉ះពាល់ខ្លាំង ដល់បណ្តាប្រទេសជាច្រើនទៀត ។ អេស្ប៉ាញ បានក្លាយជាប្រទេសឈរ ក្នុងលំដាប់លេខ២ ក្នុងចំណោមបណ្តាប្រទេសនៅអឺរ៉ុប ដែលមានអ្នកស្លាប់ ជាង ២០.០០០នាក់ បន្ទាប់ពីអ៊ីតាលី ទន្ទឹមនេះដែរ...
ភ្នំពេញ៖ ពេលអ្នកឯង (វៀតណាម) ឈ្លានពានយកទឹកដីរបស់គេ (ខ្មែរ) អ្នកឯងសើចសប្បាយក្អាកក្អាយ ស្របពេលដែលគេកំពុង ឈឺចាប់យ៉ាងខ្លាំងចុះពេលគេ (ចិន) ឈ្លានពានយកទឹកដីរបស់ អ្នកឯងវិញតើអ្នកឯងឈឺចាប់ឬទេ យល់អារម្មណ៍ពេលបាត់បង់ដែរឬទេ? នៅក្នុងប្រវត្តិសាស្រ្តមនុស្សលោក អ្នកភូមិផងរបងជាមួយ ឬប្រទេសជិតខាងគ្នាមិនដែល ត្រូវគ្នាទេជាក់ស្ដែងក្នុង ប្រវត្តិសាស្រ្តប្រទេសខ្មែរ ធ្លាប់រងគ្រោះដោយសារទង្វើឈ្លានពាន យ៉ាងកម្រោលរបស់ប្រទេសសៀម និងយួនជាដើម។ ខ្មែរធ្លាប់បាត់បង់ទឹកដី ដោយសារការទន្ទ្រាន...
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “បច្ចុប្បន្នភាពជំងឺ កូវីដ១៩” នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នាទីស្ដីការក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងបានបន្តព្យាបាលអ្នកជំងឺកូវីដ១៩ បានជាសះស្បើយចំនួន ២នាក់ថ្មីបន្ថែមទៀតសរុបកើនដល់ ១០៧នាក់ ហើយមិនមានអ្នកឆ្លងថ្មីទៀតនោះទេ ៕
បរទេស៖ កងទ័ពអាកាសអាមេរិក បានបញ្ចប់ការដាក់ពង្រាយយន្តហោះ ទម្លាក់គ្រាប់បែក ជាប្រចាំរយៈពេល ១៦ ឆ្នាំ ដោយស្ងាត់ស្ងៀម នៅកោះហ្គាម របស់ប៉ាស៊ីហ្វិកភាគខាងលិច។ នៅពេលយន្តហោះទម្លាក់គ្រាប់បែក B-52 Stratofortress ចំនួន ៥ គ្រឿង បានវិលត្រឡប់ មកសហរដ្ឋអាមេរិកវិញនៅថ្ងៃព្រហស្បតិ៍នេះ មិនមានយន្តហោះណាមួយ មកជំនួសនោះទេ។ មន្ទីរបញ្ចកោណ មិនបានផ្តល់ការពន្យល់...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បាននិងកំពុងធ្វើសន្និសីទសារព័ត៌មាន ស្ដីពី “បច្ចុប្បន្នភាពជំងឺ កូវីដ១៩”នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នាទីស្ដីការក្រសួង។ សន្និសីទសារព័ត៌មាននេះ មានគោលបំណងជម្រាបជូន ដល់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋទូទាំងប្រទេស អំពីស្ថានភាព និងបច្ចុប្បន្នភាព នៃជំងឺកូវីដ១៩ ក៏ដូចជារាយការណ៍ពីការរាតត្បាត និងអន្តរាគមន៍ឆ្លើយតបជំងឺនេះ និងការផ្តល់ព័ត៌មាន ស្តីពីវិធានការទប់ស្កាត់ នៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងបញ្ហាពាក់ព័ន្ធផងដែរ។...
បរទេស៖ នៅចុងសប្តាហ៍នេះ រដ្ឋចំនួន ៧ ដែលស្ថិតនៅភាគឥសានរបស់អាមេរិក បានប្រកាសក្នុងការពន្យារពេល ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងកូវីដ១៩ រហូតដល់ថ្ងៃទី ១៥ ខែឧសភាបើទោះបីជាប្រធានាធិបតី ដូ ណាល់ត្រាំបានបង្ហើបផែនការលម្អិត របស់គាត់ក្នុងការបញ្ចប់ការបិទទ្វារ នៅតាមរដ្ឋដែលរង ផលប៉ះពាល់តិចតួចបំផុត ចាប់ពីថ្ងៃទី ១ ខែឧសភាក្តី។ គួរឲ្យដឹងដែរថា កាលពីថ្ងៃព្រហស្បតិ៍កន្លងមក លោកត្រាំត្រូវបានគេរំពឹងថានឹងធ្វើការផ្តល់ព័ត៌មាន លម្អិតអំពីយុទ្ធសាស្ត្ររបស់លោកដើម្បីចាប់ផ្តើមបើកដំណើរការ...
បរទេស៖ ទីបំផុតក្រោយព្រឹត្តិការណ៍ នៃការរាត្បាតវិរុសកូវីដ១៩នៅក្នុងប្រទេសចិន បានស្ងប់ស្ងាត់ទៅវិញហើយនោះការដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ពេទ្យ ក្នុងចំណោមសេវាដឹកជញ្ជូនតាមផ្លូវដែករវាងប្រទេសចិន ទៅកាន់តំបន់អឺរ៉ុបបាន ចាប់ផ្តើមឡើងវិញហើយ។ ការដំណើរការឡើងវិញនេះ ត្រូវបានគេមើលឃើញថាកំពុងបានជួយជំរុញការ ប្រយុទ្ធរបស់អឺរ៉ុបទៅនឹង ការរីករាលដាលនៃមេរោគកូវីដ១៩។ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៩ ខែមេសានេះបានសរសេរថា ដោយសារតែការកើនឡើង នៃសកម្មភាពដឹកជញ្ជូននិងបរិមាណកាន់តែច្រើនរួម ទាំងសេវាកម្មដែលអាចជឿទុកចិត្តបានកំពុងជួយទ្រទ្រង់ ដល់ពាណិជ្ជកម្មអន្តរជាតិ និងបណ្តាញផ្គត់ផ្គង់ពិភពលោកក្នុងពេលដ៏លំបាកនេះ។ ក្នុងនោះផងដែរប្រទេសចិន បាននឹងកំពុងខិតខំប្រឹងប្រែង...