បរទេស៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសុក្រនេះថា កិច្ចព្រមព្រៀងជំនួញទ្វេភាគី រវាងកោះតៃវ៉ាន់និងសហរដ្ឋអាមេរិក នឹងពង្រឹងការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះកោះកាន់លទ្ធិប្រជាធិបតេយ្យនេះ ស្របពេលមានការសម្លុតបំភ័យពីប្រទេសចិន។ លោក ត្សៃ អ៊ីងវិន បានមានប្រសាសន៍យ៉ាងដូច្នេះថា “ដូច្នោះ ខ្ញុំទន្ទឹងរង់ចាំធ្វើឲ្យមានការវិវត្តរីកចម្រើនទៅមុខ លើកិច្ចព្រមព្រៀងជំនួញទ្វេភាគី ជាមួយសហរដ្ឋអាមេរិក ដែលជាដៃគូពាណិជ្ជកម្ម ដ៏ធំបំផុតទីពីររបស់យើង...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ សហរដ្ឋអាមេរិក បានស្នើឲ្យមានការដាក់ទណ្ឌកម្ម ទៅលើអង្គភាពមួយរបស់អ៊ីរ៉ង់ និងនាយករបស់អង្គភាពនោះ ដែលសង្ស័យមានជាប់ពាក់ព័ន្ធ នឹងការស្រាវជ្រាវអាវុធគីមី របស់ប្រទេសអ៊ីរ៉ង់ ។ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា ក្រសួងកំណត់យកក្រុមហ៊ុន Shahid Meisami Group និងនាយករបស់ក្រុមហ៊ុន ដោយធ្វើការចោទប្រកាន់អង្គភាពនេះ...
សេអ៊ូល៖ ក្រសួងការពារជាតិ បានឲ្យដឹងនៅថ្ងៃពុធម្សិលមិញនេះថា ថវិកាការពារជាតិរបស់កូរ៉េខាងត្បូង សម្រាប់ឆ្នាំក្រោយនេះ បានកើនឡើង ៥,៤ ភាគរយ ខណៈដែលប្រទេសនេះ ព្យាយាមបង្កើនសមត្ថភាព ការពារជាតិរបស់ខ្លួន ចំពេលមានភាពមិនប្រាកដប្រជាផ្នែកសន្តិសុខ កើនឡើងនិងបញ្ហាប្រឈមនានា ដូចជាជំងឺឆ្លងជាដើម។ យោងតាមផែនការថវិកា ដែលរដ្ឋសភាបានអនុម័ត ការចំណាយខាងយោធា សម្រាប់ឆ្នាំ ២០២១ ត្រូវបានកំណត់ចំនួន ៥២,៨ ពាន់ពាន់លានវ៉ុន...
រីយ៉ាដ៖ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងប្រទេសមិនមែន OPEC បានសម្រេចចិត្តនៅក្នុង កិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្កើនផលិតកម្មប្រេងចំនួន ៥០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ក្នុងខែមករា ឆ្នាំ២០២១ ។ យោងតាមសេចក្តីថ្លែងការណ៍របស់ OPEC ដែលត្រូវបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំលើកទី១២ របស់ OPEC និងមិនមែនជាសមាជិករបស់ OPEC បានឲ្យដឹងដឹងថា ដោយមើលឃើញពីមូលដ្ឋានគ្រឹះ...
យូអិន៖ មហាសន្និបាតអង្គការ សហប្រជាជាតិ បានបើកសម័យប្រជុំពិសេសមួយ កាលពីថ្ងៃព្រហស្បតិ៍ ដោយអគ្គលេខាធិការលោក Antonio Guterres បានអំពាវនាវឱ្យមាន កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងជួយប្រទេសក្រីក្រ និងហិរញ្ញវត្ថុតាមរយៈមធ្យោបាយផ្សេងទៀត។ លោក Guterres បានឲ្យដឹងនៅក្នុងសុន្ទរកថា បើកសម្រាប់សម័យប្រជុំ ដែលបានធ្វើឡើងជាទម្រង់និម្មិតថា “នៅក្នុងវិបត្តិសេដ្ឋកិច្ចពិភពលោក យើងត្រូវតែឆ្លើយតបនឹងការរំពឹងទុក របស់អ្នកដែលយើងបម្រើដោយសាមគ្គីភាព និងសម្របសម្រួល...
សេអ៊ូល៖ មន្រ្តីយោធាកំពូលរបស់ សហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងជើងនៅតែបន្ត អភិវឌ្ឍសមត្ថភាពមីស៊ីល និងនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយ ប៉ុន្តែប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងរារាំងការបង្កហេតុ។ លោកឧត្តមសេនីយ៍ Mark Milley ប្រធានអគ្គសេនាធិការចំរុះសហរដ្ឋអាមេរិក ក៏បានកត់សម្គាល់ផងដែរថា រដ្ឋកុម្មុយនិស្តនេះអាចនឹងបង្ក នូវការបង្កហេតុខាងយោធា ប៉ុន្តែបានលើកឡើងថា សម្ព័ន្ធមិត្តត្រៀមខ្លួនជាស្រេច និងមានសមត្ថភាពក្នុងការដោះស្រាយ ជាមួយនឹងការបង្កហេតុណាមួយ។ មេដឹកនាំយោធាកំពូលអាមេរិក...
បរទេស៖ លោកគីមជុងអ៊ុន គឺជាមេដឹកនាំកំពូលជំនាន់ទី ៣ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ឬកូរ៉េខាងជើង។ ជីវិតឯកជនរបស់លោកប្រធានាធិបតីគីម តែងតែជាបញ្ហានៃការពិភាក្សា សម្រាប់លោកខាងលិច។ កុមារភាព និងវ័យជំទង់ របស់លោកគីមនៅតែជាអាថ៌កំបាំង ដែលនេះ វាបានពង្រីកភាពទាក់ទាញ និងមុខមាត់របស់លោក ក្នុងនាមជាមេដឹកនាំប្រទេស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ថា សហរដ្ឋអាមេរិក ត្រូវបានគេកត់ត្រាថ្មីរបស់ពិភពលោក ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ខ្ពស់ក្នុង១ថ្ងៃ និងមានអ្នកព្យាបាល នៅមន្ទីរពេទ្យច្រើនបំផុត ខណៈដែលមានអ្នកឆ្លងជំងឺ លើសពី១៤លាននាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ។ ក្នុងរយៈពេល៦ថ្ងៃគត់ សម្រាប់សហរដ្ឋអាមេរិក ដែលបានបន្ថែមអ្នកឆ្លងជំងឺថ្មី ចំនួន១លាននាក់ ។ មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការោគសហរដ្ឋអាមេរិក...
តូក្យូ៖ លោកនាយករដ្ឋមន្រ្តី Yoshihide Suga នៅថ្ងៃសុក្រនេះ បានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តរបស់លោក ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក នៅរដូវក្តៅឆ្នាំក្រោយនេះ ដោយសន្យាថា ការប្រកួត ដែលត្រូវបានពន្យារពេល ដោយសារជំងឺឆ្លងកូវីដ-១៩ នឹងមានសុវត្ថិភាព និងសន្ដិសុខ ទោះបីជាប្រទេសជប៉ុន បានធ្លាក់ក្នុងរលកអាក្រក់បំផុត នៃការឆ្លងមេរោគក៏ដោយ។ នៅក្នុងសុន្ទរកថា ដែលត្រូវបានកត់ត្រាទុកមុន ទៅកាន់មហាសន្និបាត...
អាប៊ូចា៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ថា មន្ត្រីមួយរូបបានលើកឡើង កាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់ ក្រុមចោរព្រៃចំនួន៤៣នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការ បោសសម្អាតផ្សេងៗគ្នា ក្នុងរយៈពេល១សប្តាហ៍មកនេះ ដោយយោធានីហ្សេរីយ៉ា ។ លោក John Enenche អ្នកនាំពាក្យមកពីអង្គភាពយោធា នីហ្សេរីយ៉ា បានលើកឡើងថា...