ភ្នំពេញ៖ រដ្ឋាភិបាលចិន បានបន្តផ្តល់ជំនួយជាម៉ាស សម្លៀកបំពាក់ការពារ ឧបករណ៍វាស់កម្ដៅ និងសម្ភារៈផ្សេងទៀត ដែលមានតម្លៃសរុបជិត ៤លានRMB ដល់កម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ។ នេះបើយោងតាមហ្វេសប៊ុក ស្ថានទូតចិន ។ កាលពីថ្ងៃទី១០ ខែមេសា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា...
បរទេស៖ មកដល់ចុងសប្តាហ៍នេះ ទៅហើយករណីនៃ អ្នកឆ្លងវិរុសកូវិដ១៩ នៅក្នុងប្រទេសកូរ៉េខាងជើង គឺនៅមិនទាន់មាននៅឡើយ សូម្បីតែម្នាក់ប៉ុន្តែវាកំពុងក្លាយទៅជា សំណួរចោទថា តើវិរុសនេះពិតជាបានបរាជ័យ មិនអាចចូលទៅដល់ប្រទេស កុម្មុយនីសមួយនេះ ឬយ៉ាងណាខណៈដែលប្រទេសជាង២០០ ហើយលើលោកដែលសុទ្ធតែ មានករណីឆ្លងទាំងអស់ ។ យោងតាមការអះអាង របស់ភ្នាក់ងារតំណាង អង្គការសុខភាពពិភពលោក WHO ប្រចាំនៅប្រទេសកូរ៉េខាងជើង បានថ្លែងប្រាប់ក្រុមអ្នកកាសែត នាពេលកន្លងមកថា...
បរទេស៖ នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស៊ុនហ្វុក បានស្នើដល់ភ្នាក់ងារអនុវត្តច្បាប់ រឹតបន្តឹងវិន័យចំពោះជន ទាំងឡាយណា ដែលរំលោភលើគោលការណ៍ គម្លាតសង្គម និងមិនពាក់ម៉ាស់មុខ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី ក៏បានកត់សម្គាល់នៅក្នុងកិច្ចប្រជុំ រដ្ឋាភិបាលមួយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសវៀតណាមមិនមែន...
បរទេស៖ មន្ទីរបញ្ចកោណ នៅពេលថ្មីៗនេះ បានបង្ហាញនូវក្តីព្រួយបារម្ភជាខ្លាំងក្លា ជុំវិញសេចក្តីរាយការណ៍ថា នាវាការពារតំបន់ឆ្នេរចិន បានបុកពន្លិចទូកនេសាទ វៀតណាមមួយគ្រឿង នៅក្នុងដែនសមុទ្រចិនខាងត្បូង កាលពីចុងសប្ដាហ៍មុន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា ឥរិយាបថរបស់ចិន គឺមានគោលជំហរផ្ទុយគ្នានឹងចក្ខុវិស័យរបស់អាមេរិក ស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ ដែលប្រទេសទាំងអស់ ទាំងតូចទាំងធំ មានសន្តិសុខក្នុងអធិបតេយ្យភាពរបស់ខ្លួន និងអាចបង្កើនកំណើនសេដ្ឋកិច្ច ដោយប្រកាន់ខ្ជាប់នូវក្រឹតក្រម និងទំនៀមរបស់អន្តរជាតិ។...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងមួយ ដែលចុះហត្ថលេខារួមគ្នា ដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដែលបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចចាត់ទុក ភូមិសាស្ត្ររាជធានីភ្នំពេញ និងភូមិសាស្ត្រខេត្តកណ្តាល ជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោមវិសាលភាព...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើត ក្រុមការងារប្រចាំការ ដេីម្បីធ្វេីជាសេនាធិការជូនក្រសួងមហាផ្ទៃ ក្នុងការអនុវត្តបទបញ្ជារាជរដ្ឋាភិបាល ស្ដីពី ការដាក់កំហិតលេីការធ្វើដំណើរ ក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ១៩។ យោងសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ ចេញផ្សាយចេញនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា...
បរទេស៖ រដ្ឋាភិបាលថៃ នៅថ្ងៃសុក្របានរាយការណ៍ថា មានករណីឆ្លងវីរុសកូរ៉ូណាថ្មី ឬជំងឺកូវីដ១៩ ចំនួន ៥០ ករណីថ្មីទៀត ដែលធ្វើអោយចំនួនអ្នកឆ្លង ក្នុងប្រទេសនេះសរុបកើនឡើងដល់ ២.៤៧៣ លើខេត្តចំនួន ៦៨ និង មានអ្នកស្លាប់ថ្មីម្នាក់ទៀត ដែលជាស្ត្រីមានជំងឺសើរស្បែករ៉ាំរៃ ដោយបានបង្កើនចំនួនអ្នកស្លាប់ដល់ទៅ ៣៣ នាក់។ យោងតាមសារព័ត៌មាន Bangkok Post...
បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានក្រើនរំឭកដល់សមាជិកក្រុមប្រឹក្សាសន្តិសុខថា ការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា បង្កការគម្រាមកំហែងមិន ត្រឹមតែចំពោះសុខភាព សាធារណៈនោះទេ ប៉ុន្តែទាំងចំពោះសន្តិភាពនិងសន្តិសុខអន្តរជាតិ។ លោក Guterres តាមសេចក្តីរាយការណ៍ បានថ្លែងយ៉ាងដូច្នោះ នៅក្នុងអំឡុងកិច្ចប្រជុំដំបូងរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលប្រារព្ធធ្វើឡើង ស្តីពីការឆ្លងនៃមេរោគកូវីដ១៩ ដែលធ្វើឲ្យមានជាង១,៦លាននាក់ឈឺ និងបង្កឲ្យមានអ្នកស្លាប់ជិត១០០.០០០នាក់ នៅទូទាំងពិភពលោក គិតត្រឹមព្រឹកថ្ងៃសុក្រនេះ។ ...
ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានទទួលអំណោយមនុស្សធម៌ នូវទឹកពិសារធម្មជាតិ ប្រូវីដា ចំនួន ១០.០០០កេស ពីលោកឧកញ៉ា អុឹង ប៊ុនហូវ ប្រធានអគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings Co., Ltd) និងលោកស្រី...