ព័ត៌មានជាតិ

អភិបាលរាជធានី និងខេត្តកណ្តាល ប្រកាសរួមគ្នា នូវវិសាលភាព ក្នុងការបើកអោយពលរដ្ឋ ធ្វើដំណើរ ដោយគ្មានការហាមឃាត់

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងមួយ ដែលចុះហត្ថលេខារួមគ្នា ដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដែលបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចចាត់ទុក ភូមិសាស្ត្ររាជធានីភ្នំពេញ និងភូមិសាស្ត្រខេត្តកណ្តាល ជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោមវិសាលភាព នៃការហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកនោះទេ។

To Top