ព័ត៌មានជាតិ

ក្រុមហ៊ុន អាយអិនជី ហូលឌីង ឧបត្ថម្ភទឹកពិសារធម្មជាតិ ចំនួន ១០.០០០កេស ដើម្បីចូលរួមប្រយុទ្ឋប្រឆាំងជំងឺ Covid-19 តាមរយៈសមាគម TYDA

ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានទទួលអំណោយមនុស្សធម៌ នូវទឹកពិសារធម្មជាតិ ប្រូវីដា ចំនួន ១០.០០០កេស ពីលោកឧកញ៉ា អុឹង ប៊ុនហូវ ប្រធានអគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings Co., Ltd) និងលោកស្រី សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19។

នេះគឺជាសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លាស្របពេលដែលយើងទាំងអស់គ្នាមានតម្រូវការ និងភាពចំបាច់នៃការចូលរួមពីសប្បុរសជន ក្នុងបេសកកម្មបង្ការ និងទប់ស្កាត់ការរាតត្បាតមេរោគផ្លូវដង្ហើមថ្មីCovid-19 នឹងលើកស្ទួយសុខមាលភាពប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ មានសប្បុរសជនមួយជាច្រើនបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺCovid-19 តាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ។

ថ្នាក់ដឹកនាំTYDA សូមថ្លែងអំណរគុណ និងស្វាគមន៍ជានិច្ចចំពោះសប្បុរសជនដែលមានទឹកចិត្ត និងបំណងចូលរួមសកម្មភាពមនុស្សធម៌ ក្នុងការប្រយុទ្ធប្រឆាំងជំងឺCovid-19 តាមរយៈសមាគមTYDA៕

To Top