បរទេស៖ប្រទេសចិន នៅថ្ងៃចន្ទនេះ បានបង្កើនកិច្ចប្រឹងប្រែងធ្វើឲ្យប្រសើរឡើងវិញ នូវសេដ្ឋកិច្ចរបស់ខ្លួន ស្របពេលដែលអាជ្ញាធរសុខាភិបាល បានរាយការណ៍អំពីការថយចុះបន្ថែមទៀត ក្នុងករណីឆ្លងកូរ៉ូណាវីរុសថ្មី ប៉ុន្តែប្រទេសនេះ នៅតែមានការប្រយ័ត្នចំពោះអ្នកមានផ្ទុកវីរុសនេះ ដែលមកពីបរទេស និងមនុស្សដែលឆ្លង តែនៅមិនទាន់បង្ហាញអាការៈរោគ។ ទីក្រុងវូហាន ដែលជាកន្លែងផ្ទុះឆ្លងកូរ៉ូណាវីរុសដំបូងគេបង្អស់ បានរាយការណ៍ថា គ្មានករណីឆ្លងថ្មី អស់រយៈពេល៦ថ្ងៃមកនេះ ស្របពេលដែលពាណិជ្ជកម្ម បានបើកទ្វារឡើងវិញ ហើយប្រជាពលរដ្ឋ ត្រឡប់បានជីវិតរស់នៅតាមធម្មតាខ្លាំងឡើង ក្រោយមានបម្រាមមិនឲ្យធ្វើដំណើរអស់រយៈពេលជិតពីរខែ។...
បរទេស៖ ក្រោយមួយថ្ងៃបន្ទាប់ពីបាញ់មីស៊ីលផ្លោងវាយប្រហារក្នុងចម្ងាយខ្លីពីរគ្រាប់ ចូលទៅក្នុងសមុទ្រមក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសកូរ៉េខាងជើង បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើង បានទទួលជោគជ័យក្នុងការតេស្តសាកល្បងកំពូលប្រព័ន្ធបាញ់រ៉ុកកែតដ៏ធំ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង ឈ្មោះ KCNA បានរាយការណ៍ប្រាប់ថា ការបាញ់តេស្តសាកល្បងនោះ គឺជាមធ្យោបាយបញ្ជាជាថ្មីម្តងទៀត នូវលក្ខណៈយុទ្ធសាស្ត្រនិងបច្ចេកវិទ្យានៃប្រព័ន្ធបាញ់មីស៊ីល ដែលត្រូវបានបញ្ជូនទៅឲ្យអង្គភាពកងទ័ពកូរ៉េខាងជើង។ គួរបញ្ជាក់ថា យោធានៃប្រទេសកូរ៉េខាងត្បូង បានប្រកាសប្រាប់កាលពីថ្ងៃអាទិត្យថា ខ្លួនបានចាប់សញ្ញាបានមីស៊ីលពីរគ្រាប់ ដែលគេបាញ់ចេញពីតំបន់ទីក្រុង Wonsan ដែលស្ថិតនៅលើតំបន់ឆ្នេរភាគខាងកើងរបស់ប្រទេសកូរ៉េខាងជើង...
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ដើម្បីពិនិត្យ សេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន ។ នេះបើយោងតាមAKP។
ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ សព្វព្រះរាជហឫទ័យ នឹងស្តេចយាងទៅកាន់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១...
កំពង់ចាម ៖ ប្រជាពលរដ្ឋ នៅឃុំកៀនជ្រៃ ស្រុកកំពង់សៀម នៅថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២០ នេះ បានសំដែងនូវការសប្បាយរីករាយ ដោយពួកគាត់ បានធ្វើដំណើរឆ្លងកាត់លើស្ពានថ្មី ដែលបានសាងសង់រួចរាល់ស្ទើរតែ ១០០ភាគរយ។ ស្ថិតនៅក្នុងពេល អាជ្ញាធរខេត្តកំពង់ចាម រួមនិងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យ ការសាងសង់ស្ពានកៀនជ្រៃ នៅចំពោះមុខអភិបាលខេត្តកំពង់ចាម លោក...
អាមេរិក៖ បើយោងតាម IDG ជាក្រុមហ៊ុនស្រាវជ្រាវនិងវិនិយោគ បណ្តាក់ទុនដ៏ធំបំផុតរបស់ពិភពលោក បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Samsung ជាប់ចំណាត់ថ្នាក់កំពូល ក្នុងចំណោមម៉ាកស្មាតហ្វូនទូទាំងពិភពលោកឆ្នាំ ២០១៩-២០២០ បន្ទាប់មកក្រុមហ៊ុន Huawei និង Apple ស្ដិតក្នុងចំណោមយីហោចិន៧ បានឈ្នះនៅក្នុងលំដាប់កំពូលទាំង១០ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ កាលថ្ងៃទី ៧ ខែមករា ក្រុមហ៊ុន...
ប្រែសម្រួល៖ ប្រទេសអូស្ត្រាលី កូរ៉េខាងត្បូង និងប្រទេសសិង្ហបុរី នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានប្រកាសអំពីវិធានការដ៏សំខាន់ ដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួន មិនឲ្យធ្លាក់ចុះ ដោយសារតែការផ្ទុះ ឆ្លងរីករាលដាលនៃកូរ៉ូណាវីរុស ហើយប្រទេសចិន ដែលជាកន្លែងផ្ទុះជំងឺថ្មីនេះមុនគេ បានរាយការណ៍ជាថ្មី ស្តីពីការថ្លាក់ចុះ នៃករណីឆ្លងថ្មីៗបន្ថែមទៀត។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានប្រកាសកញ្ចប់ថវិកា លើកទឹកចិត្តចំនួន...
បរទេស៖ ក្រុមហ៊ុនកូរ៉េខាងត្បូង មានចំនួនកាន់តែច្រើនឡើង តាមសេចក្តីរាយការណ៍ នាពេលបច្ចុប្បន្ននេះ កំពុងតែចូលរួម ក្នុងកិច្ចប្រឹងប្រែងទូទាំងពិភពលោកមួយ ដើម្បីអភិវឌ្ឍផលិតថ្នាំ សម្រាប់ព្យាបាលជម្ងឺកូវីដ១៩។ យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងាររសារព័ត៌មាន UPI ចេញផ្សាយ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមហ៊ុន Green Cross ដែលជាសាខា នៃក្រុមហ៊ុនជីវឧស្ម័ន...
ភ្នំពេញ៖ លោក ឌីមីទ្រី ធ្វីតកូស(Dmitri Tsvetkov) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ចប់អាណត្តិបានអះអាងថា រុស្ស៊ីកំពុងតែត្រៀមរៀបចំបញ្ជូនម៉ាស់ មកផ្ដល់ជូនកម្ពុជា ដើម្បីជាការចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងជំងឺ COVID-19 ផងដែរ ។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន។ សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី៣១មីនានេះ ក្រសួងសុខាភិបាលកម្ពុជា...
ភ្នំពេញ៖ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០៖ ដោយសារតែមមាញឹកជាមួយនឹងការងារសំខាន់ប្រចាំថ្ងៃទើបទៅផ្សារម្តងៗទិញតែបន្លែផ្លែឈើ ត្រីសាច់ និងភេសជ្ជៈណាដែលល្អ និងមានរសជាតិឆ្ងាញ់ដើម្បីសុខភាព! ប៉ុន្តែទាំងអស់គ្នាត្រូវប្រាកដថាមានទូទឹកកកដែលល្អ និងវៃឆ្លាតបំផុតក្នុងការថែរក្សាភាពស្រស់ និងរសជាតិបានរហូតដល់ 72% ព្រមទាំងជួយសន្សំសំចៃថាមពលខ្ពស់នៅក្នុងផ្ទះផងដែរ! ឯនាយនៅជិតបង្កើយ…! សូមណែនាំទូទឹកក សាមសុង ជាមួយនឹងបច្ចេកវិទ្យា Twin Cooling Plus ថ្មីដែលមានភាពកាន់តែទំនើប...