ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Samsung ឈរលំដាប់កំពូល នៃម៉ាកស្មាតហ្វូនកំពូលៗ ទាំង១០ នៅលើពិភពលោក

អាមេរិក៖ បើយោងតាម IDG ជាក្រុមហ៊ុនស្រាវជ្រាវនិងវិនិយោគ បណ្តាក់ទុនដ៏ធំបំផុតរបស់ពិភពលោក បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Samsung ជាប់ចំណាត់ថ្នាក់កំពូល ក្នុងចំណោមម៉ាកស្មាតហ្វូនទូទាំងពិភពលោកឆ្នាំ ២០១៩-២០២០ បន្ទាប់មកក្រុមហ៊ុន Huawei និង Apple ស្ដិតក្នុងចំណោមយីហោចិន៧ បានឈ្នះនៅក្នុងលំដាប់កំពូលទាំង១០ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។

កាលថ្ងៃទី ៧ ខែមករា ក្រុមហ៊ុន IDG បានចេញបញ្ជីនៅពិព័រណ៍គ្រឿងអេឡិចត្រូនិក អន្តរជាតិនៅឡាសវ៉ាហ្គាសហើយពិធីប្រគល់ពានរង្វាន់“ យីហោកំពូលពិភពលោក” ត្រូវបានធ្វើឡើងដើម្បីទទួលស្គាល់ក្រុមហ៊ុនអេឡិចត្រូនិចលំដាប់កំពូល។

ក្រុមហ៊ុន IDG បានវាយតម្លៃក្រុមហ៊ុនដោយកំណត់លក្ខណៈវិនិច្ឆ័យ រួមមានការចំណាយលើការស្រាវជ្រាវ និងការអភិវឌ្ឍ ចំនួនប៉ាតង់ភាពខ្លាំងនៃម៉ាកតម្លៃការនាំ ចេញការផ្សព្វផ្សាយក្រៅប្រទេស និងថវិកាផ្សព្វផ្សាយក៏ដូចជាការច្នៃប្រឌិតម៉ាក៕

ដោយ៖លី ភីលីព

To Top