Covid-19

ប្រទេសចិនចាត់វិធានការព្យាបាល​ សេដ្ឋកិច្ចដែលប៉ះពាលដោយវីរុស ស្របដែលការឆ្លងថយចុះ

បរទេស៖ប្រទេសចិន នៅថ្ងៃចន្ទនេះ បានបង្កើនកិច្ចប្រឹងប្រែងធ្វើឲ្យប្រសើរឡើងវិញ នូវសេដ្ឋកិច្ចរបស់ខ្លួន ស្របពេលដែលអាជ្ញាធរសុខាភិបាល បានរាយការណ៍អំពីការថយចុះបន្ថែមទៀត ក្នុងករណីឆ្លងកូរ៉ូណាវីរុសថ្មី ប៉ុន្តែប្រទេសនេះ នៅតែមានការប្រយ័ត្នចំពោះអ្នកមានផ្ទុកវីរុសនេះ ដែលមកពីបរទេស និងមនុស្សដែលឆ្លង តែនៅមិនទាន់បង្ហាញអាការៈរោគ។

ទីក្រុងវូហាន ដែលជាកន្លែងផ្ទុះឆ្លងកូរ៉ូណាវីរុសដំបូងគេបង្អស់ បានរាយការណ៍ថា គ្មានករណីឆ្លងថ្មី អស់រយៈពេល៦ថ្ងៃមកនេះ ស្របពេលដែលពាណិជ្ជកម្ម បានបើកទ្វារឡើងវិញ ហើយប្រជាពលរដ្ឋ ត្រឡប់បានជីវិតរស់នៅតាមធម្មតាខ្លាំងឡើង ក្រោយមានបម្រាមមិនឲ្យធ្វើដំណើរអស់រយៈពេលជិតពីរខែ។

ទីភ្នាក់ងារសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បានរាយការណ៍ថា ស្របពេលដែលការឆ្លងបានថយចុះ អ្នកបង្កើតគោលនយោបាយ កំពុងតែដុតដៃដុតជើង ធ្វើឲ្យសេដ្ឋកិច្ចមានភាពរឹងមាំឡើងវិញ ក្រោយពីការជាប់គាំង ដោយសារតែវិធានការទប់ស្កាត់ ក្នុងគោលបំណងគ្រាប់គ្រងការឆ្លងរីករាលដាលនៃជម្លឺថ្មី៕
ប្រែសម្រួល៖ ប៉ាង កុង

To Top