វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលេីកឡេីងថាលោកបានលឺច្រើនណាស់អំពីប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីមានការផ្ទុះឡើង នៃវីរុសកូវីដ-១៩នេះ ខណៈដែលការដោះស្រាយរបស់ប្រទេស ដែលមានឈ្មោះថា COVID-19 ត្រូវបានគេសរសើរនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអាមេរិក និងកន្លែងផ្សេងទៀត។ ក្នុងអំឡុងពេលនៃសន្និសីទកាសែត ប្រចាំថ្ងៃរបស់សេតវិមាន ស្តីអំពីវីរុសឆ្លងកូវីដ-១៩នេះលោក ត្រាំ ក៏បានលេីកឡេីងផងដែរថា លោកមានទំនាក់ទំនងល្អជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន ប៉ុន្តែបានទទូចថា...
សេអ៊ូល៖ មេដឹកនាំនៃប្រទេស ដែលមានសេដ្ឋកិច្ចធំៗ នៃក្រុមប្រទេសចំនួន ២០ (G-២០) បានសន្យាកាលពីថ្ងៃព្រហស្បតិ៍ថា នឹងខិតខំប្រឹងប្រែងដើម្បី លុបបំបាត់វិបត្តិជំងឺកូវីដ-១៩ ដោយថានឹងធានាបាននូវលំហូរឆ្លងកាត់ នៃសម្ភារៈឆ្លើយតបសំខាន់ៗ រួមទាំងការផ្គត់ផ្គង់ខាងវេជ្ជសាស្ត្រ និងផលិតផលកសិកម្ម។ យោងតាមសេចក្តីថ្លែងការណ៍រួម ដែលត្រូវបានអនុម័តក្នុង សន្និសីទវីដេអូពិសេសរបស់ក្រុមមេដឹកនាំបានឱ្យដឹងថា ភាគីទាំងអស់ក៏បានយល់ព្រមបន្ត “ការគាំទ្រសារពើពន្ធទ្រង់ទ្រាយធំ ដើម្បីកាត់បន្ថយផលប៉ះពាល់ អវិជ្ជមាននៃជំងឺកូវីដ-១៩ ទៅលើសេដ្ឋកិច្ចពិភពលោក។ សេចក្តីថ្លែងការណ៍នោះបានសរសេរថា...
ភ្នំពេញ៖ ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២០ នៅថ្ងៃនេះ សែលកាតបានប្រកាសថា ក្រុមហ៊ុននឹងផ្តល់ជូននូវការហៅ ទូរស័ព្ទចេញនិងផ្ញើសារដោយឥតគិតថ្លៃ ដល់វេជ្ជបណ្ឌិតនិងបុគ្គលិកពេទ្យសំខាន់ៗ នៅក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងជាមួយនឹងវីរុសកូវីដ១៩នេះ។ បុគ្គលិកមកពីសហគមន៍វេជ្ជសាស្រ្តជាង 200 នាក់ ដែលបានចុះបញ្ជីដោយក្រសួងសុខាភិបាល បានផ្តល់ជូនរួចហើយ នូវសេវាកម្មឥតគិតថ្លៃនេះ។ ការផ្តល់ជូនពិសេសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី អ្នកឧកញ៉ា គិតម៉េងដែលជាប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានប្រកាសក្នុងថ្ងៃនេះនូវការដាក់ឲ្យប្រើប្រាស់ ទូរវេជ្ជសាស្រ្ត (Telemedicine) តាមរយៈបច្ចេកវិទ្យា 5G ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលនឹងចាប់ផ្តើមដំណើរការចាប់ពីថ្ងៃច័ន្ទខាងមុខនេះតទៅ។ គំនិតផ្តួចផ្តើមទាំងពីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជួយគាំទ្រទៅដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងក្រសួងសុខាភិបាល ខណៈដែលពួកគេ កំពុងតែមមាញឹកប្រយុទ្ធប្រឆាំងជាមួយនឹងវីរុស កូវីដ១៩ និងកំពុងបន្តព្យាបាលអ្នកជម្ងឺដែលកំពុងត្រូវការការយកចិត្តទុកដាក់ នៅទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុនសែលកាត នឹងនៅតែបន្តផ្តល់ជូនការប្រើប្រាស់សេវាកម្មដោយឥតគិតថ្លៃ ដល់បុគ្គលិកពេទ្យបន្ថែមទៀតនៅចុងសប្តាហ៍នេះ ខណៈដែលបច្ចុប្បន្ន បញ្ជីឈ្មោះបុគ្គលិកពេទ្យ កំពុងត្រូវបានបញ្ជាក់ដោយក្រសួងសុខាភិបាល។ លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុនសែលកាត កំពុងប្រឹងប្រែងធ្វើគ្រប់យ៉ាងដែលខ្លួនអាចធ្វើទៅបាន ដើម្បីជួយដល់អ្នកដែលកំពុងប្រយុទ្ធប្រឆាំងនៅជួរមុខ ក្នុងអំឡុងពេលដ៏ពិបាកនេះ” ។ លោកបានមានប្រសាសន៍ទៀតថា៖ “ចាប់ពីថ្ងៃនេះទៅ បុគ្គលិកពេទ្យនឹងអាចប្រាស្រ័យទាក់ទងទៅកាន់អ្នកដទៃបានដោយសេរី ជាមួយនឹងប្រព័ន្ធបណ្តាញទូរស័ព្ទរបស់ក្រុមហ៊ុនសែលកាត”។ សម្រាប់វេជ្ជបណ្ឌិតទាំងឡាយ ដែលមិនទាន់មានលេខទូរស័ព្ទរបស់បណ្តាញសែលកាត អាចទំនាក់ទំនងមកកាន់ផ្នែកបម្រើអតិថិជនរបស់ក្រុមហ៊ុនបាន បន្ទាប់មកក្រុមហ៊ុននឹងធ្វើការរៀបចំ ហើយនាំយកស៊ីមកាតទៅជូនដល់ទីកន្លែងដោយឥតគិតថ្លៃតែម្តង។ លោកអ្នកអាចទាក់ទងមកកាន់ភ្នាក់ងារបម្រើអតិថិជនរបស់សែលកាតបានតាមរយៈលេខទូរស័ព្ទ 012 812 812 (និង 812 សម្រាប់អតិថិជនសែលកាត)៕
រាជរដ្ឋាភិបាល ស្នេីរដ្ឋសភាផ្លាស់ប្ដូរ រដ្ឋមន្រ្តីក្នុងក្រសួងចំនួន៥និងតែងតាំង ទេសរដ្ឋមន្រ្តី៥រូប
កម្ពុជា ត្រៀមខ្លួនជាស្រេច ដេីម្បីផ្លាស់ប្ដូរទំព័រថ្មី នៃទំនាក់ទំនងជាមួយអាមេរិក
សេអ៊ូល៖ ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ជនជាតិកូរ៉េខាងត្បូងជាង ១៦០.០០០ នាក់បានចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្ត ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងវីរុសថ្មីនេះ និងជួយអ្នកជិតខាងដែលមាន តម្រូវការ សម្រាប់រយៈពេល ២ ខែកន្លងមកនេះ។ ក្រសួងមហាផ្ទៃ និងសុវត្ថិភាពបានឲ្យដឹងថាចំនួនអ្នកស្ម័គ្រចិត្ត ដែលប្រមូលបាននៅក្នុង កិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងមេរោគនៅទូទាំងប្រទេស ចន្លោះថ្ងៃទី២០ ខែមករា ដល់ថ្ងៃទី១៧ ខែមីនាមានចំនួន ១៦១.៨០៣ ។...
បរទេស៖ អត្ថបទដែលទើបនឹង ត្រូវបានចេញផ្សាយដោយBBC នៅថ្ងៃសុក្រទី២៧មិនានេះ បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជា ទីបំផុតនៅពេលដែលនាយករដ្ឋមន្ត្រីអង់គ្លេសលោកBoris Johnson ត្រូវបានគេរកឃើញថាមានផ្ទុកកូរ៉ូណា។ កិច្ចប្រជុំមួយដែលត្រូវបាន ធ្វើឡើងកាលពីព្រឹកមិញរវាងក្រុមមន្ត្រីជាន់ខ្ពស់អង់គ្លេសគឺត្រូវបាន ធ្វើឡើងដោយវិដេអូខណៈដែលលោកនាយករដ្ឋមន្ត្រី កំពុងចាប់ផ្តើមរក្សាខ្លួនដាច់ដោយឡែកប៉ុន្តែតាមការអះអាង លោកនឹងមិនបោះបង់ការងាររបស់ខ្លួនហើយនឹងនៅតែ បន្តការងារទំនួលខុសត្រូវក្នុងស្ថានភាពបច្ចុប្បន្ន។ អ្វីដែលកំពុងធ្វើឲ្យគ្រប់គ្នាមានការ ព្រួយបារម្ភនោះគឺថារាល់មន្ត្រីជាន់ខ្ពស់រួមទាំងសមាជិកសភា ជាច្រើននាក់ផងក៏នឹងអាចមានឆ្លងមេរោគដ៏កាចសាហាវនេះផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ក្រសួងការបរទេរបស់ ប្រទេសកូរ៉េខាងត្បូង បាននិយាយថា ខ្លួនកំពុងតែធ្វើការងារយ៉ាង ជិតស្និទ្ធជាមួយសមភាគីសហរដ្ឋអាមេរិកនានា ដើម្បីបោះជំហានឈានដល់ដំណោះស្រាយមួយ ស្តីពីការចែករំលែកបន្ទុកការពារជាតិ នៅលើឧបទ្វីបកូរ៉េ។ មន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង មួយរូប តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់អ្នកសារព័ត៌មានក្នុងតំបន់នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ការទាក់ទងប្រាស្រ័យគ្នា កំពុងតែមានភាពរីកចម្រើនទៅមុខ និងថា ទីក្រុងសេអ៊ូល កំពុងតែធ្វើអស់ពីកម្លាំងកាយចិត្ត និងធ្វើការងារជាប់មិនដាច់ ដើម្បីឈានដល់ដំណោះស្រាយជាទីពេញចិត្តមួយ។ គួរបញ្ជាក់ថា រដ្ឋបាលរបស់លោក...
Breaking News: ប្រធាន WHO ជូនពរនាយករដ្ឋមន្រ្តីអង់គ្លេស ឆាប់ជាសះស្បើយ ពីរោគកំណាច Covid-19
នាយករដ្ឋមន្ត្រីអង់គ្លេស ត្រូវបានគេរាយការណ៍ថាបានឆ្លង វីរុស Covid-19 ក្រោយធ្វើតេស្ត វិជ្ជមាន។ នេះបើយោងតាមការចេញផ្សាយព័ត៌មានចិនស៊ិនហួ។ លោកនាយករដ្ឋមន្រ្តី ត្រូវបានគេដាក់អោយស្នាក់ដោយឡែកដើម្បីទទួលការព្យាបាល។ បើទោះជាបែបនេះក្តី លោកនាយករដ្ឋមន្ត្រី នៅតែបន្តដឹកនាំប្រទេសដដែល តាមរយៈវីដេអូខនហ្វីរេន។