ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងកំពុងតែ ទាក់ទងគ្នាយ៉ាងជិតស្និទ្ធ ជាមួយអាមេរិក នៅមុនការអនុញ្ញាត ឲ្យឈប់សម្រាក

បរទេស៖ ក្រសួងការបរទេរបស់ ប្រទេសកូរ៉េខាងត្បូង បាននិយាយថា ខ្លួនកំពុងតែធ្វើការងារយ៉ាង ជិតស្និទ្ធជាមួយសមភាគីសហរដ្ឋអាមេរិកនានា ដើម្បីបោះជំហានឈានដល់ដំណោះស្រាយមួយ ស្តីពីការចែករំលែកបន្ទុកការពារជាតិ នៅលើឧបទ្វីបកូរ៉េ។ 

មន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង មួយរូប តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់អ្នកសារព័ត៌មានក្នុងតំបន់នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ការទាក់ទងប្រាស្រ័យគ្នា កំពុងតែមានភាពរីកចម្រើនទៅមុខ និងថា ទីក្រុងសេអ៊ូល កំពុងតែធ្វើអស់ពីកម្លាំងកាយចិត្ត និងធ្វើការងារជាប់មិនដាច់ ដើម្បីឈានដល់ដំណោះស្រាយជាទីពេញចិត្តមួយ។ 

គួរបញ្ជាក់ថា រដ្ឋបាលរបស់លោក ត្រាំ កំពុងតែស្វះស្វែងរកការបង្កើនការចំណាយលើការពារជាតិប្រហែល៥ពាន់លានដុល្លារអាមេរិក នៅក្នុងប្រាក់ចូលរួមប្រចាំឆ្នាំពីកូរ៉េខាងត្បូង សម្រាប់ការរក្សាកងទ័ពសហរដ្ឋអាមេរិក ដែលឈរជើងនៅលើឧបទ្វីបកូរ៉េ៕ 

To Top