ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ សម្រេចថ្វាយ សំណើរទៅព្រះមហាក្សត្រ សុំប្រោសព្រះរាជទាន អនុគ្រោះទោស ដល់ទណ្ឌិតសរុប ១៥៥ នាក់

ភ្នំពេញ ៖ លោក គឹម សន្តិភាព អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានឲ្យដឹងថា ក្រសួងបានសម្រេចទួលថ្វាយព្រះមហាក្សត្រ ប្រោសព្រះរាជទានអនុគ្រោះទោស ដល់ទណ្ឌិតសរុប ១៥៥ នាក់ ក្នុងចំណោមទណ្ឌិតសរុប៣៩៩នាក់ ដែលបានស្នើសុំអនុគ្រោះទោស កាលពីពេលថ្មីៗនេះ។

លោក គឹម សន្តិភាពបានសរសេរ ក្នុងបណ្ដាញ ទំនាក់ទំនងសង្គមតេឡេក្រាម នៅថ្ងៃទី២៧មីនានេះថា ក្រោយពីកិច្ចប្រជុំគណៈកម្មការជាតិ ពិនិត្យបញ្ជីរស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២០ ខាងមុខនេះ លើសំណើរសុំអនុគ្រោះទោសដល់ទណ្ឌិតសរុប ៣៩៩ នាក់ (ស្រី ៤៣ នាក់) ជាលទ្ធផលអង្គប្រជុំ បានសម្រេចធ្វើសំណើ ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេចទូលថ្វាយព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការផ្តល់ការអនុគ្រោះទោស ដល់ទណ្ឌិតសរុប ១៥៥ នាក់ ( ស្រី ១៨ នាក់) ដែលក្នុងនោះ៖
~បន្ថយទោស៦ ខែ ចំនួន ៤៥ នាក់ (ស្រី ១០នាក់)
~បន្ថយទោស៩ ខែ ចំនួន ៣៥ នាក់ (ស្រី ០១ នាក់)
~បន្ថយទោស១២ខែ ចំនួន ៤៨ នាក់ (ស្រី ០៤ នាក់)
~លើកលែងទោស ចំនួន ២៧ នាក់ ( ស្រី ០៣ នាក់ )៕

To Top