សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងកាលពីថ្ងៃពុធថា ក្រុមហ៊ុនអាកាសចរណ៍ឡាវអ៊ែរឡាញ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមសេវាកម្ម ហោះហើរពាណិជ្ជកម្មឡើងវិញ នៅអាកាសយានដ្ឋានអន្តរជាតិអ៊ីនឈុ ននៅខែក្រោយ។ យោងតាមស្ថានទូតកូរ៉េខាងត្បូង ប្រចាំនៅប្រទេសឡាវ ក្រុមហ៊ុនអាកាសចរណ៍ឡាវ ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិ របស់ប្រជាជាតិអាស៊ីអាគ្នេយ៍ បានព្រមព្រៀងគ្នា ក្នុងអំឡុងពេលពិគ្រោះយោបល់ថ្មីៗនេះ ដើម្បីដំណើរការជើងហោះហើរមួយដង ក្នុងមួយសប្តាហ៍ រវាងទីក្រុងវៀងចន្ទន៍ និងអ៊ិនឈុន។ សេវាកម្មហោះហើរ នឹងអាចចាប់ផ្តើមនៅថ្ងៃទី០១...
បរទេស៖ ក្រិក តាមសេចក្តីរាយការណ៍ នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រារព្ធពិធីអបអរសាទរ ទិវាឯករាជ្យជាតិរបស់ខ្លួន ស្របពេលដែលយន្តហោះចម្បាំងតួកគី បានហោះបំពានដែនអាកាសខ្លួន ហើយមានជនភៀសខ្លួនរាប់រយនាក់ បានចំណាយពេលថ្ងៃទី២៧ រង់ចាំចូលនៅតាមព្រំដែន។ ទន្ទឹមគ្នា នឹងការមានពិធីប្រារព្ធឡើង ជាមួយពិធីព្យុហយាត្រា និងការដង្ហែទង់ជាតិនានា រួមមានពិធីយោធាដ៏លេចធ្លោរ នៅទីក្រុង Kastanies ស្ថិតនៅតាមព្រំដែនក្រិក-តួកគីនោះ មន្ត្រីក្រិកនិងតួកគី បានធ្វើការចោទប្រកាន់ ដាក់គ្នាទៅវិញទៅមក...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបង្កើនការរិះគន់ខ្លាំងៗ ចំពោះការក្តោបក្តាប់ អំពីការផ្ទុះឆ្លងនៃកូរ៉ូណាវីរុស របស់ប្រទេសចិន ដោយលោកនិយាយថា បក្សកុម្មុយនិស្តចិន នៅតែបដិសេធ មិនផ្តល់ព័ត៌មានចំាបាច់ ដល់ពិភពលោក ដើម្បីទប់ស្កាត់ មិនឲ្យមានការឆ្លងបន្ថែមទៀត។ លោក Pompeo បានលើកឡើងជាថ្មី នូវការចោទប្រកាន់ពីមុន ដែលថា...
បរទេស៖ អគ្គលេខាធិការ អង្គការសុខភាពពិភពលោក លោក Tedros Ghebreyesus តាមសេចក្តីរាយការណ៍ បានជំរុញប្រទេសទាំងអស់ ឲ្យបន្តវិធានការបម្រាមធ្វើដំណើរ ស្របពេលដែលចំនួនមនុស្សស្លាប់ បណ្ដាលមកពីកូរ៉ូណាវីរុស នៅក្នុងពិភពលោក បានហួសចំនួន២០.០០០នាក់ គិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ។ លោកបានមានប្រសាសន៍ដូច្នេះថា មេដឹកនាំលើពិភពលោក គួរតែចាត់វិធានការដ៏ខ្លាំងក្លាមួយចំនួន ដើម្បីបញ្ឈប់ការឆ្លងរីករាលដាល នៃវីរុសថ្មី ហើយជាចម្បងនោះ គឺកាត់បន្ថយចំនួនមនុស្សស្លាប់ លោកបានបន្តថា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យ អាជ្ញាធរចុះស្រាវជ្រាវ កំណត់អត្តសញ្ញាណ ប្រជាពលរដ្ឋទើបមកពីក្រៅប្រទេស ហើយស្នើសុំពួកគាត់ នៅដោយឡែក រយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ។ ក្នុងជំនួបសំណេះសំណាល ដោយផ្ទាល់ជាមួយមន្ត្រីនៃអង្គភាព និងស្ថាប័ននានា ដែលកំពុងបំពេញភារកិច្ច នៅតាមបណ្ដាច្រកទ្វារព្រំដែន កម្ពុជា-ថៃ...
ភ្នំពេញ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា ក្រសួងបាននិងកំពុង ធ្វើការពន្លឿនដោះស្រាយ សំណុំរឿងដែលនៅសេសសល់ ជាប់គាំងជាច្រើន ដើម្បីចូលរួមចំណែក កាត់បន្ថយភាពចង្អៀតណែន ក្នុងពន្ធនាគារ។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាពនិងទិដៅការងារបន្ត របស់ក្រសួងយុត្តិធម៌នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ លោក ជិន ម៉ាលីន...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃពុធម្សិលមិញនេះ បានមានប្រសាសន៍ថា ការបោះឆ្នោតលើវិសោធនកម្មរដ្ឋធម្មនុញ្ញដ៏ចម្រូងចម្រាស់ ដែលអាចឲ្យបន្តអាណត្តិលោកជាប្រធានាធិបតី អស់រយៈពេលជាច្រើនឆ្នាំនោះ នឹងត្រូវបានពន្យាពេល ដោយសារតែបញ្ហាកូរ៉ូណាវីរុស។ លោក ពូទីន បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំជឿថា ការបោះឆ្នោតចាំបាច់ត្រូវតែ ផ្អាកទៅពេលក្រោយសិន ហើយយើងនឹងមើលពីស្ថានភាពនឹង ទៅជាបែបណានៅក្នុងតំបន់ និងក្នុងប្រទេសទាំងមូល និងធ្វើការសម្រេចចិត្តលើពេលវេលាថ្មី...
បរទេស៖ ប្រទេសកូរ៉េខាងត្បូង បានចេញយន្តហោះចម្បាំងយ៉ាងប្រញាប់ប្រញាល់ កាលពីថ្ងៃពុធម្សិលមិញនេះ ក្រោយយន្តហោះយោធាចិនមួយគ្រឿង បានហោះហើរចូលក្នុងតំបន់ កំណត់ការពារដែនអាកាសកូរ៉េ នេះបើយោងតាមអគ្គសេនាធិការចម្រុះ របស់ទីក្រុងសេអ៊ូល។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង ឈ្មោះ News 1 បានរាយការណ៍ប្រាប់ថា យន្តហោះស៊ើបការណ៍ សម្ងាត់យោធាចិន Y-9 ហោះហើរចូលក្នុងតំបន់ដែនអាកាស ដែលកូរ៉េខាងត្បូងអះអាងកម្មសិទ្ធិ អស់រយៈពេល ៣៥នាទី ដោយគ្មានផ្តល់ការជូនដំណឹងមុននោះឡើយ។...
ភ្នំពេញ៖ លោក Hishammudin Hussein រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានជួយសម្របសម្រួល ឲ្យពលរដ្ឋម៉ាឡេស៊ីចំនួន ១១១នាក់ ដែលជាប់គាំងនៅកម្ពុជា ត្រឡប់ទៅប្រទេសកំណេីតវិញ ។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ មីនានេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងថា “ម្សិលមិញនេះ មន្ត្រីរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្របសម្រួលឲ្យមិត្តម៉ាឡេស៊ី បញ្ជូនយន្តហោះពិសេសមួយគ្រឿង មកទទួលជនជាតិគាត់ ដែលជាប់នៅកម្ពុជា ចំនួន ១១១នាក់ ដោយសារតែការលុប គ្រប់ជើងហោះហើរទាំងអស់ តាមបទបញ្ជាគ្រប់គ្រង ការធ្វើដំណើររបស់រដ្ឋាភិបាលម៉ាឡេស៊ី” ។ លោករដ្ឋមន្ត្រីបន្ថែមថា ជាមួយនេះ យើងក៏បានសម្របសម្រួលឲ្យពលរដ្ឋយើងចំនួន ៦នាក់ ដែលជាប់នៅម៉ឡេស៊ីបានធ្វើដំណើរតាមយន្តហោះពិសេសនេះ ត្រឡប់មកកម្ពុជាវិញដែរ។ លោកថា ដើម្បីធានាសុវត្ថិភាព ពលរដ្ឋទាំង ៦នាក់នោះបានទៅធ្វើតេស្ត នៅមន្ទីរពេទ្យចាក់អង្រែពេលមកដល់ភ្លាម។ លោកឧបនាយកតដ្ឋមន្ត្រី បញ្ជាក់មន្ថែមថា “រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Hishammudin Hussein ក៏បានទូរស័ព្ទមកខ្ញុំដើម្បីម៉្យាង អរគុណយើងចំពោះការ សម្រួលមាតុភូមិនិវត្តន៏ របស់ពលរដ្ឋគាត់ផង ហើយម៉្យាងក៏ឆ្លៀតឱកាស ពិភាក្សាគ្នាអំពីការជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងវីរុស covid-19 ការរឹតចំណងទាក់ទងទ្វេភាគី និងកិច្ចសហការក្នុង ក្របខណ្ឌអាស៊ានផង” ។ លោកឧបនាយកតដ្ឋមន្ត្រី ក៏បានជូនពរលោក Hussein សារជាថ្មី ដែលបានឡើងកាន់តំណែងថ្មីនេះ កាលពីថ្ងៃទី៩ មីនាកន្លងទៅ ។ ជាមួយគ្នានេះលោឧបនាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះការ អនុញ្ញាតឲ្យពលករខ្មែរ បានជិះយន្តហោះពិសេស ហើយក៏បញ្ជាក់ពីការតាំងចិត្ត របស់កម្ពុជា ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី និងពហុភាគី ផងដែរ ៕
អំឡុងពេលស្នាក់នៅផ្ទះ ចៀសវាងការដើរហើរចេញទៅក្រៅ ដែលងាយនឹងឆ្លង វីរុសរាតត្បាតកូវីដ ១៩ តំណាងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កីឡាករ ធារី ចន្ថាប៊ីន បានបង្ហើបពីវិធីសាស្រ្ត ចម្បងខ្លះៗ ដែលកីឡាករបាល់ទាត់ នៅស្ទើរទូទាំងពិភពលោក បានអនុវត្ត ដើម្បីថែរក្សារូបរាងកាយ និងសុខភាពឲ្យល្អ ដូចខាងក្រោម៖ 1.ហាត់ប្រាណ ដូចជាលោតអន្ទាក់ ទាត់បាល់ផ្ទប់ជញ្ជាំង រត់លើម៉ាស៊ីនប្រមាណ...