ព័ត៌មានអន្តរជាតិ

ក្រិកប្រារព្ធពិធី អបអរទិវាឯករាជ្យ ស្របពេលមានភាពតានតឹង កើនឡើងជាមួយតួកគី

បរទេស៖ ក្រិក តាមសេចក្តីរាយការណ៍ នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រារព្ធពិធីអបអរសាទរ ទិវាឯករាជ្យជាតិរបស់ខ្លួន ស្របពេលដែលយន្តហោះចម្បាំងតួកគី បានហោះបំពានដែនអាកាសខ្លួន ហើយមានជនភៀសខ្លួនរាប់រយនាក់ បានចំណាយពេលថ្ងៃទី២៧ រង់ចាំចូលនៅតាមព្រំដែន។

ទន្ទឹមគ្នា នឹងការមានពិធីប្រារព្ធឡើង ជាមួយពិធីព្យុហយាត្រា និងការដង្ហែទង់ជាតិនានា រួមមានពិធីយោធាដ៏លេចធ្លោរ នៅទីក្រុង Kastanies ស្ថិតនៅតាមព្រំដែនក្រិក-តួកគីនោះ មន្ត្រីក្រិកនិងតួកគី បានធ្វើការចោទប្រកាន់ ដាក់គ្នាទៅវិញទៅមក ស្តីពីភាពតានតឹងកើនឡើង អស់រយៈពេលជាច្រើនសប្ដាហ៍។

មន្ត្រីការពារជាតិ របស់ប្រទេសក្រិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា យន្តហោះចម្បាំង F-16 របស់ប្រទេសតួកគី បានបំពានដែនអាកាសក្រិក តិចបំផុតចំនួន១០ដង កាលពីថ្ងៃពុធមិ្សលមិញនេះ ដោយហោះហើរពីលើកោះ Aegean ស្ថិតនៅភាគខាងកើត និងដីគោករបស់ប្រទេសក្រិក៕ ប្រែសម្រួល៖ប៉ាង កុង

To Top