Covid-19

រដ្ឋមន្ត្រីការបរទេសអាមេរិក៖ ចិនកំពុងតែលាក់បាំងព័ត៌មាន ពីកូរ៉ូណាវីរុស

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបង្កើនការរិះគន់ខ្លាំងៗ ចំពោះការក្តោបក្តាប់ អំពីការផ្ទុះឆ្លងនៃកូរ៉ូណាវីរុស របស់ប្រទេសចិន ដោយលោកនិយាយថា បក្សកុម្មុយនិស្តចិន នៅតែបដិសេធ មិនផ្តល់ព័ត៌មានចំាបាច់ ដល់ពិភពលោក ដើម្បីទប់ស្កាត់ មិនឲ្យមានការឆ្លងបន្ថែមទៀត។

លោក Pompeo បានលើកឡើងជាថ្មី នូវការចោទប្រកាន់ពីមុន ដែលថា ការបដិសេធរបស់ទីក្រុងប៉េកាំង ក្នុងការចែករំលែកព័ត៌មាន ស្តីពីវីរុសនេះ បានបង្កើតឲ្យមានហានិភ័យ ចំពោះមនុស្សនៅទូទាំងពិភពលោក ដែលជាការពិត បានធ្វើឲ្យជីវិតមនុស្សរាប់ពាន់នាក់ ស្ថិតក្នុងគ្រោះអាសន្ន។

យោងតាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិករូបនេះ បានមានប្រសាសន៍ថា “ក្តីព្រួយបារម្ភរបស់ខ្ញុំ គឺថា ការលាក់បាំង និងនេះជាព័ត៌មានខុស ដែលគណបក្សកុម្មុយនិស្តចិន មានការពាក់ព័ន្ធ និងនៅតែបដិសេធ មិនផ្តល់ឲ្យពិភពលោក នូវព័ត៌មានដែលចាំបាច់ ធ្វើឲ្យយើងអាចទប់ស្កាត់ មិនឲ្យមានករណីឆ្លងបន្ថែមទៀត ឬក៏ការពារករណីផ្សេងបែបនេះ មិនឲ្យកើតមានជាថ្មី”៕ ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×