ប៉េកាំង៖ ប្រធានាធិបតីចិន លោកស៊ីជីនពីង បាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយគ្រប់ភាគីផ្សេងទៀត ដើម្បីបង្កើនការសម្របសម្រួល ប្រឆាំងនឹងមេរោគកូវីដ-១៩ និង បង្កើនទំនុកចិត្តនៅក្នុង សហគមន៍អន្តរជាតិ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស៊ី បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចសន្ទនា តាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រី អេនជេឡា...
ស្វាយរៀង ៖ ជនជាតិចិនចំនួន១៧៤នាក់ បានធ្វើដំណើរតាម រថយន្តក្រុងមកចុះ នៅចំណុចខាងមុខសណ្ឋាគារនិងកាស៊ីណូ ជិតច្រកទ្វាព្រំដែនអន្តរជាតិបាវិត កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២០ នៅក្រុងបាវិត ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មហាជនក្រុម សមត្ថកិច្ចនគបាលក្រុងបាវិត សហការណ៍ ជាមួយកងរាជអាវុធហត្ថក្រុងបាវិត និងនគបាលអន្តោប្រវេសន្ត៍ច្រកទ្វាព្រំដដែនអន្តរជាតិបាវិត អាជ្ញាធរក្រុងបាវិតបានឃាត់ខ្លួននិងអញ្ជើញជនជាតិចិនទាំង១៧៤នាក់ ក្នុងនោះមានស្រី៣៧នាក់ នោះមកដាក់នៅសាលាក្រុងបាវិត អធិការដ្ឋាននគបាលក្រុងបាវិត និងអគារកងរាជអាវុធហត្ថក្រុងបាវិតដើម្បីគ្រប់គ្រងនិងធ្វើចត្តាឡីសក័...
អ៊ីស្តង់ប៊ុល៖ តួកគីបានណែនាំការរឹតបន្តឹង បន្ថែមទៀតនៅថ្ងៃនេះ ដើម្បីរក្សាវិធានការឱ្យប្រជាជននៅក្នុងផ្ទះ និងទប់ទល់នឹងការឆ្លងវីរុស COVID-19 ដោយសារចំនួនករណី ដែលត្រូវបានបញ្ជាក់ថាឆ្លង បានកើនឡើងយ៉ាងឆាប់រហ័ស និងរាលដាលពាសពេញប្រទេស។ រដ្ឋាភិបាលក៏បានសន្យាថា នឹងបង្កើនការធ្វើតេស្ត៍រកមេរោគ និងកិច្ចខិតខំប្រឹងប្រែងដើម្បី ស្វែងរកវ៉ាក់សាំងផងដែរ។ យោងតាមសារព័ត៌មាន Al Monitor ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលតួកគីលោក...
មូស្គូ៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ នៅសហរដ្ឋអាមេរិកលោក Anatoly Antonov បានមានប្រសាសន៍ថា បើចាំបាច់ រដ្ឋាភិបាលទីក្រុងមូស្គូ នឹងត្រៀមខ្លួនជួយរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន ក្នុងការប្រយុទ្ធប្រឆាំងនឹង ការផ្ទុះឡើងនៃជំងឺឆ្លង COVID-១៩ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ស្ថានទូតរុស្ស៊ីបានដកស្រង់សម្តីលោក Antonov...
ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំជាវិសាមញ្ញ នីតិកាលទី៦ ដើម្បីពិនិត្យ និងអនុម័តលើសេចក្ដី ព្រាងច្បាប់សំខាន់ៗចំនួន ៣ ។ កិច្ចប្រជុំនេះមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំចំនួន ១០៧រូប ។ អង្គប្រជុំរដ្ឋសភា...
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសលុបចោលកិច្ចប្រជុំ ជាមួយលោកទាំងអស់ ដោយសារមានបញ្ហា សុខភាពបន្តិចបន្តួច ។ លោករដ្ឋមន្ត្រី បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា «ថ្ងៃនេះ សូមលុបការជួបប្រជុំទាំងអស់ ជាមួយខ្ញុំដោយមានជំងឺ – ថ្ងៃទី២៦ មីនា...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានផ្ញេីព្រះរាជសារ ជូនពរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ឲ្យទទួលបានជោគជ័យ ក្នុងបេសកកម្មបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ជូនប្រជាជាតិកម្ពុជា ។ យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក Royal du Cambodge នៅថ្ងៃទី២៥ មីនា បានសរសេរថា “ខ្ញុំសូមជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំងសមាជិក សមាជិកាទាំងអស់ នៃរាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យក្នុងបេសកកម្មដ៏ថ្លៃថ្លា(ការបង្ការ និងទប់ស្កាត់ការរាលដាលនៃជំងឺ COVID-19) ជូនប្រជាជាតិកម្ពុជា” ។ សូមរំលឹកថា គិតត្រឹមយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជារកឃេីញអ្នកឆ្លងជំងឺកូវីដ១៩ កេីនដល់ ៩៦នាក់ហេីយ ក្នុងជាសះស្បេីយ ១០នាក់ ៕
ភ្នំពេញ៖ ករណីអគ្គិភ័យឆាបឆេះ ស្ថិតនៅតាមបណ្តោយផ្លូវលេខ221ផ្ទះលេខ35A ក្រុមទី26B ភូមិ៧ សង្កាត់ផ្សាដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានបណ្តាលឲ្យស្លាប់មនុស្សនិងរបួស៥នាក់ នៅវេលាម៉ោង ១៧៖១៥នាទីល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។ យោងតាមស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឲ្យដឹងថា ករណីអគ្គិភ័យ នៅសង្កាត់ផ្សាដេប៉ូទី២ ខណ្ឌទួលគោក មូលហេតុធ្លាក់ដបសាំង។ ម្ចាស់ឈ្មោះ...